Schedule Top up to get 1.5GB | សែលកាត

កំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិទទួលបានអ៊ីនធឺណិត 1.5GB!

អ្នកដែលភ្លេចបញ្ចូលលុយទូរស័ព្ទហើយមិនអាចតេ ឬ លេងអ៊ីនធឺណិតអត់? ឬអ្នកតែងតែបញ្ចូលលុយដោយខ្លួនឯងរៀងរាល់សប្តាហ៍ ឬ រៀងរាល់ខែ?

ជាមួយមុខងារកំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិរបស់ Cellcard App ជីវិតអ្នកនឹងកាន់តែមានភាពងាយស្រួល ហើយអ្នកនឹងទទួលបានអ៊ីនធឺណិត 1.5GB ដោយឥតគិតថ្លៃពេលអ្នកបានកំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិលើកដំបូងរបស់អ្នកដោយជោគជ័យ។ អ្នកអាចកំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិប្រចាំសប្តាហ៍ ឬ ប្រចាំខែ!

 

នេះគឺជាជំហានដើម្បីកំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិតាម Cellcard App៖

1- បើក Cellcard App

2- ចុចលើ “បញ្ចូលលុយ” រួចចុចលើ “កំណត់ពេលបញ្ចូលទឹកប្រាក់”

3- ចុចលើ “កំណត់ពេលបញ្ចូលទឹកប្រាក់”

4- ជ្រើសរើសសម្រាប់លេខទូរស័ព្ទរបស់អ្នក ឬលេខទូរស័ព្ទអ្នកដ៏ទៃ

5- ជ្រើសរើសវិធីសាស្ត្រទូទាត់ប្រាក់

6-  វាយបញ្ចូលចំនួនទឹកប្រាក់ រួចចុចលើ “បន្ទាប់”

7- ជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើម រួចចុចលើ “បន្ទាប់”

8- ជ្រើសរើសពេលវេលាបញ្ចូលទឹកប្រាក់។ ់*អ្នកអាចជ្រើសរើសប្រចាំសប្តាហ៍ ឬប្រចាំខែ។

9- វាយបញ្ចូលចំនួនដងនៃការបញ្ចូលទឹកប្រាក់

10- បញ្ជាក់ព័ត៌មានរបស់អ្នក

11- បញ្ចូលលេខសម្ងាត់របស់អ្នក

12- ការកំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិរបស់អ្នកបានជោគជ័យ! អ្នកទទួលបានកាដូអ៊ីនធឺណិត 1.5GB!

 

ការផ្តល់ជូននេះចាប់ពីថ្ងៃទី 6 វិច្ឆិកា ដល់ 31​ ធ្នូ 2023។

កំណត់ពេលបញ្ចូលលុយដោយស្វ័យប្រវត្តិឥឡូវនេះ!​ ចុចទីនេះ!

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!