Time To Rise | សែលកាត

អ្នកទទួលបានសក្តានុពលឥតដែនកំណត់
ដល់ពេលដែលអ្នកត្រូវបង្ហាញអ្វីដែលជាខ្លួនអ្នកហើយ
ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមហើយ!

ដើម្បីធ្វើដំណើរឆ្ពោះទៅដល់គោលដៅដែលខ្ពស់បំផុត សូមជ្រើសរើសគម្រោង Time To Rise ដ៏អស្ចារ្យពីសែលកាត។ ជាគម្រោងដែលចូលរួមសហការបង្កើតឡើងដោយតារារ៉េបដ៏ឆ្នើម VannDa និងផលិតកម្មបារមី។

 

សូមណែនាំ Spotify កម្មវិធីស្ដាប់តន្រ្តីដ៏ធំបំផុតមួយក្នុងពិភពលោក

គ្រប់គម្រោងរបស់ Time To Rise ទាំងអស់បានភ្ជាប់មកជាមួយនឹងទិន្នន័យឥតដែនកំណត់សម្រាប់ស្ដាប់តន្រ្ដីលើ Spotify បន្ថែមជាមួយនឹងទិន្នន័យអ៉ីនធើណិតដ៏ច្រើនគាប់ចិត្ត ការតេចេញ និងផ្ញើសារ។ ដោនឡូត Spotify នៅទីនេះ

 

អ្នកអាចប្រើប្រាស់ Time To Rise បានតាមរយៈការភ្ជាប់គម្រោង ឬទិញកញ្ចប់ស៊ីមថ្មី។

មានស៊ីមសែលកាតរួចហើយ? ភ្ជាប់គម្រោង Time To Rise ដោយចុច *1788*1# សម្រាប់គម្រោងប្រចាំសប្ដាហ៍ ឬ *1788*2#  សម្រាប់គម្រោងប្រចាំខែ ឬភ្ជាប់តាម Cellcard App៖ ចុចទីនេះ

 

មិនទាន់មានស៊ីមសែលកាតមែនទេ? អ្នកអាចរកទិញស៊ីម Time To Rise តម្លៃ $1 ជាមួយនឹងសុពលភាព 7 ថ្ងៃ បាននៅតាមបណ្តាភ្នាក់ងារចែកចាយទូទាំងប្រទេស ឬអ្នកអាចទិញស៊ីម Time To Rise តម្លៃ $6 ដែលមានសុពលភាព 30 ថ្ងៃ និងភ្ជាប់មកជាមួយនឹងកាដូពិសេសជាច្រើន បាននៅតាមការិយាល័យសែលកាត ហាងលក់ទំនិញផ្សេងៗ និងដៃគូដឹកជញ្ជូននានា។ ដើម្បីស្វែងរកហាងណាមួយដែលនៅជិតអ្នកបំផុត សូមចុចទៅនេះ bit.ly/ccwebstores។

 

ផ្ញើគម្រោង Time To Rise ជាកាដូទៅកាន់មិត្តភក្តិនិងគ្រួសារតាមរយៈ

 

  • គម្រោងប្រចាំសប្តាហ៍ $1 ចុច *1788*លេខទូរស័ព្ទ*1#
  • គម្រោងប្រចាំខែ $6 ចុច *1788*លេខទូរស័ព្ទ*1#

ស្វែងរកការិយាល័យ សែលកាត នៅជិតលោកអ្នក

ទិញតាមកម្មវិធីដឹកជញ្ជូន

Delivery Banner
Delivery Banner
Delivery Banner
Delivery Banner
Delivery Banner
Delivery Banner

អ្នកអាចដោនឡូត Cellcard App ដើម្បីភ្ជាប់ និងគ្រប់គ្រងគម្រោង Time To Rise របស់អ្នក។

លក្ខខណ្ឌ

  • បើអ្នកធ្វើការផ្លាស់ប្ដូរពីគម្រោងដែលមានស្រាប់ទៅគម្រោង Time To Rise នោះកញ្ចប់ទិន្នន័យដែលនៅសល់នឹងត្រូវបានលុបចោល ហើយលក្ខខណ្ឌនេះនឹងអនុវត្តដូចគ្នានៅពេលអ្នកផ្លាស់ប្ដូរពីគម្រោង Time To Rise ទៅគម្រោងផ្សេងទៀតរបស់សែលកាត។
  • Time To Rise គឺជាគម្រោងដែលបន្តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកចង់ផ្តាច់គម្រោង អ្នកត្រូវតែធ្វើការផ្លាស់ប្តូរទៅគម្រោងផ្សេង។
  • ទិន្នន័យដែលនៅសល់របស់អ្នកអាចបូកបន្ថែមទៅគម្រោងបន្ទាប់បាន លុះត្រាតែអ្នកបន្តភ្ជាប់គម្រោង Time To Rise ឡើងវិញឱ្យបានមុនថ្ងៃផុតកំណត់។
  • ទិន្នន័យ TIme To Rise ដែលត្រូវបូកទៅគម្រោងបន្ទាប់មានសុពលភាពរយៈពេល១ឆ្នាំបន្ទាប់ពីថ្ងៃដែលបានភ្ជាប់ដំបូង មានន័យថា ទិន្នន័យដែលត្រូវបូកទៅគម្រោងបន្ទាប់នឹងកំណត់ឡើងវិញរៀងរាល់មួយឆ្នាំម្តង។
  • អតិថិជនសែលកាតអាចធ្វើការផ្ញើគម្រោង Time To Rise ជាកាដូទៅកាន់មិត្តភក្កិម្នាក់ណាដែលកំពុងតែភ្ជាប់គម្រោង Time To Rise ដូចគ្នា។
  • អ្នកអាចរីករាយជាមួយនឹងទិន្នន័យស្ដាប់តន្រ្តីឥតកំណត់លើ Spotify បានដរាបណាគម្រោង Time To Rise របស់អ្នកនៅមានសុពលភាព។ ប៉ុន្តែមុខងារមួយចំនួននៅលើ Spotify អាចនឹងត្រូវនឹងត្រូវគិតថ្លៃសេវា ឬទិន្នន័យអ៊ីនធើណិត ដូចជាស្ពតពាណិជ្ជកម្មខ្លីៗ ឬ Podcast។
  • កាដូពិសេស Time To Rise មានតែនៅក្នុងកញ្ចប់ស៉ីម Time To Rise 24,000រៀល ជាមួយនឹងសុពលភាព 35ថ្ងៃ តែប៉ុណ្ណោះ។ អ្នកអាចរកទិញបាននៅក្រុមហ៊ុនសែលកាតគ្រប់សាខា ហាងលក់ទំនិញ ឬដៃគូសហការដឺកជញ្ជូន ទិញមុនបានមុនចំនួនមានកំណត់។

តើខ្ញុំអាចទទួលបានទិន្នន័យបូកបន្ថែមទៅគម្រោងបន្ទាប់របស់ Time To Rise បានដោយរបៀបណា?

ទិន្នន័យដែលនៅសល់នឹងត្រូវបូកបន្ថែមទៅគម្រោងបន្ទាប់រយៈពេលមួយឆ្នាំ ប្រសិនបើអ្នកបន្តភ្ជាប់គម្រោងឡើងវិញឱ្យបានមុនថ្ងៃផុតកំណត់។

តើ Time To Rise គឺជាអ្វី?

គឺជាគម្រោងតែមួយគត់ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងសែលកាត ផលិតកម្មបារមី វណ្ណដា និង Spotify។ គ្រប់គម្រោង Time To Rise ទាំងអស់ផ្តល់ជូនទិន្នន័យស្តាប់តន្រ្តី Spotify ឥតកំណត់ តេ និងផ្ញើសារក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធើណិតដ៏ច្រើនគាប់ចិត្ត រួមទាំងការបូកបន្ថែមទិន្នន័យដែលនៅសល់រយៈពេលមួយឆ្នាំ។

តើអតិថិជនដែលមិនបានភ្ជាប់គម្រោង Time To Rise អាចទទួលបានទិន្នន័យសម្រាប់ស្តាប់តន្រ្តីលើ Spotify ឥតកំណត់ដែរឬទេ?

មានតែអតិថិជនដែលបានភ្ជាប់គម្រោង Time To Rise ប៉ុណ្ណោះដែលអាចទទួលបាននូវទិន្នន័យស្តាប់តន្រ្តី Spotify ឥតកំណត់នេះ។

គម្រោង Time To Rise អាចភ្ជាប់បានដោយរបៀបណា?

អ្នកអាចជ្រើសរើសគម្រោង Time To Rise បានដូចខាងក្រោម៖

Time To Rise $1 ចុច *1788*1#

Time To Rise $6 ចុច *1788*2#

ឬអាចចូលទៅកាន់ Cellcard App ដើម្បីភ្ជាប់៖ https://bit.ly/ccappdl

តើអតិថិជនអាចដោនឡូត Spotify តាមរបៀបណា?

អ្នកអាចដោនឡូត Spotify បាននៅ Play Store សម្រាប់ Android និង App Store សម្រាប់ iOS ឬចុចទីនេះដើម្បីដោនឡូត៖ https://bit.ly/3xBbXUl

តើអាចពិនិត្យមើលគណនី Time To Rise បានដោយរបៀបណា?

សូមចុច #1201# ឬចូលមើលតាម Cellcard App៖ https://bit.ly/ccappdl

ប្រសិនបើខ្ញុំជាអតិថិជនដែលភ្ជាប់គម្រោង Time To Rise តើខ្ញុំអាចភ្ជាប់គម្រោង និងសេវាបន្ថែមផ្សេងទៀតបានដែរឬទេ?

សម្រាប់រាល់គម្រោង និងសេវាបន្ថែមផ្សេងទៀតដែលអ្នកមានស្រាប់ គឺអនុញ្ញាតិឱ្យប្រើជាមួយគម្រោង Time To Rise បាន លើកលែងតែគម្រោង Big Love និង ដូរលុយអស្ចារ្យ។

តើគម្រោង Time To Rise គឺជាគម្រោងដែលភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិមែនដែរទេ?

ពិតមែនហើយ! គម្រោងនេះនឹងបន្តឡើងវិញដោយស្វ័យប្រវត្តិរាល់ពេលផុតកំណត់ ឬពេលដែលគម្រោងអ្នកអស់មុនកំណត់ តែគណនីរបស់អ្នកមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីបន្តគម្រោងឡើងវិញ។