បង់រំលស់ទូរស័ព្ទថ្មីជាមួយធនាគារ កាថេ យូណៃធីត | សែលកាត

នេះជាពេលវេលាដ៏ល្អបំផុតដើម្បីទទួលបានទូរស័ព្ទក្នុងក្តីសុបិន្តរបស់អ្នក!

ប្រសិនបើអ្នកកំពុងចង់បានទូរស័ព្ទទំនើប ថ្មី នេះគឺជាពេលវេលាដ៏ល្អបំផុត។ ទទួលយកអត្ថប្រយោជន៍ថ្មី ពីកម្មវិធីបង់រំលស់ទូរស័ព្ទថ្មី ដែលមានតំលៃសមរម្យរបស់យើង ដែលសហការជាមួយធនាគារកាថេយូណៃធីត។ បង់បង់រំលស់បានរហូតដល់ 12 ខែក្នុងអត្រាការប្រាក់ត្រឹមតែ 1.5% / ខែដោយមិនមានការគិតថ្លៃសេវាបន្ថែមទ។ ធនាគារកាថេយូណៃធីត ក៏នឹងធ្វើការត្រួតពិនិត្យការិយាល័យឥណទានដោយឥតគិតថ្លៃដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។

គ្រប់ទូរស័ព្ទដែលអ្នកទិញ នឹងមានភ្ជាប់មកជាមួយនូវអ៊ីនធើណិត Cellcard ដោយឥតគិតថ្លៃ រយៈពេលមួយឆ្នាំពេញ!

នេះជាវិធីសាស្រ្តក្នុងការស្នើសុំ៖

1.រៀបចំឯកសារចាំបាច់រួមមាន៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន
  • សៀវភៅគ្រួសារ
  • លិខិតបញ្ជាក់ទីលំនៅ
  • ប័ណ្ណបញ្ជាក់ប្រាក់បៀវត្សន៍

2.អញ្ជើញទៅកាន់ការិយាល័យកណ្តាលរបស់សែលកាតហើយជ្រើសរើសទូរស័ព្ទដែលអ្នកចង់ទិញ។

3.ប្រគល់ឯកសាររបស់អ្នកទៅតំណាងធនាគារកាថេយូណៃធីត នៅការិយាល័យសែលកាត ដើម្បីរៀបចំស្នើ និងអនុម័ត។

4.យកទូរស័ព្ទថ្មីរបស់អ្នកទៅផ្ទះ!

តើរយៈពេលនៃការបង់រំលោះមានរយៈពេល ប៉ុន្មានដែរ?​

បាទ/ចាសបង រយៈពេលនៃការបង់រំលោះគឺមានរយៈ​
6ខែ រឺ 12ខែទៅតាមការជ្រើសរើសរបស់បង

ចុះបើខ្ញុំចង់បង់ផ្តាច់តើអាចបង់បានទេ?​

បាទ/ចាស អ្នកអាចបង់ផ្តាច់បាន​ ពេលណាក៏បានដោយមិនមានគិតថ្លៃសេវាឡើយ

បើខ្ញុំបង់យឺតតើមានការពិន័យអ្វីទេ?

មិនមានការពិន័យ​​ប៉ុន្តែនិងត្រូវមានប្រវត្តិរូបមិនល្អក្នុងប្រព័ន្ធ​ Credit Baureu of Cambodia

តើបងអាចធ្វើការខ្ចីទិញទូរស័ព្ទបានប៉ុន្មានគ្រឿង?

បងអាចស្នើសុំខ្ចីទិញទូរស័ព្ទបានតែមួយគ្រឿង​ក្នុងកំចីម្តង

តើការបង់ប្រាក់បងត្រូវធ្វើការបង់ប្រាក់រៀងរាល់​ ថ្ងៃណា ជារៀងរាល់ខែ?

ទៅតាមការកំណត់ក្នុងតារាងបង់ប្រាក់ប្រចាំខែ

តើម៉ូដែលទូរស័ព្ទណាខ្លះដែលបងអាចទិញបាន?

សំរាប់ម៉ូដែលទូរស័ព្ទគឺបងអាចជ្រើសរើសបង់រំលោះបានគ្រប់ ម៉ូដែលទូរស័ព្ទ ដែលបងចង់បានដែលមានតម្លៃរហូតដល់ $2,000

ដើម្បីធ្វើការខ្ចីបានតើបងត្រូវមាន​ឯកសារអ្វីខ្លះ?

ដើម្បីធ្វើការខ្ចីបានបងត្រូវមានឯកសារដូចជា៖
– អត្តសញ្ញាណប័ត្រ ឬ Passport
– សៀវភៅគ្រួសារឬ លិខិតស្នាក់នៅ
– លិខិតបញ្ចាក់​ប្រាក់ខែ

តើបងអាចធ្វើការបង់ប្រាក់រំលោះប្រចាំខែតាមរយៈណាដែរ?​

ចំពោះការបង់ប្រាក់ បងអាចធ្វើការបង់បាននៅតាមសាខាធានាគារ​ Cathay Bank ណាមួយនៅជិតបងបំផុត​

តើអត្រាការប្រាក់ប៉ុន្មានភាគរយដែរ?

ចំពោះអាត្រាការប្រាក់គឺ​​ត្រឹមតែ1.5%ក្នុងមួយខែ​ ហើយការបង់​រំលោះវិញ គឺ ថយទាំងនិងការជារៀងរាល់ខែ
និងមិនមានការគិតថ្លៃសេវាផ្សេងៗទេ

តើខ្ញុំអាចស្នើសុំខ្ចីបានទឹកប្រាក់ប៉ុន្មានដែរ?​

អ្នកអាចស្នើសុំខ្ចីរហូតបានដល់ 2000ដុល្លាសំរាប់ទិញទូរស័ព្ទម៉ូដែលណាមួយដែលអ្នកពេញចិត្ត

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !