កម្មវិធីប្រឡងសិល្បៈគំនូរថ្នាក់ជាតិ ប្រចាំឆ្នាំ 2020 | សែលកាត

ក្រុមហ៊ុនសែលកាត មានមោទនភាពបំផុតដែលបាននាំមកជូននូវ ប្រភេទគំនូរឌីជីថល (Digital Arts Category) ជាលើកដំបូង សម្រាប់កម្មវិធីប្រឡងស្នាដៃសិល្បៈគំនូរថ្នាក់ជាតិប្រចាំឆ្នាំ 2020 (National Annual Kbach Arts Competition)។ ឥឡូវនេះ កម្មវិធីប្រឡងប្រចាំឆ្នាំលើកទី ៣ បានចាប់ផ្តើមបើកដំណើរការទទួលពាក្យចូលរួមប្រកួតហើយ ដោយក្នុងនោះ កម្មវិធីនឹងធ្វើការជ្រើសរើសនូវគំនូរបីប្រភេទគឺ៖

សម្រាប់គំនូរឌីជីថល គឺកម្មវិធីនឹងបើកចំហរចំពោះគ្រប់ទម្រង់នៃគំនូរទាំងអស់ ដោយក្នុងនោះ អ្នកចូលរួមប្រឡង ត្រូវផ្ញើស្នាដៃរបស់ខ្លួនមកកាន់កម្មវិធី ក្នុងទម្រង់ជាឯកសារទន់ (Soft Copy)។ គំនូរប្រភេទឌីជីថលនេះ នឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយ ដល់វិចិត្រករក្នុងស្រុកដែលមានទេពកោសល្យនៅទូទាំងប្រទេសកម្ពុជា ឱ្យអាចចូលរួមប្រឡង ក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសិល្បៈគំនូរខ្មែរផងដែរ។

 

ដើម្បីជាការបំផុសគំនិត សូមអញ្ជើញចូលតាម តំណនេះ ដើម្បីទស្សនានូវបណ្តាប្រភេទគំនូរឌីជីថល ដែលមានភាពលេចធ្លោបំផុត រួមជាមួយនឹងព័ត៌មានលម្អិត។

សែលកាតសង្ឃឹមថា គំនូរប្រភេទនេះ នឹងអាចជួយបំផុសគំនិតដល់យុវជនជំនាន់ថ្មីនៃសម័យបច្ចេកវិទ្យាឌីជីថល ឱ្យស្វែងរកឃើញនូវមធ្យោបាយថ្មីៗ ដើម្បីបង្កើនទេពកោសល្យច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាចាប់យកអាជីពដ៏សមរម្យមួយសម្រាប់ថ្ងៃអនាគតផងដែរ។

 

ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិចិត្រកររបស់យើងសម្រាប់ឆ្នាំនេះ ក្រុមហ៊ុនសែលកាត រួមជាមួយនឹង Kbach Arts នឹងមានរៀបចំកម្មវិធីសិក្ខាសាលាពិសេសតាមអនឡាញជាច្រើនវគ្គ ដោយក្នុងនោះ ក៏នឹងមានវត្តមានចូលរួមរបស់វិចិត្រករកំពូលៗលំដាប់អន្តរជាតិ និងនៅក្នុងស្រុកផងដែរ។ កាលវិភាគសម្រាប់កម្មវិធីសិក្ខាសាលា នឹងមានផ្សព្វផ្សាយជូនក្នុងពេលឆាប់ៗនេះ។

 

ដើម្បីចូលរួមប្រឡង សូមទាញយកសំណុំបែបបទផ្លូវការ នៅទីនេះ! 

ការប្រកួត នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

បេក្ខជនដែលនឹងឈានទៅវគ្គផ្តាច់ព្រ័ត្រទាំងអស់ នឹងត្រូវប្រកាសឈ្មោះនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។ ហើយចំពោះបេក្ខជនជ័យលាភី នឹងត្រូវប្រកាសឈ្មោះឱ្យដឹងនៅក្នុងកម្មវិធីប្រឡងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែធ្នូនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានតាមរយៈ ទំព័រហ្វេសប៊ុករបស់ Kbach Arts និងសែលកាត៕

 

 

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!