កម្មវិធីពិសេសសម្រាប់ eSIM | សែលកាត

សូមស្វាគមន៍មកកាន់បច្ចេកវិទ្យាថ្មីរបស់ eSIM – ស៊ីមដែលបានបង្កប់ជាស្រេចនៅក្នុងទូរស័ព្ទដៃរបស់អ្នក។

មូលហេតុដែលអ្នកគួរពិចារណាប្រើ​ eSIM

  • វាជាស៊ីមនិម្មិត ដូច្នេះវាជួយបំបាត់ភាពស្មុគស្មាញនៃការដោះឬដាក់ ស៊ីមរបស់អ្នក
  • វាជាស៊ីមកាតដែលបានបង្កប់ក្នុងទូរស័ព្ទរបស់អ្នក ដូច្នេះគ្មានវិធីណាដែលអ្នកអាចបាត់បង់វាបានទេ
  • វាអាចដាក់ទ្រទ្រង់​ស៊ីមកាតផ្សេងទៀតទាំងអស់របស់អ្នក។ គ្រាន់តែស្កេនដើម្បីរក្សារទុកស៊ីមកាតផ្សេងទៀតរបស់អ្នកទៅក្នុង​eSIM របស់អ្នក បានរហូតដល់ទៅ 8 ឯណោះ។

ប្រញាប់មកទទួលយក eSIM របស់អ្នកនៅថ្ងៃនេះ! អញ្ជើញមកកាន់ការិយាល័យ​សែលកាតនៅ ​ភ្នំពេញ​​ សៀមរាប​បាត់ដំបង​​ ព្រះសីហនុ​ និងកំពង់ចាម។

ចំណាំ៖ មិនមែនគ្រប់ឧបករណ៍ទាំងអស់អាចប្រើបានជាមួយ eSIM នោះទេ។ នេះគឺជាបញ្ជីឧបករណ៍ដែលអាចប្រើជាមួយ eSIM៖

iPhone XS | XS Max, iPhone XR, iPhone 11 | 11 Pro | 11 Pro Max, iPad Pro 11” | 12.9” (2018), iPad 7th Generation (2019), iPad Air (2019), iPad Mini (2019).

តើខ្ញុំអាចប្រើលេខទូរស័ព្ទសែលកាតបានចំនួនប៉ុន្មាននៅក្នុងទូរស័ព្ទ ឬឧបករណ៍មួយជាមួយសេវា eSIM??

អ្នកអាចប្រើបានរហូតដល់ទៅ 8 គណនី។

តើខ្ញុំគួរធ្វើយ៉ាចម៉េចបើទូរស័ព្ទរបស់ខ្ញុំខូច ឬបាត់?

ដំបូងអ្នកត្រូវទាក់ទងទៅកាន់សេវាបម្រើអតិថិជនសែលកាត 812 ដើម្បីបញ្ឈប់ដំណើរការលេខទូរស័ព្ទនោះ។ បន្ទាប់មកអ្នកអាចទៅកាន់ការិយាល័យសែលកាតណាមួយដែលនៅជិតអ្នកបំផុតរួច ស្នើសុំ QR កូដថ្មីដើម្បីប្រើប្រាស់លេខរបស់អ្នកឡើងវិញ។

តើខ្ញុំចាំបាច់ត្រូវលុបគណនី eSIM របស់ខ្ញុំមុនពេលដែលខ្ញុំយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុលដែរឬទេ?

អ្នកគួរតែលុបគណនី eSIM របស់អ្នកទាំងអស់ចោលមុនពេលដែលអ្នកយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុល។ អ្នកអាចដោនឡូតគណនីរបស់អ្នកយកមកប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។

តើខ្ញុំអាចប្រើប្រាស់គណនីដែលមានស្រាប់នៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលប្រើជាមួយ eSIM បានដែរឬទេ?

ប្រាកដណាស់!​ ដំបូងអ្នកត្រូវដក eSIM ចេញពីទូរស័ព្ទឬឧបករណ៍ចាស់របស់អ្នក។  បន្ទាប់មកអ្នកអាចដោនឡូតគណនី eSIM របស់អ្នកដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។

ចុងក្រោយគឺ ត្រូវស្កេន QR កូដថ្មី (ដែលនឹងផ្ដល់ជូនដោយក្រុមការងារសែលកាត) ដើម្បីដោនឡូតគណនីដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។

តើខ្ញុំអាចប្ដូរ eSIM ផ្សេងមកប្រើគណនី Cellcard eSIM បានដែរឬទេ?

ប្រាកដណាស់! អ្នកអាចសម្រេចចិត្ត លុបចោល បើកប្រើគណនីដែលមានស្រាប់ ដោនឡូតគណនីផ្សេងទៀត ឬដាក់បន្ថែមគណនីទៅក្នុង eSIM របស់អ្នក។

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !