សែលកាត តែងតែបារម្ភពីអ្នក និងគ្រួសារអ្នកជានិច្ច!!!
ហានិភ័យអាចកើតឡើងបានគ្រប់ពេលវេលាប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន។ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុគ្រួសារមានទំហំធំធេងនៅពេលដែលមានហានិភ័យកើតឡើងចំពោះមេគ្រួសារ មិនថាការប៉ះពាល់ដល់អាយុជីវិត ឬត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ។
ដោយសារកត្តាទាំងនេះទើបសែលកាតបានសហការជាមួយក្រុមហ៊ុនខេមឡៃហ្វក្នុងការផ្តល់ការធានារ៉ាប់រងជូនដល់អតិថិជនរបស់សែលកាតទាំងអស់ ដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុគ្រួសារក្នុងករណីមានហានិភ័យកើតឡើងនៅថ្ងៃណាមួយ។
កញ្ចប់ធានារ៉ាប់រងនេះនឹងការពារហានិភ័យទាំងឡាយណាដែលប៉ះពាល់ដល់អាយុជីវិត ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ជាមួយទឹកប្រាក់ធានារ៉ាប់រងរហូតដល់ $4,000 និងថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ $300 ដោយការចំណាយប្រចាំថ្ងៃត្រឹមតែ 14សេន ថ្លៃចំណាយនេះនឹងកាត់ចេញពីគណនីចម្បងក្នុងទូរស័ព្ទរបស់លោកអ្នក។
ការផ្តល់ជូននេះមានសម្រាប់អតិថិជន Cellcard ទាំងអស់។ សម្រាប់ការសាកសួរបន្ថែម សូមទូរស័ព្ទទៅ ខេមឡៃហ្វ តាមរយៈលេខ 061 43 1111
គោលការណ៍ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។