Cellcard X Camlife Life Insurance | សែលកាត

សុខភាពបានក្លាយជាកត្តាចម្បងរបស់មនុស្សគ្រប់រូប។ ប្រសិនបើយើងបានរៀនពីជំងឺរាតត្បាតមួយ នោះគឺ​យើងមិនអាចប្រាកដថានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែកនោះទេ។

នេះហើយជាមូលហេតុដែលយើងបានចាប់ដៃគូជាមួយ Camlifeហើយទទួលបានអាជ្ញាប័ណ្ណអាជីវកម្មភ្នាក់ងារធានារ៉ាប់រង ដើម្បីផ្តល់ជូនអតិថិជន Cellcard ទាំងអស់ជាមួយនឹងគម្រោងធានារ៉ាប់រងអាយុជីវិតដែលផ្តល់ឱ្យពួកគេនូវភាពស្ងប់ស្ងាត់ក្នុងចិត្ត។

សេវាធានារ៉ាប់រង​ពី​ Cellcard និងក្រុមហ៊ុនធានារ៉ាប់រង Camlife បានផ្តល់ជូនការការពារបន្ថែមរហូតដល់ $2,500 ជាមួយនឹងកញ្ចប់ធានារ៉ាប់រងប្រចាំថ្ងៃដ៏សមរម្យបំផុតត្រឹមតែ $0.05 ដោយបង់ប្រាក់ពីគណនីចម្បងរបស់អ្នក។

លោកអ្នកអាចទទួលបានការការពារបន្ថែមរហូតដល់ $2,500 ជាមួយសេវាធានារ៉ាប់រង​ពី​ ​ Cellcard និងក្រុមហ៊ុនធានារ៉ាប់រង Camlifeក្នុងករណីមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍។

ការផ្តល់ជូននេះមានសម្រាប់អតិថិជន Cellcard ទាំងអស់។ សម្រាប់​ការ​សាកសួរ​បន្ថែម សូម​ទូរស័ព្ទ​ទៅ Camlife Hotline តាម​រយៈ​លេខ 061 43 11111។

គោលការណ៍ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត