សែលកាត BIG LOVE- ការផ្តល់ជូនដ៏ធំបំផុតនៅប្រទេសកម្ពុជា
BIG LOVE គឺជាការផ្តល់ជូនដ៏ធំបំផុតនៅប្រទេសកម្ពុជាដែលមានបីជម្រើសដែលអ្នកអាច ជ្រើសរើស ដោយអាស្រ័យលើតំរូវការរបស់អ្នកក្នុងការប្រើប្រាស់អ៊ីនធើណិតជាមួយ អ៊ីនធើណិតល្បឿនលឿន សែលកាត Super 4G LTE។
ប្រសិនជាអ្នកកំពុងតែប្រើសេវា BIG LOVE $1 ហើយត្រូវការ ប្រើអ៊ីនធើណិតច្រើនជាងអ្វីដែលយើងផ្តល់ជូន អ្នកអាចជ្រើសរើសសេវា BIG LOVE $2 និងរីករាយជាមួយការប្រើប្រាស់ដោយមិនមានការកំណត់។
អ្នកអាចគ្រប់គ្រងគម្រោង BIG LOVE របស់អ្នក តាមសែលកាត App បានយ៉ាងងាយស្រួល!
ចំណាំ៖ ការផ្តល់ជូននេះ នឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ដើម្បីធានបានថា អតិថិជនដែលកំពុងប្រើប្រាស់សេវានេះ គ្មានការរំខានណាមួយ។ ការភ្ជាប់សេវានេះ នឹងត្រូវកាត់លុយពីគណនីគោល។ ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ របស់ BIG LOVE $1 និង BIG LOVE $2 នឹងធ្វើឡើងរៀងរាល់ 7 ថ្ងៃ ចំណែកឯ BIG LOVE $8 នឹងធ្វើឡើងរៀងរាល់ 30 ថ្ងៃ។
បើសិនបើ អ្នកមានលុយគ្រប់គ្រាន់នៅពេល សេវានេះផុតកំណត់ នោះអ្នកនឹងត្រូវកាត់ថ្លៃសេវានេះ នៅពេលដែលអ្នកបានបញ្ចូលលុយឡើងវិញ និងមានលុយគ្រប់គ្រាន់។
- សែលកាត BIG LOVE គឺសម្រាប់អតិថិជនបង់ប្រាក់ជាមុន លើកលែងតែលេខទូរស័ព្ទលើតុ គម្រោងសែលកាតធំៗ និងស៊ីមទេសចរណ៏
- គម្រោង សែលកាតនិយាយ អាចភ្ជាប់សេវា BIG LOVE $2 & BIG LOVE $8 តែប៉ុណ្ណោះ
- អ្នកអាចភ្ជាប់សែលកាត BIG LOVE $2 & BIG LOVE $8 ច្រើនដងបាន
- សម្រាប់ BIG LOVE $1 អ្នកអាចភ្ជាប់បានច្រើនបំផុត 2 ដង ក្នុងអំឡុងពេលពេលសុពលភាព BIG LOVE $1 ចាស់ មិនទាន់ផុតបំផុត។
- គណនីគោល ត្រូវតែមានសុពលភាព ដើម្បីអាចប្រើកញ្ចប់ BIG LOVE បាន
- គ្រប់កញ្ចប់ BIG LOVE នឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ លើកលែងតែការផ្ញើកាដូ
- រាល់ការផ្ញើកាដូ BIG LOVE ទៅកាន់គណនីមិនដំណើរការ នឹងធ្វើឲ្យគណនីនោះដំណើរការវិញ ហើយអាចរីករាយប្រើប្រាស់ កញ្ចប់ BIG LOVE បាន
- ការហៅទូរស័ព្ទក្នុងប្រព័ន្ធពីកញ្ចប់សេវា BIG LOVE គិតប្រាក់រៀងរាល់ 60 វិនាទីម្តង
- ការប្រើអ៊ីនធឺណិតក្នុងកញ្ចប់សេវា BIG LOVE គិតប្រាក់រៀងរាល់ 1 MB ម្តង
- ការផ្ញើសារក្នុងប្រព័ន្ធចេញពីកញ្ចប់ BIG LOVE គិតប្រាក់ 6 សេន/សារ
- ដើម្បីផ្តាច់ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ សូមចុច *898*0#
- គម្រោងបង់ប្រាក់ជាមុនរបស់សែលកាតផ្តល់ជូនសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទតាមតម្រូវការផ្ទាល់ខ្លួន។ សែលកាតសូមណែនាំ រាល់គម្រោងបង់ប្រាក់ជាមុន របស់សែលកាត មិនគួរប្រើប្រាស់សម្រាប់គោលបំនងអាជីវកម្ម ឬពាណិជ្ជកម្មនោះទេ ពីព្រោះអាចមានផលប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ សែលកាតសូមរក្សាសិទ្ធិក្នុងការផ្អាកការប្រើប្រាស់ពីបណ្តាគណនី ឬលេខទូរស័ព្ទដែលប្រើប្រាស់សេវាផ្ញើសារជាអក្សរ ឬ ការហៅទូរស័ព្ទ ឬ ការរំខានគ្រប់រូបភាពដែលមានលក្ខណៈ ហួសកម្រិតក្នុងគោលបំនងអាជីវកម្មផ្សេងៗ។
តើធ្វើដូចម្តេច ដើម្បីភ្ជាប់ BIG LOVE ?
អ្នកអាចជ្រើសរើស BIG LOVE របស់អ្នក!
BIGLOVE $1 ទូរស័ព្ទទៅ 898 រួចចុចលេខ 1 ឬចុច *898*100#
BIGLOVE $2 ទូរស័ព្ទទៅ 898 រួចចុចលេខ 2 ឬចុច *898*200#
BIGLOVE $8 ទូរស័ព្ទទៅ 898 រួចចុចលេខ 3 ឬចុច *898*800#
អ្នកក៏អាចផ្ញើកាដូ BIG LOVE ឲ្យមិត្តភក្តិបានផងដែរ!
ដើម្បីផ្ញើ BIGLOVE $1, ចុច *898*លេខទូរស័ព្ទ*100#
ដើម្បីផ្ញើ BIGLOVE $2, ចុច *898*លេខទូរស័ព្ទ*200#
ដើម្បីផ្ញើ BIGLOVE $8, ចុច *898*លេខទូរស័ព្ទ*800#
តើខ្ញុំអាចភ្ជាប់ សែលកាត BIG LOVE ប្រសិនបើលេខទូរស័ព្ទផ្អាកដំណើរបណ្តោះអាសន្ន ?
អ្នកអាចភ្ជាប់សែលកាត Big Love ពេលគណនីរបស់អ្នកនៅដំណើរការតែប៉ុណ្ណោះ។ ប្រសិនបើគណនីរបស់អ្នកផ្អាកដំណើរជាបណ្តោះអាសន្ន សូមបញ្ចូលលុយទៅក្នុងគណនីអ្នក។
តើខ្ញុំអាចផ្ញើកាដូ សែលកាត BIG LOVE ទៅកាន់មិត្តភក្តិរបស់ខ្ញុំបានទេប្រសិនបើគណនីរបស់គេផ្អាកដំណើរជាបណ្តោះអាសន្ន?
ពិតជាបាន! ពេលដែលមិត្តភក្តិរបស់អ្នកទទួលបានកាដូ Big Love លេខទូរស័ព្ទរបស់គេនឹងដំណើរការធម្មតា!