POP UP CINEMA | សែលកាត

ទិវានៃក្តីស្រឡាញ់បានខិតចូលមកដល់ហើយអ្នកបានត្រៀមខ្លួនហើយឬនៅ? 

អ៊ីចឹងតោះ! នាំគ្នាមកអបអរសាទរទិវានៃក្តីស្រឡាញ់ឱ្យបានមុនគេ! ចូលរួមជាមួយពួកយើង ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីប្លែកអារម្មណ៍ដែលពុំធ្លាប់មាន សម្រាប់ចែករំលែកជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ និងក្រុមគ្រួសារ នៅក្នុងឱកាសដ៏ពិសេសដែលអ្នកអាចនៅក្បែរគ្នាបែបឯកជន ក្រោមផ្ទៃមេឃដែលពោរពេញទៅដោយហ្វូងផ្កាយដ៏ភ្លឺចិញ្ចាច និងនៅក្នុងរថយន្តផ្ទាល់ខ្លួនរបស់អ្នកប្រកបដោយសុខសុវត្ថិភាពបំផុត។  

ឱកាសពិសេសដើម្បីទស្សនាខ្សែភាពយន្តនៅទីធ្លាខាងក្រៅក្នុងពេលរាត្រី ជាមួយការចូលរួមមានកំណត់ ដោយអនុញ្ញាតត្រឹមយានយន្ត ៥០ គ្រឿងដំបូងប៉ុណ្ណោះ។ 

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយសណ្ឋាគារ សូហ្វីតែល ភ្នំពេញ​ ភូគីត្រា ដែលនឹងមានចាក់បញ្ចាំងខ្សែភាពយន្តនៅលើផ្ទាំងកំណាត់សខ្នាតយក្សទំហំ ៧ម ១២ម អមដោយប្រព័ន្ធសំឡេង Surround-sound ដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ទស្សនាខ្សែភាពយន្តពីក្នុងរថយន្តដែលមិនអាចបំភ្លេចបាន។  

សម្រាប់កម្មវិធីនេះ ​យើងនឹងចាក់បញ្ចាំងខ្សែភាពយន្តថៃបែបមនោសញ្ចេតនាកំប្លុកកំប្លែង ដោយលាយឡំនូវឈុតឆាករន្ធត់ព្រឺព្រួចផងដែរ។  

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែកុម្ភៈ ចាប់ពីម៉ោង ៥ល្ងាច ហើយខ្សែភាពយន្តនឹងចាប់ផ្តើមចាក់បញ្ចាំងពីម៉ោង ៦ កន្លះល្ងាចតទៅ។ សូមអញ្ជើញមកចូលរួមឱ្យបានមុនគេ ព្រោះទីធ្លាមានកំណត់ដោយទទួលត្រឹមតែ ៥០ យានយន្តប៉ុណ្ណោះ។ លោកអ្នកក៏អាចរីករាយជាមួយកម្មវិធីកំដរអារម្មណ៍មុនពេលចាក់បញ្ចាំងខ្សែភាពយន្ត  រួមជាមួយនឹងការសម្តែងសៀកដ៏ជក់ចិត្តដិតអារម្មណ៍បំផុតរបស់ Phare Cambodian Circus! 

លោកអ្នកថែមទាំងមានឱកាសបានទស្សនានូវការសម្តែងពិសេសរបស់ Influencer សែលកាតផងដែរ

 

ដើម្បីទទួលបានកន្លែងសម្រាប់ចូលរួម លោកអ្នកនឹងត្រូវតម្រូវឱ្យបញ្ចូលទឹកប្រាក់ $5 នៅច្រកទ្វាចូលនៃកម្មវិធី។ 

ជាពិសេសទៅទៀតនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ការស្នាក់នៅចំនួន ១យប់ សម្រាប់មនុស្សពីរនាក់ (រួមជាមួយអាហារពេលព្រឹក) នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយគ្រាន់តែបញ្ចូលទឹកប្រាក់បន្ថែម $1 ទៀតតែប៉ុណ្ណោះ។ 

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត