សែលកាតសេរី | សែលកាត

គ្រប់ៗគ្នាចូលចិត្តប្រើប្រាស់អ៊ីនធើណិតតាមបែបរៀងៗខ្លួន។ ហេតុនេះហើយបានជាយើងមានគម្រោង សែលកាតសេរី សម្រាប់អ្នកទាំងអស់គ្នា! មិនថាអ្នកចូលចិត្តលេងហ្គេម ស្តាប់ចម្រៀង មើលរឿងកម្សាន្ត ឬ ចំណាយពេលលើបណ្តាញសង្គមនោះទេ គម្រោង សែលកាតសេរី ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

គម្រោង សែលកាតសេរី ផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក ហើយគម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់រយៈពេលពេញមួយឆ្នាំ។

ត្រៀមខ្លួនសម្រាប់ការប្រើប្រាស់អ៊ីនធើណិតតាមចិត្តរបស់អ្នកឬនៅ?

ជ្រើសរើសគម្រោង Cellcard សេរីឥឡូវនេះ៖

 

លក្ខខណ្ឌ

  • គម្រោងសែលកាតសេរី អាចប្រើប្រាស់បានសម្រាប់អតិថិជនបង់ប្រាក់ជាមុនទាំងអស់។
  • គម្រោងសែលកាតសេរីទាំងអស់ នឹងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនៅពេលដែលអ្នកប្រើទិន្នន័យអស់មុនពេលកំណត់ ឬនៅពេលដែលគម្រោងផុតសុពលភាព។
  • អតិថិជនអាចភ្ជាប់គម្រោងបានច្រើនដងតាមតម្រូវការ។
  • អតិថិជនអាចផ្លាស់ប្តូរគម្រោងតូច ឬធំតាមតម្រូវការ។
  • អតិថិជនអាចផ្ញើ គម្រោងសែលកាតសេរី ជាកាដូទៅកាន់មិត្តភក្តិដែលកំពុងប្រើប្រាស់ គម្រោងសែលកាតសេរី ដូចគ្នាបាន។

 

សំណួរ-ចម្លើយ

តើគម្រោង សែលកាតសេរី មានអត្ថប្រយោជន៍អ្វីខ្លះ?

គម្រោងសេរី ផ្តល់ជូនទិន្នន័យអ៊ីនធើណិតដ៏ច្រើនដែលមិនកំណត់ការប្រើប្រាស់លើ់គេហទំព័រណាមួយឡើយ។ គម្រោងនេះផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក។

គម្រោងសេរី ក៏ផ្តល់ជូនការតេក្នុងប្រព័ន្ធ ការផ្ញើសារក្នុងប្រព័ន្ធ នឹងបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ ដូច្នេះនៅពេលដែលអ្នកមិនទាន់បានបញ្ចប់គម្រោងថ្មីរបស់អ្នក អ្នកនឹងមិនខាតបង់ទិន្នន័យរបស់អ្នកឡើយ។

គម្រោងសេរី នឹងមិនធ្វើការកាត់លុយពីគណនីគោលរបស់អ្នកទេ អ្នកមានសិទ្ធពេញលេញក្នុងការប្រើប្រាស់ និងគ្រប់គ្រងទិន្នន័យដែលអ្នកមាន។

តើគម្រោង សែលកាតសេរី បង្កើតឡើងសម្រាប់អ្នកណាខ្លះ?

គម្រោង សែលកាតសេរី គឺសម្រាប់គ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តលេងអ៊ីនធើណិតច្រើន។

តើគម្រោង សែលកាតសេរី ល្អជាងគម្រោងដទៃទៀតយ៉ាងដូចម្តេច?

សែលកាតសេរី ផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាងគម្រោងមុនៗសែលកាតធ្លាប់មាន។ បើប្រៀបធៀបទៅនឹងគម្រោង $1 គម្រោងនេះផ្តល់នូវទិន្នន័យអ៊ីនធើណិតបន្ថែមពីរដងដោយចំណាយបន្ថែមត្រឹមតែ 25សេន ទៅ 50សេន ទៀតប៉ុណ្ណោះ។ ទិនន្ន័យរបស់គម្រោង សែលកាតសេរី ទាំងអស់ដែលនៅសល់នឹងបូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ផងដែរ នេះមានន័យថា អ្នកអាចសន្សំ និងមិនខាតបង់ទិន្នន័យដែលអ្នកប្រើមិនអស់ឡើយ។ ប្រសិនបើអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់ រាល់លុយក្នុងគណនីដែលមិនប្រើទាំងអស់ និងបន្តទៅគម្រោងថ្មីបន្ទាប់។ ជាពិសេស នឹងមិនធ្វើការកាត់លុយពីគណនីគោលរបស់លោកអ្នក ដោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងពេញលេញនៃការប្រើប្រាស់ និងការចំណាយរបស់លោកអ្នក។

តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានប្រើទិន្នន័យអ៊ីនធើណិតអស់មុនពេលដែលគម្រោងផុតកំណត់?

គម្រោងសែលកាតសេរីរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់នៅក្នុងគណនីគោល។ ប្រសិនបើលោកអ្នកមិនមានលុយក្នុងគណនីគោលគ្រប់គ្រាន់ទេ នោះអ្នកមិនអាចប្រើប្រាស់អ៊ីនធើណិតបានទេ ហើយអ្នកត្រូវបញ្ចូលលុយដើម្បីបន្តគម្រោងឡើងវិញ។

ដោនឡូត Cellcard App ហើយបញ្ចូលលុយ៖ https://bit.ly/ccapptptp

ហេតុអ្វីគម្រោងសែលកាតសេរីមិនកាត់លុយចេញពីគណនីគោលរាល់ពេលដែលខ្ញុំប្រើអ៊ីនធើណិត?

ព្រោះគម្រោងនេះអនុញ្ញាតឱ្យអតិថិជនរបស់យើងអាចគ្រប់គ្រងការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយលឿនទៅលើការប្រើអ៊ីនធើណិត ព្រោះនេះជាការចំណាយច្រើនបំផុតនៃគណនីគោល។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសែលកាតសេរី នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតរបស់អ្នក នៅពេលអ្នកប្រើអស់មុនថ្ងៃកំណត់។

តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានប្រើប្រាស់ការតេចេញ និងការផ្ញើសារអស់មុនពេលគម្រោងរបស់ខ្ញុំផុតកំណត់?

ការតេចេញ និងផ្ញើសារ នឹងត្រូវបានកាត់លុយទៅក្នុងគណនីគោលរបស់អ្នក ពេលដែលប្រើលើសកំណត់។

តើសែលកាតសេរីមានប៉ុន្មានគម្រោង?

សែលកាតសេរីមាន 3 គម្រោង៖ សែលកាតសេរី $1.5/7 ថ្ងៃ, $4/30 ថ្ងៃ និង $8/30 ថ្ងៃ។

តើគម្រោងនេះមានការបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ដែរឬទេ?

គម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់។ ការបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ត្រូវបានអនុវត្តនៅពេលដែលអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់។

តើខ្ញុំអាចភ្ជាប់គម្រោង សែលកាតសេរី ដោយរបៀបណា?

អ្នកអាចភ្ជាប់គម្រាងសែលកាតសេរីតាមរយៈការចុច *1615# ហើយជ្រើសរើសគម្រោង សែលកាតសេរី របស់អ្នក។

អ្នកក៏អាចដោនឡូត Cellcard App ដើម្បីភ្ជាប់គម្រោងកាន់តែងាយស្រួល។

តើខ្ញុំអាចភ្ជាប់គម្រោង សែលកាតសេរី ច្រើនជាងមួយបានទេ?

ពិតជាបាន! អ្នកអាចភ្ជាប់គម្រោងសែលកាតសរីបានច្រើនក្នុងពេលតែមួយ ហើយទិន្នន័យរបស់អ្នកនឹងបូកបញ្ចូលគ្នា។ ឧទាហរណ៍៖ អ្នកអាចភ្ជាប់គម្រោង សែលកាតសេរី $1.5 និង សែលកាតសេរី $4 ក្នុងពេលតែមួយបាន ខណៈពេលដែលអត្ថប្រយោជន៍នៃគម្រោងទាំងពីរនឹងត្រូវបានបូកបញ្ចូលគ្នា។

តើខ្ញុំអាចបញ្ឈប់ការប្រើប្រាស់គម្រោង សែលកាតសេរី ដោយរបៀបណា?

អ្នកអាចបញ្ឈប់គម្រោង សែលកាតសេរី​​​ ដោយផ្លាស់ប្តូរទៅជាគម្រោងផ្សេង ឬតាមរយៈលេខកូដខ្លីរបស់និយ័តករទូរគមនាគមន៍កម្ពុជា *1200#។ នៅពេលចុចលេខកូដខ្លីដើម្បីបញ្ឈប់ការប្រើប្រាស់ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា ការណែនាំទាំងអស់របស់និយ័តករទូរគមនាគមន៍កម្ពុជានឹងត្រូវអនុវត្តតាម ហើយគម្រោងរបស់អ្នកនឹងប្តូរទៅជាគម្រោង Regular+។

តើខ្ញុំអាចផ្ញើគម្រោង សែលកាតសេរី ជាកាដូទៅកាន់មិត្តភក្តិតាមវិធីណា?

អ្នកអាចផ្ញើគម្រោងសែលកាតសេរីជាកាដូសម្រាប់តែអតិថិជនគម្រោង សែលកាតសេរី ដូចគ្នាប៉ុណ្ណោះ។

ដើម្បីផ្ញើកាដូសូមអនុវត្តដូចខាងក្រោម៖

ចុច *1615*លេខទូរស័ព្ទ*1# សម្រាប់គម្រោងសេរី 1.5$

ចុច*1615*លេខទូរស័ព្ទ*3# សម្រាប់គម្រោងសេរី 4$

ចុច *1615*លេខទូរស័ព្ទ*4# សម្រាប់គម្រោងសេរី 8$

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត