លក្ខខណ្ឌទូទៅរបស់ Cellcard Club
ដើម្បីក្លាយទៅជាសមាជិកក្នុងកម្មវិធីCellcard Club របស់ក្រុមហ៊ុនសែលកាតនិងការទទួលយកអត្ថប្រយោជន៍ពីកម្មវិធីCellcard Club សមាជិកទាំងអស់យល់ព្រមតាមលក្ខខណ្ឌខាងក្រោម៖
- បានអានយល់ និងទទួលយកលក្ខខណ្ឌរបស់កម្មវិធីCellcard Club ហើយ
- ផ្តល់សិទ្ធិដល់កម្មវិធីCellcard Club ឬដៃគូកម្មវិធីCellcard Club ឬភ្នាក់ងារភាគីទី៣ក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន
- ក្រុមហ៊ុនCamGSM (Cellcard) អាចនឹងកែប្រែ កែសម្រួល ឬបន្ថែមលក្ខខណ្ឌក្នុងកម្មវិធីCellcard Clubនៅពេលណាមួយ ហើយការបន្តចូលរួមនៅក្នុងកម្មវិធីCellcard Club មានន័យស្មើរនឹងការយល់ព្រមទៅនឹងការកែប្រែ កែសម្រួលឬបន្ថែមលក្ខខណ្ឌទាំងនេះ។ លក្ខខណ្ឌនៅក្នុងកម្មវីធីនេះត្រូវបានគ្រប់គ្រង និងបកស្រាយក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន។លក្ខខណ្ឌរបស់Cellcard Club Rewards នេះនឹងជំនួសឲ្យលក្ខខណ្ឌទាំងឡាយពីមុនដែលមាននៅក្នុងកម្មវិធីCellcard Club សមាជិកCellcard Club មានទំនួលខុសត្រូវក្នុងការទទួលជ្រាបព័ត៌មានអំពីលក្ខខណ្ឌនិងការផ្លាស់ប្តូរការកែសម្រួល ឬការបន្ថែមលើលក្ខខណ្ឌដែលនឹងកើតមានឡើង។
- លក្ខខណ្ឌទូទៅ
- ការចូលរួមនៅក្នុងកម្មវិធីCellcard Club
- សមាជិកCellcard Club
- កម្រិតនៃភាពជាសមាជិកនៃCellcard Club
- ផ្កាយ
- ការទទួលយករង្វាន់
- ហ្គេម Shake’n’Win Game
- គោលការណ៍ផ្សេងៗទៀត
1. លក្ខខណ្ឌទូទៅ
- ក្រុមហ៊ុន CamGSM និងដៃគូរបស់ខ្លួនក្នុងកម្មវិធី Cellcard Club Loyalty Program មានសិទ្ធិក្នុងការបន្ថែម ផ្លាស់ប្តូរ កំណត់ កែសម្រួល ឬលុបចោលច្បាប់ បទបញ្ញត្តិ ឬគោលការណ៍ទៅលើការរកបានឬការទទួលយកផ្កាយ រង្វាន់ កម្រិតក្នុងកម្មវិធី ដំណើរការ អត្ថប្រយោជន៍ ការពាក់ព័ន្ធនានាក្នុង Cellcard Club ដោយមានការផ្តល់ដំណឹងឬមិនផ្តល់ដំណឹងទុកជាមុន បើទោះបីជាការផ្លាស់ប្តូរនោះ អាចធ្វើឲ្យប៉ះពាល់ដល់តម្លៃផ្កាយដែលមានស្រាប់ សម្តត្ថភាពក្នុងការប្រើប្រាស់ផ្កាយ ឬការទទួលអត្ថប្រយោជន៍ពីផ្កាយក៏ដោយ។
- ក្រុមហ៊ុន CamGSM អាចនឹង (1)បង្កើនឬបន្ថយចំនួនផ្កាយ និងឱកាសក្នុងលេងហ្គេមដែលបានមកពីការបញ្ចូលទឹកប្រាក់ ឬតម្រូវការឲ្យឈានចូលកម្រិតមួយទៀត (2)ដកចេញ កំណត់ កែសម្រួល ឬលុបចោលរង្វាន់ណាមួយ (3)កំណត់លើចំនួនរង្វាន់ដែលមាន (4)ផ្លាស់ប្តូរអត្ថប្រយោជន៍ក្នុងកម្មវិធី ដៃគូផ្តល់ឱ្យ ដៃគូក្នុងកម្មវិធី ទីតាំងដែលផ្តល់ដោយ Cellcard Club ឬដៃគូ លក្ខខណ្ឌក្នុងការចូលរួម គោលការណ៍នៃការរក ទទួលយក រក្សាទុក ឬបោះបង់ចោលផ្កាយ ឬគោលការណ៍នៃការគ្រប់គ្រងការប្រើប្រាស់រង្វាន់ ហើយ (5)ផ្លាស់ប្តូរ ឬលុបចោលរង្វាន់ជាដៃគូ។ លោកអ្នកអាចនឹងជួបនឹងការផ្លាស់ប្តូរបែបនេះ។
- ការសន្សំផ្កាយ មិនបានន័យថាសមាជិកមានសិទ្ធិលើអត្ថប្រយោជន៍ដែលបានមកពីផ្កាយ រង្វាន់ ឬកម្មវិធីនោះទេ។
- រាល់ពេលសន្សំផ្កាយ សមាជិកទាំងអស់មិនត្រូវរំពឹងថារង្វាន់ ឬ កម្រិតនៃការផ្តល់រង្វាន់នឹងមានគ្រប់ពេលវេលានោះទេ។ អត្ថប្រយោជន៍របស់ Cellcard Club ទាំងអស់គឺអាស្រ័យចំនួនរង្វាន់។
- គ្រប់សមាជិកទាំងអស់មានទំនួលខុសត្រូវលើការទទួលជ្រាបពីលក្ខខណ្ឌរបស់កម្មវិធីក៏ដូចជាចំនួនផ្កាយដែលពួកគេមាននៅក្នុងគណនី។
- ប្រសិនបើដៃណាមួយរបស់ Cellcard មិនទទួលខុសត្រូវចំពោះសមាជិកឬការទទួលបានផលប្រយោជន៍នោះទេ ការទទួលខុសត្រូវរបស់ក្រុមហ៊ុន CamGSM ឬ ដៃគូនឹងត្រូវបានកំណត់ទៅតម្លៃសមមូលនៃអត្ថប្រយោជន៍ជាក់ស្តែងដែលត្រូវបានកំណត់ដោយក្រុមហ៊ុន CamGSM តែមួយគត់។
- ក្រុមហ៊ុន CamGSM នឹងមិនធានា ឬតំណាង ក្នុងលក្ខខណ្ឌណាមួយដែលអាចជាការបង្ហាញ ឬ បញ្ជាក់ និង ការទទួលខុសត្រូវចំពោះមុខច្បាប់ (រួមបញ្ចូលទាំងការខូចខាតដោយប្រការណាមួយ) លើប្រភេទ គុណភាព ឬ រូបរាងនៃសេវាឬផលិតផលនៅក្នុងកម្មវិធី។
- រាល់ការបកស្រាយលក្ខខណ្ឌនៃកម្មវិធីខាង់លើ គឺជាការសម្រេចរបស់ក្រុមហ៊ុន CamGSM
- ពួកយើងនឹងខិតខំព្យាយាមធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់យើង រួមទាំង links អំពីលក្ខខណ្ឌ ប៉ុន្តែលោកអ្នកគួរតែទំនាក់ទំនងទៅកាន់ Cellcard Customer Care តាមរយៈអ៊ីម៉ែលcustomercare@cellcard.com.kh សម្រាប់ព័ត៌មានថ្មីៗចុងក្រោយបង្អស់។ ពួកយើងនឹងមិនទទួលខុសត្រូវចំពោះព័ត៌មានទាំងឡាយណាដែលពួកយើងពុំទាន់បានធ្វើបច្ចុប្បន្នភាពរួច។
- លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងនិងបកស្រាយស្របទៅតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
- ភាពជាសមាជិកនិងការទទួលបានផ្កាយនៅក្នុង Cellcard Club គឺអាស្រ័យទៅលើច្បាប់និងគោលការណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ភាពជាសមាជិក អត្ថប្រយោជន៍ និងរង្វាន់នានានឹងត្រូវបានផ្តល់ជូនក្នុងគោលបំណងល្អ ប៉ុន្តែវាអាចនឹងមានការផ្លាស់ប្តូរប្រសិនបើវាស្ថិតនៅក្រោមការហាមឃាត់ ឬរឹតបន្តឹងផ្អែកគោលការណ៍ច្បាប់ដែលមានចែងជាធរមាន។
- គ្រប់វិវាទដែលមិនអាចដោះស្រាយបានរវាងភាគីទាំងពីរបាន ហើយដែលបានកើតឡើងដោយសារ ឬជាប់ពាក់ព័ន្ធជាមួយនឹងកម្មវិធី នឹងត្រូវស្ថិតនៅក្រោម Program’s Limitation of Liability។
- ក្នុងករណីក្លែងបន្លំ ឬរំលោភបំពានពាក់ព័ន្ធនឹង Cellcard Club ក្រុមហ៊ុន CamGSM នឹងមានសិទ្ធិចេញវិធានការតាមរដ្ឋបាលឬផ្លូវច្បាប់ រួមទាំងការបញ្ឈប់ភាពជាសមាជិក។
- ក្រុមហ៊ុន CamGSM និងសមាជិកក្នុងកម្មវិធីនឹងមិនទទួលខុសត្រូវចំពោះ៖ (1)ការលួចឬការប្រើប្រាស់ផ្កាយ Cellcard Club ឬការប្រើប្រាស់រង្វាន់លើកទឹកចិត្ត ដែលកើតឡើងតាមរយៈស្ថានការណ៍ដែលហួសពីការគ្រប់គ្រងរបស់ពួកយើងឬដៃគូរបស់ពួកយើង (2)សកម្មភាពឬការលុបចោលនូវភាគីទី៣ (3)ការចេញផ្សាយព័ត៌មានមិនត្រឹមត្រូវពាក់ព័ន្ធនឹងកម្មវិធី ដែលអាចជាតម្លៃ ឬអក្ខាវីរុទ្ធ ការពណ៌នា ទ្រព្យសម្បត្តិឬសមាជិកក្នុងកម្មវិធី ឬភាពខុសឆ្គងទៅលើការផ្តល់ឥនទាននិងឥនពន្ធលើផ្កាយ Cellcard Club។ ពួកយើងរក្សាសិទ្ធិក្នុងការកែតម្រូវ ដោយមិនចាំបាច់ជម្រាបទុកជាមុន។
- កម្មវិធីមិនបានកំណត់ពីកាលបរិច្ឆេទនៃការបញ្ឈប់ដំណើរការរបស់ខ្លួន ហើយអាចនឹងបន្តដំណើររហូតដល់ក្រុមហ៊ុន CamGSM សម្រេចបញ្ឈប់ដំណើរការកម្មវិធីនេះនៅពេលណាមួយដោយមិនជម្រាបទុកជាមុន។
- ប្រសិនបើដំណើរការនេះត្រូវបានបញ្ឈប់ រាល់ឱកាសនៃការចូលលេងហ្គេម ឬរង្វាន់នានានឹងត្រូវបានបោះបង់ចោល ដោយមិនមានការទទួលខុសត្រូវ ហើយរង្វាន់នឹងមិនត្រូវផ្តល់ជូនបន្ទាប់ពីការផ្តល់ដំណឹងនេះតទៅ។
2. ចូលរួមក្នុងកម្មវិធីCellcard Club
2.1. លក្ខខណ្ឌក្លាយជាសមាជិក
ភាពជាសមាជិកនៅក្នុងកម្មវិធីនឹងមានសម្រាប់បុគ្គលគ្រប់រូប («អ្នក») ដូចដែលបានចែងនៅក្នុងលក្ខខណ្ឌនៃកម្មវិធី
- ភាពជាសមាជិកនៅក្នុងកម្មវិធីនឹងមានសម្រាប់បុគ្គលគ្រប់រូប («អ្នក») ដូចដែលបានចែងនៅក្នុងលក្ខខណ្ឌនៃកម្មវិធី
- Opt-in តម្រូវឱ្យមាននៅក្នុងកម្មវិធីនេះ
- មានតែអតិថិជនរបស់ Cellcard ដែលបានបង់ប្រាក់ជាមុនប៉ុណ្ណោះដែល មានសិទ្ធិក្នុងការចូលរួមកម្មវិធី Cellcard Club Loyalty Program (អាចផ្លាស់ប្តូរនៅពេលបន្ទាប់)
- លោកអ្នកនឹងត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធី និងក្លាយជាសមាជិករបស់ពួកយើងនៅពេលដែលអ្នកបានយល់ព្រមទៅនឹងលក្ខខណ្ឌ និង opt-in នៃកម្មវិធី
2.2. លទ្ធភាពចូលក្នុងគណនី
- ពួកយើងនឹងធ្វើការរក្សាទុកនូវព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក Cellcard Club ដែលរួមមានព័ត៌មានដែលផ្តល់ដោយអ្នក (ថ្ងៃខែឆ្នាំកំណើត គណនី Wing ឬ ធនាគារ)
- ពួកយើងនឹងប្រើព័ត៌មានទាំងនេះដើម្បីកំណត់ការផ្តល់ជូនជាពិសេស និងរង្វាន់ដែលយើងធ្វើការផ្តល់ជូនដល់លោកអ្នកដែលជាផ្នែកមួយនៃកម្មវិធី។
3. ភាពជាសមាជិកCellcard Club
3.1. បរិបទនៃCellcard Club
- សមាជិក Cellcard Clubទាំងអស់នឹងទទួលបានសេវានិងអត្ថប្រយោជន៍ជាច្រើនពី Cellcard Club
- ការផ្តល់ជូនសេវានិងអត្ថប្រយោជន៍នឹងធ្វើឡើងក្រោមការសម្រេចចិត្តពីក្រុមហ៊ុន CamGSM និងដៃគូចូលរួម ដែលនឹងអាចមានការផ្លាស់ប្តូរពីពេលមួយទៅពេលមួយទៀត
- សេវានិងអត្ថប្រយោជន៍សម្រាប់បុគ្គលម្នាក់ៗនឹងត្រូវបានរៀបចំជូនខុសៗគ្នា ទៅតាមរបៀបនៃការប្រើប្រាស់និងចំណង់ចំណូលចិត្តរបស់ពួកគេ
3.2. ប្រវត្តិគណនីCellcard Clubនិងសកម្មភាព
សកម្មភាពនានា– ប្រវត្តិនៃការមកទទួលយករង្វាន់ក្នុងរយៈពេល ៣ខែនឹងត្រូវស្ថិតនៅក្រោម“My Rewards”ក្នុងកម្មវិធីទូរស័ព្ទCellcard app។ ការសន្សំផ្កាយក្នុងរយៈពេល៣ខែអាចនឹងស្ថិតនៅក្រោម“My Stars”។
3.3. ការបោះបង់ចោលភាពជាសមាជិក
លោកអ្នកអាចធ្វើការបោះបង់ចោលភាពជាសមាជិកបាននៅពេលណាក៏ដោយ ដោយគ្រាន់តែធ្វើការសរសេរជូនដំណឹងទៅកាន់customercare@cellcard.com.kh។ ប្រសិនបើលោកអ្នកបោះបង់ភាពជាសមាជិកចោល ផ្កាយនិងរង្វាន់ក្នុង Cellcard Club ដែលលោកអ្នកមាន នឹងត្រូវបានលុបចោលភ្លាមហើយនឹងមិនអាចយកមកវិញឬផ្ទេរបានទេ។
3.4. ឯកជនភាពលើទិន្នន័យ
ដើម្បីចូលរួមក្នុងកម្មវិធី លោកអ្នកត្រូវតែយល់់ព្រមទៅនឹងលក្ខខណ្ឌនៃ Cellcard Club។ ពួកយើងក៏ចង់ឲ្យលោកអ្នកស្វែងយល់ពីលក្ខខណ្ឌនៅលើ Cellcard App ដែលនឹងត្រូវអនុវត្តលើកម្មវិធីរបស់ពួកយើង។
4. កម្រិតនៃភាពជាសមាជិក
- សមាជិកអាចរកឬរក្សាកម្រិតនៃភាពជាសមាជិករបស់ខ្លួនបានដោយអាស្រ័យលើការសន្សំផ្កាយ ពីការប្រើប្រាស់សេវាបណ្តាញទូរស័ព្ទ Cellcard។
- បន្ទាប់ពី opting-in ចូលទៅក្នុងកម្មវិធី សមាជិកនឹងទទួលស្វាគមន៍ដោយការផ្តល់ជូនផ្កាយ ចំនួន5 ដោយមិនគិតពីកម្រិតណាមួយ។ ការដាក់បញ្ចូលទៅក្នុងកម្រិតណាមួយគឺអាស្រ័យលើការសន្សំការបញ្ចូលទឹកប្រាក់ក្នុងរយៈពេល 3ខែ។ ការសន្សំផ្កាយនឹងចាប់ផ្តើមពីការពេលដែល opt-in ចូលក្នុង Cellcard Club។
- ការផ្តល់ជូននិងមេគុណរបស់ផ្កាយ
- រយៈពេល 0 – 3 ខែ = មេគុណ1
- រយៈពេល 4 – 6 ខែ = មេគុណ2
- រយៈពេល 7 – 24 ខែ = មេគុណ3
- រយៈពេល 2 – 5 ឆ្នាំ = មេគុណ4
- រយៈពេលលើសពី 5 ឆ្នាំ = មេគុណ5
d. អ្នកអាចរកផ្កាយបានដោយការបញ្ចូលទឹកប្រាក់យ៉ាងតិច 1ដុល្លារ នឹងទទួលបានផ្កាយ1។ ផ្កាយមានសុពលភាព3ខែ ដោយរាប់ចាប់ពីមូលដ្ឋាន ឧទាហរណ៍ 1ដែលរកបានថ្ងៃទី 01ខែកក្កដា នឹងផុតកំណត់ថ្ងៃទី01 ខែតុលា។
e. កម្មវិធីក្នុង Cellcard Club មានចំនួន 5កម្រិត:
- កម្រិតដំបូង ៖ 0 – 30 ផ្កាយ
- កម្រិតដែក ៖ 31 – 50 ផ្កាយ
- កម្រិតត្បូងទទឹម ៖ 51 – 500 ផ្កាយ
- កម្រិតត្បូងកណ្តៀង ៖ 501 – 2000 ផ្កាយ
- កម្រិតមាស ៖ 2001 ផ្កាយ ឡើងទៅ
f. នៅពេលដែលសមាជិកចូលទៅកម្រិតណាមួយ វានៅមានសុពុលភាពរហូតដល់ថ្ងៃទី1 ខែក្រោយទៀត។ ប្រសិនបើអតិថិជនមិនមានផ្កាយ គ្រប់គ្រាន់សម្រាប់ពេលវេលាសមរម្យណាមួយទេ គេនឹងត្រូវបន្ថយកម្រិត។
g. លោកអ្នកអាចចូលទៅពិនិត្យកម្រិតនីមួយៗបានជារៀងរាល់ថ្ងៃនៅពាក់កណ្តាលអធ្រាត ហើយគេនឹងត្រូវបានបង្កើនកម្រិតភ្លាមប្រសិនបើគេមានចំនួនផ្កាយ គ្រប់គ្រាន់ដើម្បីឈានទៅកម្រិតមួយទៀត។
h. គណនីនីមួយៗមិនអាចធ្វើការបញ្ចូលគ្នាដើម្បីឈានទៅកម្រិតមួយទៀតបានទេ។
i. ក្រុមហ៊ុន CamGSM និងដៃគូរក្សាសិទ្ធិក្នុងការបន្ថែម ផ្លាស់ប្តូរ កែសម្រួល កំណត់ឬលុបចោលគោលការណ៍ ច្បាប់នៃរង្វាន់ កម្រិតរង្វាន់ អត្ថប្រយោជន៍ឬគុណសម្បត្តិក្នុងកម្រិត ហើយការសម្រេចចិត្តនៅស្ថិតនៅលើក្រុមហ៊ុន CamGSM តែមួយនៅពេលណាមួយដោយមិនចាំបាច់ជម្រាបទុកជាមុន។
5. ផ្កាយ
- ផ្កាយនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីការបញ្ចូលទឹកប្រាក់ក្នុងពេលដ៏ខ្លី។
- ផ្កាយនឹងមិនចាំបាច់ប្តូរទៅជាការបង្កើនកម្រិតទេ ចំនួនផ្កាយគួរតែត្រូវបានរក្សាទុកដោយមិនភ្ជាប់គ្នា នៅពេលដែលអតិថិជនជ្រើសរើសរង្វាន់រួចរាល់។
- ផ្កាយនឹងផុតកំណត់រៀងរាល់ពេល3ខែ «ដោយរាប់តាមប្រតិទិន» និងតាមគោលការណ៍ «មកមុន ផុតមុន»។
- ផ្កាយនឹងមិនអាចប្តូរទៅជាទឹកប្រាក់បានទេ ហើយនឹងចាត់ទុកជាមោឃៈប្រសិនបើកម្មវិធី Cellcard Club Loyalty Program នេះត្រូវបានបញ្ឈប់ដំណើរការ និងដោយមិនត្រូវទទួលខុសត្រូវដោយក្រុមហ៊ុន CamGSM នោះ ទេ។
6. ការប្តូរយករង្វាន់
- សមាជិក Cellcard Club នឹងទទួលបានផលប្រយោជន៍និងរង្វាន់ផ្សេងៗ តាមយៈការសន្សំផ្កាយដើម្បីបញ្ចូលទៅក្នុងកម្រិតណាមួយនៃកម្មវិធី។ សមាជិក អាចមកទទួលយក ហើយមិនអាចផ្លាស់ប្តូរយកចំនួនផ្កាយបន្ថែមបានទេ។
- សៀវភៅបញ្ជីរង្វាន់ក្នុងកម្មវិធីរួមមាន telco non-telco digital vouchers និងរង្វាន់ពីដៃគូផ្សេងៗទៀត។
- រង្វាន់ Telco នឹងផ្តល់ជូនភ្លាមៗបន្ទាប់ពី redemption។ អតិថិជនត្រូវតែមានទឹកប្រាក់ក្រៅប្រព័ន្ធដើម្បីទទួលយករង្វាន់ telco ។
- ក្រុមហ៊ុន CamGSM រក្សាសិទ្ធិក្នុងការបញ្ឈប់ប្រយោជន៍បានមកពី Redemption ឬ/និង សេវានៅពេលណាមួយដោយជម្រាបឬមិនជម្រាបទុកជាមុន។
- ដៃគូអាចនឹងត្រូវបានបន្ថែមឬលុបចោលនៅពេលណាមួយ។ ក្រុមហ៊ុន CamGSM រក្សាសិទ្ធិក្នុងការរឹតបន្តឹង ផ្អាក កែសម្រួល ឬជំនួសរង្វាន់ណាមួយក្នុងសៀវភៅបញ្ជីរង្វាន់នៅពេលណាមួយដោយមិនចាំបាច់ជម្រាបទុកជាមុន។
- សមាជិក Cellcard Club ត្រូវបានចុះឈ្មោះសម្រាប់ការផ្តល់ជូនពិសេសនៅថ្ងៃកំណើតរបស់ពួកគេ។ ថ្ងៃកំណើតគឺជាថ្ងៃដែលពួកគេបានចុះទៅក្នុង «ថ្ងៃខែឆ្នាំកំណើត» នៅពេលចុះឈ្មោះក្នុងកម្មវិធី Cellcard app។ គ្រប់អតិថិជនទាំងអស់មានថ្ងៃកំណើតតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ការកែសម្រួលថ្ងៃកំណើតនៅលើ Cellcard app ដើម្បីទទួលបានការផ្តល់ជូនពិសេសបន្ថែមត្រូវបានចាត់ទុកជាការបោកបន្លំ ហើយរង្វាន់នឹងមិនត្រូវបានផ្តល់ជូនទេ ប្រសិនបើអតិថិជនបានទទួលរង្វាន់រួចហើយនៅក្នុងឆ្នាំ។
- សមាជិក Cellcard Club នឹងត្រូវបានផ្តល់ជូនរង្វាន់សម្រាប់គំរបខួបនៃការប្រើប្រាស់សេវា Service Anniversary Awards រយៈពេល 1, 3, 5, 10, 15 ឬ 20ឆ្នាំ។
- ដៃគូនឹងមានកាលបរិច្ឆេទសុពុលភាព។ នៅពេលដែលសមាជិក Cellcard Club មកទទួលយក រង្វាន់នឹងត្រូវបានរក្សាទុកក្រោម “My Rewards” ឬក៏នៅហាងនានារបស់ក្រុមហ៊ុន Cellcard ឬដៃគូសម្រាប់ redemption។
7. ហ្គេម Shake’n’Win
- សមាជិក Cellcard Club នឹងទទួលបានឱកាសក្នុងការលេងហ្គេម គ្រប់ពេលដែលពួកគេបញ្ចូលទឹកប្រាក់យ៉ាងតិច 1ដុល្លា។
- ចំនួនឱកាសក្នុងការលេងហ្គេម អាចនឹងខុសគ្នាទៅតាមកម្រិតក្នុងកម្មវិធី៖
- កម្រិតដំបូង៖ ឱកាសលេង 1ដង
- កម្រិតដែក៖ ឱកាសលេង 2ដង
- កម្រិតត្បូងទទឹម៖ ឱកាសលេង 2ដង
- កម្រិតត្បូងកណ្តៀង៖ ឱកាសលេង 3ដង
- កម្រិតមាស៖ ឱកាសលេង 3ដង
c. អតិថិជននឹងទទួលបានរង្វាន់តែម្តងគត់ទៅតាមកម្រិតនីមួយៗ
d. ឱកាសក្នុងលេងហ្គេមនឹងមានសុពលភាពចំនួន 14ថ្ងៃចាប់តាំងពីថ្ងៃដែលបានទទួល
e. រង្វាន់ដែលបូកបញ្ចូលគ្នាក្នុងអំឡុងពេលលេងហ្គេមនីមួយៗនឹងត្រូវបានកំណត់ជាពិសេសម្រាប់អ្នកលេងម្នាក់ៗ និងកត្តាជាច្រើននៅក្នុងគំរូប្រើប្រាស់ និងគម្រោងកំពុងភ្ជាប់។
f. ប្រសិនបើអតិថិជនមិនទាន់បានជ្រើសរើសប្រភេទរង្វាន់រួចរាល់បន្ទាប់ពីការលេងហ្គេម ពួកគេនឹងទទួលបានរង្វាន់ដែលជ្រើសរើសរួចពីពួកយើង។
8. គោលការណ៍ផ្សេងៗទៀត
8.1. ការផ្តល់ដំណឹងពីការផ្លាស់ប្តូរ
- ការផ្លាស់ប្តូរទៅលើលក្ខខណ្ឌទាំងនេះនឹងធ្វើការផ្សាយទៅវេបសាយរបស់ក្រុមហ៊ុន Cellcard ហើយនឹងមានសុពលភាពភ្លាម។ ក្រុមហ៊ុន CamGSM មិនមានកាត្វកិច្ចក្នុងការផ្តល់ដំណឹងដល់សមាជិកអំពីការផ្លាស់ប្តូរនេះ ក្រៅពីការចេញផ្សាយលើគេហទំព័រនេះទេ។
8.2. ការទំនាក់ទំនង
- រាល់ទម្រង់នៃការទំនាក់ទំនងនឹងត្រូវបានប្រព្រឹត្តធ្វើឡើងតាមរយៈ សារSMS ឬនៅក្នុងapp។
- ការទំនាក់ទំនងនឹងសន្មត់ថាលោកអ្នកទទួលបាន ប្រសិនបើសារនោះបានបញ្ជាក់ថា «បានទទួល» ក្នុងប្រព័ន្ធរបស់ពួកយើង។
- អ្នកអាចធ្វើការពិនិត្យមើលផ្កាយ Cellcard Club និងប្រវត្តិនៃប្រតិបត្តិការ បច្ចុប្បន្នភាពលើព័ត៌មានផ្ទាល់ខ្លួនលំអិតរបស់អ្នកនៅពេលណាមួយ តាមរយៈ Cellcard self-care app។
8.3. ការប្រព្រឹត្តបទល្មើសលើកម្មវិធី
ការប្រព្រឹត្តបទល្មើសលើកម្មវិធី បោកបន្លំ ឬការរំលោភបំពានទៅលើចំនួនផ្កាយ ឱកាសក្នុងលេងហ្គេម ឬការប្រើប្រាស់រង្វាន់គឺស្ថិតនៅ ក្រោមការអនុវត្តនៃច្បាប់និងគោលការណ៍រដ្ឋបាល ដោយអាជ្ញាធរគ្រប់គ្រង និងក្រុមហ៊ុន CamGSM រួមទាំងការលុបចោលផ្កាយ ដែលបានសន្សំរង្វាន់និងការលុបចោលគណនី និងការចូលរួមរបស់អ្នកក្នុងកម្មវិធីទាំងមូលនាពេលអនាគត។
8.4. ការកំណត់ទំនួលខុសត្រូវ
- ក្រុមហ៊ុន CamGSM នឹងមិនទទួលខុសត្រូវចំពោះបុគ្គលណាម្នាក់លើសកម្មភាពណាមួយដែលអាចនឹងពាក់ព័ន្ធដល់កម្មវិធី លើកលែងតែកំហុសបច្ចេកទេសទៅលើការទទួលយកពិន្ទុក្នុងគណនីកម្មវិធីរបស់ Cellcard Club។
- សំណងតែមួយក្នុងកម្មវិធី (ទោះបីជាការទាមទាររបស់អ្នកស្ថិតក្នុងច្បាប់ឬសមធម៌ណាមួយ) គួរតែជាការផ្តល់ឥណទាន ឬការផ្តល់ឥណទានជាថ្មីទៅកាន់គណនីក្នុងកម្មវិធី Cellcard Club ដែលនឹងមិនមានចំនួនផ្កាយ លើសពីដែចំនួនលបានបង្ហាញក្នុង Cellcard Clubនោះទេ។ ក្នុងលក្ខខណ្ឌណាក៏ដោយ ពួកយើងនឹងមិនទទួលខុសត្រូវចំពោះផលវិបាក ការបាត់បង់ដោយផ្ទាល់ឬប្រយោល រួមទាំងការបាត់បង់ប្រាក់ចំណេញផងដែរ។
8.5. សេចក្តីថ្លែងការកំហុសបច្ចេកទេសនិងការទាមទារ
- ពួកយើងនឹងកែតម្រូវចំនួនផ្កាយ ដែលបានបង្ហាញទៅអ្នកនៅពេលណាមួយដោយមិនចាំបាច់ជម្រាបទុកជាមុន។
- ប្រសិនបើពួកយើងធ្វើការប្រកែកមិនទទួលខុសត្រូវដោយមិនត្រឹមត្រូវទៅលើអត្ថប្រយោជន៍នៃការបន្ថែមផ្កាយ Cellcard Club ឫសមាជិកភាព Cellcard Club នោះមានន័យថាទំនួលខុសត្រូវរបស់ពួកយើងនៅមានកម្រិត ក្នុងបង្ហាញទៅលោកអ្នកអំពីចំនួនផ្កាយក្នុងគណនីរបស់អ្នក។
8.6. សេវាសម្រាប់សមាជិកCellcard Club
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីCellcard Club សូមផ្ញើរអ៊ីម៉ែលទៅកាន់៖ customercare@cellcard.com.kh។