ទូទាត់ជាមួយសែលកាត | សែលកាត

ជាមួយសេវា ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត អាចឲ្យអតិថិជនគម្រោងបង់ប្រាក់ជាមុនរបស់សែលកាតធ្វើការទិញ ផលិតផលឌីជីថល កម្មវិធីទូរស័ព្ទ និងកម្មវិធីផ្សេងៗ ពីអ្នកលក់តាមអនឡាញដែលបានកំណត់ ដោយប្រើក្រេឌីតទូរស័ព្ទពីសមតុល្យគណនីគោលរបស់អតិថិជន។

អតិថិជនគ្រាន់តែមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីរបស់ខ្លួនសម្រាប់ទិញទំនិញជាការស្រេច។

អតិថិជនទាំងអស់ត្រូវទទួលខុសត្រូវចំពោះការបញ្ជាទិញដោយខ្លួនឯង។ សែលកាតគ្រាន់តែបង្កលក្ខណៈងាយស្រួលឲ្យអតិថិជនក្នុងការទិញប៉ុណ្ណោះ។ សែលកាតពុំមានកាតព្វកិច្ចទទួលខុសត្រូវចំពោះប្រតិបត្តិការណាមួយដែលអតិថិជនប្រើតាមរយៈសេវាកម្ម ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត ឡើយ។

អ្នកអាច ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត ជាមួយកម្មវិធីទូរស័ព្ទទាំងនេះ

  

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅ 812

 • សេវាកម្មមានសម្រាប់តែអតិថិជនសេវាបង់ប្រាក់ជាមុនប៉ុណ្ណោះ
 • សេវាកម្មនេះអាចដំណើរការបានតាមប្រព័ន្ធសែលកាត ឬ Wifi 24/7
 • ចំនួនទឹកប្រាក់ក្នុងការទិញ នឹងត្រូវកាត់ពីក្នុងគណនីគោលរបស់អតិថិជន
 • អតិថិជនអាចធ្វើប្រតិបត្តិការបានរហូតដល់ 5ដង ក្នុងមួយថ្ងៃ
 • រាល់ការទិញ ត្រូវគិតជារូបិយវត្ថុ ដុល្លារអាមេរិក (USD)
 • អតិថិជនអាចទិញម្ដងក្នុងចំនួនទឹកប្រាក់អតិបរមា 9,99ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងចំនួនទឹកប្រាក់បន្ថែមពីលើអតិបរមា 20ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។
 • ក្នុងអំឡុងពេលនេះពុំមានការសងប្រាក់វិញបានទេ។
 • សេវាកម្មនេះមិនគិតថ្លៃទេ។ គ្មានការបង់ថ្លៃបន្ថែមលើតម្លៃផលិតផលដែលបានបញ្ជាទិញឡើយ។

ប្រសិនបើខ្ញុំប្ដូរស៊ីមកាត ឬទូរស័ព្ទ តើខ្ញុំនៅតែអាចដំណើរការទិញផលិតផលឌីជីថល/app ដែលខ្ញុំបានទិញមកប្រើនៅស៊ីមចាស់ ឬទូរស័ព្ទចាស់របស់ខ្ញុំបានទេ?

ពិតជាបាន ប្រសិនបើស៊ីមថ្មីរបស់អ្នកជាស៊ីមសែលកាត ហើយប្រសិនបើគណនីអ៊ីម៉ែល Google របស់អ្នកនៅដដែល។

តើមានអ្វីកើតឡើងប្រសិនបើចៃដន្យខ្ញុំច្រឡំលុបផលិតផលឌីជីថល/appដែលបានទិញ?

អ្នកអាចដោនឡូតផលិតផលឌីជីថលដដែលនោះម្ដងទៀតដោយមិនគិតថ្លៃ។

តើអ្នកលក់អនឡាញណាខ្លះដែលអតិថិជនអាចទិញផលិតផលមកប្រើប្រាស់បានដោយប្រើសេវា ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត?

នៅថ្ងៃសម្ពោធ វាអាចជាហ្គេម Sabay KING OF CARDS (ទាញយកហ្គេមពី playstore សម្រាប់ Android និង appstore សម្រាប់ i

តើអតិថិជនអាចបញ្ជាទិញផលិតផលឌីជីថលដោយប្រើ Wifi បានទេ?

ប្រាកដជាបាន ប៉ុន្តែត្រូវមានដំណើរការពិនិត្យផ្ទៀងផ្ទាត់មួយ។ សែលកាត នឹងផ្ញើលេខកូដ4ខ្ទង់ទៅកាន់លោកអ្នកតាមរយៈសារជាអក្សរ។

នៅពេលមានសារកំហុសទូទៅបង្ហាញ “ERROR MESSAGE” ឬ “PAYMENT CANCELLED” តើមានន័យថាម៉េច?

វាអាចមានន័យផ្សេងៗដូចខាងក្រោម៖

 • មានបញ្ហាបច្ចេកទេស/កំហុសប្រព័ន្ធប្រតិបត្តិការកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ។

ដំណោះស្រាយ៖ សូមរង់ចាំបន្តិច ហើយព្យាយាមម្ដងទៀត។

 • អ្នកមិនមែនប្រើប្រព័ន្ធសែលកាត ឬ អ្នកកំពុងប្រើគម្រោងបង់ប្រាក់ប្រចាំខែ។

ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកកំពុងប្រើគម្រោងសេវាបង់ប្រាក់ជាមុនរបស់សែលកាត។

 • អ្នកបានបញ្ចូលលេខទូរស័ព្ទមិនត្រឹមត្រូវនៅពេលចុះឈ្មោះតាម wifi ពីដំបូង។

ដំណោះស្រាយ៖ ត្រូវប្រាកដថាអ្នកបានបញ្ចូលលេខសែលកាតដែលមានសុពលភាពសម្រាប់គម្រោងសេវាបង់ប្រាក់ជាមុន។

 • អ្នកបានបញ្ចូលលេខកូដសម្ងាត់មិនត្រឹមត្រូវ។

ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ត្រឹមត្រូវ។

 • វាត្រូវចំណាយពេលយូរក្នុងការបញ្ចូលលេខកូដសម្ងាត់។

ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ក្នុងរយៈពេល10នាទីបន្ទាប់ពីបានទទួលបានលេខកូដតាមរយៈសារជាអក្សរ។

 • អ្នកពុំមានទឹកប្រាក់គ្រប់គ្រាន់ (សមតុល្យគណនីគោល) ដើម្បីទិញ។

ដំណោះស្រាយ៖ បញ្ចូលលុយ ហើយព្យាយាមម្ដងទៀត

នៅពេលមានសារកំហុសទូទៅបង្ហាញថា “SORRY, YOU HAVE EXCEEDED YOUR LIMIT OF 5 PAYMENTS IN 1 DAY, PLEASE TRY AGAIN LATER” តើមានន័យថាម៉េច?

មានន័យថាអ្នកបានចំណាយលើសពី9,99ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬ ចំនួនទឹកប្រាក់បន្ថែមពីលើអតិបរមា 20ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ឬប្រតិបត្តិការអតិបរមាលើសពី5ដងក្នុងមួយថ្ងៃ។

ដំណោះស្រាយ៖ រង់ចាំ 24ម៉ោងក្រោយ រួចព្យាយាមធ្វើប្រតិបត្តិការម្ដងទៀត (24ម៉ោងបន្ទាប់ពីប្រតិបត្តិការនីមួយៗទាំង5របស់អ្នក)

ពាក់ព័ន្ធ

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត