- ប័ណ្ណបញ្ចុះតម្លៃទាំងអស់ដែលទទួលបានពី Cellcard Club អាចប្តូរយករង្វាន់បាននៅតាមបណ្តាហាងជាដៃគូ។ រាល់រង្វាន់ផ្សេងៗទៀត អាចប្តូរបាននៅការិយាល័យសែលកាត។
តើខ្ញុំអាចមើលលក្ខខណ្ឌនៃកម្មវិធី Cellcard Club នៅឯណា?
លក្ខខណ្ឌនៃកម្មវិធី Cellcard Club មាននៅទីនេះ
តើខ្ញុំអាចពិនិត្យមើលការសន្សំផ្កាយនៅឯណា?
នៅខាងក្រោម menu « My Stars »។ កម្មវិធី នឹងបង្ហាញពីផ្កាយដែលបានសន្សំក្នុងរយៈពេល3ខែ។
តើខ្ញុំអាចមើលរង្វាន់ និងការផ្តល់ជូនដែលខ្ញុំបានបើកនៅឯណា?
អ្នកអាចស្វែងរករង្វាន់បាននៅ« My Rewards »។ កម្មវិធី នឹងបង្ហាញពីរង្វាន់និងការផ្តល់ជូនដែលត្រូវបានបើកក្នុងរយៈពេល3ខែ។
តើខ្ញុំអាចទទួលយកការផ្តល់ជូនពិសេសតាមរបៀបណា?
រាល់ការផ្តល់ជូនពិសេសនេះ នឹងមានប៊ូតុងដាក់ថា «យក»។ លោកអ្នកគ្រាន់តែចុចលើប៊ូតុង «យក» ហើយរង្វាន់និងការផ្តល់ជូននោះនឹងជារបស់អ្នកដោយរក្សាទុកនៅ « My Rewards »។ « My Rewards »រក្សាទុករង្វាន់និងការផ្តល់ជូននានាដែលអ្នកបានបើកក្នុងរយៈពេល 3 ខែ។ ប្រសិនបើអ្នកបានចុចលើការផ្តល់ជូនលើប្រព័ន្ធទូរស័ព្ទ កម្មវិធីនឹងផ្តល់ជូនអ្នកភ្លាមៗ។ ប្រសិនបើអ្នកចុចលើរង្វាន់ជាវត្ថុ នោះអ្នកនឹងទទួលបានលេខកូត (QR ឬ e-voucher)ដើម្បីទៅបើករង្វាន់នៅភ្នាក់ងារណាមួយនៃកន្លែងផ្តល់សេវាអតិថិជនសែលកាត ឬ កន្លែងរបស់ដៃគូសហការយើង។ បង្ហាញលេខកូដរបស់អ្នកទៅកាន់កន្លែងផ្តល់សេវាអតិថិជនសែលកាត ឬ កន្លែងរបស់ដៃគូសហការសែលកាត ដើម្បីបើករង្វាន់។ នៅពេលអ្នកបានបើករង្វាន់ហើយ ប៊ូតុងនឹងក្លាយទៅជា «បានបើករួច»។
តើខ្ញុំនឹងទទួលបានឯកសិទ្ធិភាពអ្វីខ្លះពី Cellcard Club?
ឯកសិទ្ធិភាព និងការផ្តល់ជូនពិសេសដែលនឹងទទួលបានអាស្រ័យទៅលើកម្រិតCellcard Club ។ កម្រិតCellcard Club នីមួយៗផ្តល់ជូនអ្នកជាពិសេស និងពីដៃគូរបស់យើង។ ពិនិត្យការផ្តល់ជូនពិសេសដែលផ្តល់ដល់អ្នកឲ្យបានទៀងទាត់ ដើម្បីកុំឲ្យរំលងឱកាសពិសេសៗ!
តើខ្ញុំអាចបង្កើនកម្រិតដោយរបៀបណា?
ដើម្បីឲ្យកម្រិតCellcard Club កាន់តែខ្ពស់ អ្នកត្រូវរកចំនួនផ្កាយឲ្យគ្រប់។ នៅពេលដែលអ្នកសន្សំផ្កាយបានគ្រប់ហើយអ្នកនឹងឈានទៅកម្រិតបន្ទាប់ ហើយក៏ទទួលបានអត្ថប្រយោជន៍បន្ថែមទៀត។ ចំនួនផ្កាយសម្រាប់ការបន្តទៅកម្រិតផ្សេងទៀត នឹងត្រូវបានពិនិត្យជារៀងរាល់ថ្ងៃ។
តើខ្ញុំនឹងត្រូវបន្ថយកម្រិតដែរឬទេ?
លោកអ្នក នឹងត្រូវបន្ថយឬកំណត់មកកម្រិតCellcard Club ទាបវិញ ប្រសិនបើអ្នកមិនមានចំនួនផ្កាយគ្រប់គ្រាន់ក្នុងការរក្សារនៅកម្រិតCellcard Club ដែលអ្នកកំពុងមាន។ កម្រិតCellcard Club របស់អ្នក នឹងត្រូវបានធ្វើការពិនិត្យ មួយខែម្តង ហើយពួកយើងនឹងផ្តល់ដំណឹងនៅពេលមានការផ្លាស់ប្តូរ។
តើសុពលភាពនៃការលេងមានរយៈពេលប៉ុន្មាន?
ឱកាសក្នុងការលេងមានរយៈពេល 14ថ្ងៃដោយរាប់ចាប់ពីថ្ងៃនៃការបញ្ចូលទឹកប្រាក់។ សម្រាប់ព័ត៌មានលម្អិតមាននៅខាងក្រោម menu ហ្គេម Shake‘n Win ។ ពួកយើង នឹងផ្ញើរការជូនដំណឹងទៅលោកអ្នកនៅពេលដែលកម្មវិធីជិតហួសកំណត់ ហើយអ្នកមិនទាន់ចូលទៅលេងវា។
តើខ្ញុំអាចលេងហ្គេម Shake‘n Win ដោយរបៀបណា?
លោកអ្នកអាចទទួលបានឱកាសក្នុងការលេងហ្គេម Shake‘n Win បានរាល់ពេលដែលអ្នកបញ្ចូលទឹកប្រាក់យ៉ាងតិច1ដុល្លារ។ ចំនួនដងនៃការលេងអាស្រ័យទៅតាម កម្រិត Cellcard Club របស់អ្នក។
ចំនួនដងនៃការលេងកំណត់ដោយកម្រិត៖
កម្រិតដំបូង ៖ លេង 1ដង
កម្រិតដែក ៖ លេង 2ដង
កម្រិតត្បូងទទឹម ៖ លេង 2ដង
កម្រិតត្បូងកណ្តៀង ៖ លេង 3ដង
កម្រិតមាស ៖ លេង 3ដង
រាល់ពេលលេង លោកអ្នកនឹងមានឱកាសជ្រើសរើសរង្វាន់ភ្លាមដែលអ្នកពេញចិត្ត។
ដើម្បីលេង លោកអ្នកគ្រាន់តែ ក្រឡុក ទូរស័ព្ទរបស់អ្នកហើយធ្វើតាមការណែនាំនៅលើ អេក្រង់ ទូរស័ព្ទ។
តើផ្កាយនីមួយៗមានសុពលភាពប៉ុន្មានខែ?
សញ្ញាផ្កាយនីមួយៗមានសុពលភាព 3ខែរាប់ចាប់ពីពេលដែលអ្នកទទួលបានវា។
តើអតិថិជនដែលបង់ប្រាក់ប្រចាំខែអាចចូលរួមក្នុង Cellcard Club បានដែរឬទេ?
អតិថិជនបង់ប្រាក់ប្រចាំខែរបស់សែលកាត នឹងអាចចូលរួមក្នុង Cellcard Club បាននៅពេលក្រោយទៀត។
តើមានភាសាអ្វីខ្លះនៅលើកម្មវិធីCellcard App?
ភាសានៅលើកម្មវិធី Cellcard App រួមមានភាសាខ្មែរ អង់គ្លេស និងចិន។
តើយើងត្រូវការផ្កាយប៉ុន្មានដើម្បីបន្តទៅកម្រិតផ្សេងទៀត?
កម្រិតដំបូង ៖ 0 – 30 ផ្កាយ
កម្រិតដែក ៖ 31 – 50 ផ្កាយ
កម្រិតត្បូងទទឹម ៖ 51 – 500 ផ្កាយ
កម្រិតត្បូងកណ្តៀង ៖ 501 – 2000 ផ្កាយ
កម្រិតមាស ៖ 2001 ផ្កាយ ឡើងទៅ
លោកអ្នកអាចចូលទៅមើល status bar ដោយប្រើចំនួនផ្កាយដែលតម្រូវសម្រាប់កម្រិតCellcard App នៅលើគេហទំព័រ Cellcard Club របស់អ្នកក្នុងកម្មវិធី Cellcard App។
តើកម្រិតក្នុង Cellcard Club មានប៉ុន្មានកម្រិត?
កម្មវិធីក្នុង Cellcard Club មានចំនួន ៥កម្រិត។
កម្រិតដំបូង ៖ 0 – 30 ផ្កាយ
កម្រិតដែក ៖ 31 – 50 ផ្កាយ
កម្រិតត្បូងទទឹម ៖ 51 – 500 ផ្កាយ
កម្រិតត្បូងកណ្តៀង ៖ 501 – 2000 ផ្កាយ
កម្រិតមាស ៖ 2001 ផ្កាយ ឡើងទៅ
កម្រិតនីមួយៗនឹងអនុញ្ញាតឲ្យសមាជិករបស់ខ្លួនទទួលបានរង្វាន់និងបទពិសោធន៍ដែលជួយឲ្យពួកគេបន្តទៅកម្រិតបន្ទាប់ក្នុង Cellcard Club ។
តើ Cellcard Club ជាអ្វី?
Cellcard Club គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់អត្ថប្រយោជន៍ និងបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនរបស់ក្រុមហ៊ុនសែលកាតតាមរយៈការផ្តល់រង្វាន់ជាទឹកប្រាក់បន្ថែមនិងរង្វាន់ពិសេសៗដទៃទៀតសម្រាប់អ្នកដែលបានបន្តប្រើប្រាស់ប្រព័ន្ធទូរស័ព្ទសែលកាត។ នេះជាការថ្លែងអំណរអរគុណដល់អតិថិជនដែលស្មោះស័គ្រ្មប្រើសេវារបស់សែលកាត។
អត្ថប្រយោជន៍និងរង្វាន់ដែលត្រូវបានផ្តល់ដោយ Cellcard Club គឺត្រូវបានធ្វើឡើងក្នុងន័យបំពេញបន្ថែមនូវការរស់នៅបែបឌីជីថល ការផ្តល់ជូនប្រាក់រង្វាន់លើអ៊ីនធើណិត ការភ្ជាប់គម្រោងដោយឥតគិតថ្លៃ និងឱកាសក្នុងការឈ្នះទូរស័ព្ទ smartphones ជាច្រើនទៀត។
កម្មវិធីនេះត្រូវបានផ្តល់ជូនទៅគ្រប់អតិថិជនរបស់សែលកាតទាំងអស់។ ដើម្បីចូលរួមក្នុង Club លោកអ្នកគ្រាន់តែដោនឡូតកម្មវិធី Cellcard App ក្នុងទូរស័ព្ទដៃរបស់លោកអ្នក ចុះឈ្មោះដើម្បីក្លាយជាសមាជិក និងយល់ព្រមលក្ខខណ្ឌរបស់ Cellcard Club។
តើកម្មវិធីនេះដំណើរការយ៉ាងដូចម្តេច?
Cellcard Club បានបង្កើតឡើងជាមួយសមាជិកភាពចំនួន ៥កម្រិត។ ដើម្បីទៅដល់កម្រិតនីមួយៗ លោកអ្នកត្រូវប្រមូលផ្កាយដែលអាចរកបានតាមការបញ្ចូលលុយ។ បញ្ចូលលុយកាន់តែច្រើន លោកអ្នកនឹងទទួលបានផ្កាយកាន់តែច្រើន ដែលនឹងជួយឲ្យអ្នកឡើងទៅកាន់កម្រិតកាន់តែខ្ពស់ និងរីករាយជាមួយនឹងការផ្តល់ជូនពិសេសនិងប្រាក់បន្ថែមជាច្រើនទៀត។ អត្ថប្រយោជន៍ទាំងនេះរួមមាន អត្ថប្រយោជន៍ដែលទាក់ទងនឹងប្រព័ន្ធទូរស័ព្ទ ផលិតផលល្អៗ សេវាផ្តល់ជូនពិសេស និងឯកសិទ្ធិផ្តាច់មុខពីដៃគូរបស់ពួកយើង។ កម្រិតខុសគ្នា ទំហំនៃរង្វាន់ក៏ខុសគ្នាផងដែរ។
បន្ថែមពីនេះទៀត Cellcard Club ក៏នឹងផ្តល់ជូនលោកអ្នកនូវឱកាសក្នុងឈ្នះរង្វាន់ភ្លាមៗ រាល់ពេលដែលលោកអ្នកបញ្ចូលទឹកប្រាក់ក្នុងគណនីយ៉ាងតិច 1ដុល្លារ។ រង្វាន់មានដូចជា ការផ្តល់ជូនលើប្រព័ន្ធទូរស័ព្ទ ក៏ដូចជាការផ្តល់ជូនជាសម្ភារៈនានា។ រង្វាន់ទាំងនេះអាស្រ័យទៅតាមចំនួនដែលមានក្នុងស្តុក។
ដើម្បីចូលរួមក្នុង Club លោកអ្នកគ្រាន់តែដោនឡូតកម្មវិធី Cellcard App រួចចុះឈ្មោះដើម្បីក្លាយជាសមាជិក Cellcard Club និងទទួលយល់ព្រមលក្ខខណ្ឌនៃ Cellcard Club។ ចំណុចសំខាន់សម្រាប់ការចុះឈ្មោះ គឺលោកអ្នកនឹងត្រូវបានកំណត់ដោយចំនួនទឹកប្រាក់ដែលលោកអ្នកបានបញ្ចូលក្នុងរយៈពេល3ខែមុន គុណនឹងរយៈពេលប្រើប្រាស់ជាមួយនឹងសែលកាត ស្មើរនឹងចំនួនផ្កាយ ឬ កម្រិត Cellcard Club។ អ្នកនឹងត្រូវបានផ្តល់ជូននូវផ្កាយស្វាគមន៍ចំនួន 5 នៅពេលដែលអ្នកចូលរួម។
០–៣ខែ = ១ x ១ដុល្លារ ស្មើរចំនួនផ្កាយ
៤–៦ខែ = ២ x ១ដុល្លារ ស្មើរចំនួនផ្កាយ
៧–២៤ខែ = ៣ x ១ដុល្លារ ស្មើរចំនួនផ្កាយ
២–៥ឆ្នាំ = ៤ x ១ដុល្លារ ស្មើរចំនួនផ្កាយ
៥ឆ្នាំឡើង = ៥ x ១ដុល្លារ ស្មើរចំនួនផ្កាយ
នៅពេលដែលលោកអ្នកក្លាយជាសមាជិក Club លោកអ្នកនឹងអាចបើករង្វាន់បាន។