ឥឡូវនេះ អ្នកអាចទទួលស៊ីមសែលកាតថ្មី បានកាន់តែរហ័ស កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាពជាងមុន។
សម្រាប់អតិថិជនដែលធ្លាប់ប្រើប្រាស់ NHAM 24 ដើម្បីទិញអាហារ និងគ្រឿងទេស អ្នកប្រាកដជាដឹងច្បាស់ហើយថា កម្មវិធីនេះងាយស្រួលប្រើប្រាស់ប៉ុណ្ណា។
ប្រសិនបើអ្នកមិនទាន់បានដំឡើងកម្មវិធីនេះទេ ឥឡូវនេះដល់ពេលដែលអ្នកត្រូវចាប់ផ្តើមហើយ។
អ្នកអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផ្កា និងសូម្បីតែស៊ីមសែលកាត 4U ក៏អ្នកអាចបញ្ជាទិញបានផងដែរ ពោលគឺនឹងយកទៅប្រគល់ជូនដល់អ្នកនៅគេហដ្ឋានផ្ទាល់តែម្តង។
សេវាកម្មចុះឈ្មោះដោយខ្លួនឯង ដ៏ងាយស្រួលប្រើប្រាស់បំផុតរបស់យើង នឹងអនុញ្ញាតឱ្យអ្នកអាចបើកដំណើរស៊ីមកាតរបស់អ្នក នៅផ្ទះបានយ៉ាងងាយស្រួល ដោយពុំចាំបាច់អញ្ជើញមកកាន់ហាង ឬកន្លែងចែកចាយស៊ីមផ្ទាល់នោះឡើយ។
សូមអនុវត្តតាមជំហានខាងក្រោមនេះ ដើម្បីអាចរីករាយជាមួយការប្រើប្រាស់គម្រោងទិន្នន័យល្អជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយចំណាយពេលមិនដល់ ២០នាទីនោះឡើយ!
(សេវាកម្មនេះ មានផ្តល់ជូននៅតែរាជធានីភ្នំពេញប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ននេះ) ។
ជំហានដ៏ងាយស្រួលទាំង 5៖
- ដំឡើងកម្មវិធី NHAM4 ឱ្យបានរួចរាល់នៅលើទូរស័ព្ទរបស់អ្នក
- បញ្ជាទិញ Cellcard 4U SIM ដោយដឹកជញ្ជូនផ្ទាល់ទៅដល់គេហដ្ឋានរបស់អ្នក
- ដាក់ស៊ីមកាតថ្មីរបស់អ្នកទៅក្នុងទូរស័ព្ទ (ភ្ជាប់ទៅកាន់ WIFI)
- ទាញយក Cellcard App ហើយចុះឈ្មោះដោយផ្តល់នូវព័ត៌មានលម្អិត និងលេខទូរស័ព្ទថ្មីរបស់អ្នក
- បញ្ចូលរូបថតនៃអត្តសញ្ញាណប័ណ្ណរបស់អ្នក (ទៅក្នុង SIM Profile នៅក្នុង Cellcard App)។
* ប្រសិនបើអ្នកមិនបានធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណរបស់អ្នកបន្ទាប់ពី ៤៨ ម៉ោងនោះទេ លេខទូរស័ព្ទរបស់អ្នក អាចនឹងត្រូវផ្អាកដំណើរការ។ អ្នកត្រូវបញ្ចូលរូបថតនៃអត្តសញ្ញាណប័ណ្ណរបស់អ្នក ទៅក្នុង SIM Profile នៅក្នុង Cellcard App។
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម អ្នកអាចប្រើប៊ូតុងជជែកតាមអនឡាញ ដើម្បីទទួលបាននូវសេវាបម្រើដោយផ្ទាល់ពីភ្នាក់ងារបម្រើសេវាកម្មរបស់យើង។
ហើយសូមកុំភ្លេចចូលរួមជាមួយ Cellcard Club ដើម្បីកុំឱ្យខកខានទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ការក្លាយជាអតិថិជនសែលកាត!
ទាញយកកម្មវិធី NHAM24 ពី Play Store ឬ App Store:
ធ្វើដាក់ដំណើរការស៊ីមរបស់អ្នកដោយខ្លួនឯងបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើការស្កែន ឬ ថត អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នក។
ទាយយក Cellcard App នៅទីនេះ
ដើម្បីឆែកមើលលើការភ្ជាប់គម្រោងឬសេវា និង គណនីសែលកាតរបស់អ្នក។