ទីភ្នាក់ងារ USAID និង​អង្គការ​ជា​ដៃគូ​នានា សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​យុទ្ធនាការ​ប្រមូល​មូលនិធិ​ជួយ​សង្គម​ស៊ី​វិល​កម្ពុជា | សែលកាត

ទីភ្នាក់ងារ USAID និង​អង្គការ​ជា​ដៃគូ​នានា សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​យុទ្ធនាការ​ប្រមូល​មូលនិធិ​ជួយ​សង្គម​ស៊ី​វិល​កម្ពុជា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

រាជធានីភ្នំពេញ ថ្ងៃទី27 សីហា 2015 –   ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ  អន្ដរជាតិដែលហៅកាត់ថា USAID និងគម្រោងគំនិតច្នៃប្រឌិតអភិវឌ្ឍ (Development Innovations) របស់ខ្លួន បានចូលរួមជាមួយអង្គការ Cambodian NGO ACTION IEC ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចល័ត លំដាប់ឈានមុខនៅកម្ពុជា ដើម្បីសម្ពោធដាក់ឲ្យដំណើរការមុខងារកម្មវិធីប្រមូលមូលនិធិបណ្តាញ អ៊ីនធើណិតមួយដើម្បីគាំទ្រដល់អង្គការសង្គមស៊ីវិលកម្ពុជា (CSOs) ជាច្រើន។

កម្មវិធី តោះហ្វាន់ (TOS Fund) ដែលមានន័យជាខេមរភាសាថា “តោះផ្ដល់ជំនួយមូលនិធិ” នឹងត្រូវដាក់ ឲ្យប្រើប្រាស់ជាប្រព័ន្ធប្រមូលមូលនិធិតាមអ៊ីនធើណិតសម្រាប់ជួយ ដល់អង្គការសង្គមស៊ីវិលកម្ពុជាដែល កំពុងស្វែងរកប្រភពជំនួយធនធានសមស្របនៅក្នុងស្រុកស្របពេលប្រភព ជំនួយផ្សេងៗពីបរទេសនានាត្រូវបានកាត់បន្ថយដោយសារកំណើនលូតលាស់នៃ សេដ្ឋកិច្ចកម្ពុជា។ មុខងារកម្មវិធីប្រមូលមូលនិធិ អន្តរជាតិភាគច្រើន មិនអាចផ្តល់ជម្រើសសម្រាប់ទទួលវិភាគទានក្នុងស្រុកបានទេ ម្យ៉ាងទៀតនៅកម្ពុជា មធ្យោបាយប្រមូលមូលនិធិតាមអនឡាញក៏នៅមានកម្រិតណាដែលមិនអាចបង្ក លក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យចូលរួមគាំទ្របុព្វហេតុសង្គមបាននៅឡើយ។ ការអភិវឌ្ឍបច្ចេកវិទ្យាសម្រប សម្រួលការប្រមូលមូលនិធិក្នុងស្រុក អាចបង្កើនទាំងជំនួយមូលនិធិជាតិ និងអន្តរជាតិផងដែរ។ ដូច្នេះអង្គការ Action IEC កំពុងនាំមុខដើម្បីដំណើរការមុខងារ កម្មវិធីប្រមូលមូលនិធិដំបូងគេដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា។

Action IEC ជាអង្គការសង្គមស៊ីវិលកម្ពុជាមួយដែលមានបេសកកម្មលើកកម្ពស់ការ អប់រំតាមរយៈប្រព័ន្ធផ្សព្វផ្សាយស្របតាមវប្បធម៌ (វីដេអូ វិទ្យុ IEC ការផ្សព្វផ្សាយ ការបង្ហាញនៅលើទូរស័ព្ទ និងគេទំព័រ ផ្សេងៗ)។ អង្គការនេះបានធ្វើការយ៉ាងទូលំទូលាយជាមួយអង្គការសង្គមស៊ីវិល ក្នុងស្រុកនិងអន្តរជាតិ (CSOs) នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលពីរទសវត្សចុងក្រោយនេះ ក្រោមជំនួយឧបត្ថម្ភគាំទ្រ ក្រៅប្រព័ន្ធពីទីភ្នាក់ងារ USAID ។

យោងតាមប្រសាសន៍លោកស្រី រីបេកា ប្លេក នាយកបេសកកម្មរបស់ទីភ្នាក់ងារ USAID ប្រចាំនៅ កម្ពុជាបានឱ្យដឹងថា៖ “មុខងារកម្មវិធីប្រមូលមូលនិធិរបស់ Action IEC អាចជួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនានាឲ្យបន្តរួមចំណែកក្នុង ការអភិវឌ្ឍប្រទេសកម្ពុជា។ មុខងារកម្មវិធីនេះ នឹងជួយបង្កើនទំនុក ចិត្តសម្រាប់អ្នកចូលរួមគាំទ្រកម្ពុជាតាមរយៈការលើកកម្ពស់គុណភាព ក្នុងរបាយការណ៍លក្ខខណ្ឌ និង ប្រព័ន្ធបង់ប្រាក់ដែលធានាបាននូវតម្លាភាពក្នុងរបៀបនៃការគ្រប់គ្រង ប្រើប្រាស់ជំនួយមូលនិធិជាដើម។”

តាមអនុស្សារណៈនៃកិច្ចព្រមព្រៀងជាដៃគូនេះ សែលកាត នឹងសហការឧបត្ថម្ភសម្រាប់គំនិតផ្ដួចផ្ដើម ប្រមូលមូលនិធិនេះ រួមមានទាំងការទិញអាជ្ញាប័ណ្ណសម្រាប់ភ្ជាប់កម្មវិធីប្រមូលមូលនិធិ និងការផ្តល់ជំនួយជាមធ្យោបាយបង់ប្រាក់បរិច្ចាគតាមរយៈលេខកូដខ្លី ជាសារ SMS និងការបង់ប្រាក់តាមកាតទូទាត់ សែលកាតផងដែរ។ គម្រោងគំនិតច្នៃប្រឌិតអភិវឌ្ឍរបស់ទីភ្នាក់ងារ USAID នឹងជួយគាំទ្រ ដល់ការអភិវឌ្ឍ មុខងារកម្មវិធី និងជួយលើកស្ទួយយុទ្ធនាការដើម្បីទាក់ទាញប្រជាប្រិយភាព ចំណាប់អារម្មណ៍ និងការគាំទ្រពីមជ្ឈដ្ឋានផ្សេងៗដល់គំនិតផ្តួចផ្តើមនេះផងដែរ។

លោក Niek Van Veen នាយកទីផ្សាររបស់ក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ ” មានអង្គការមិនមែនរដ្ឋាភិបាលច្រើនណាស់ មានបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមស៊ីវិលកម្ពុជា ប៉ុន្តែ ត្រូវជួបបញ្ហាប្រឈមជាច្រើន។ យើងជឿថាជោគជ័យនៃគំនិតផ្តួចផ្តើមទាំងនេះពិតជាទាក់ទាញទំនុកចិត្ត កាន់តែទូលំទូលាយពីសំណាក់ការគាំទ្រ និងការចូលរួមក្នុងស្រុក។ កង្វះខាតការយល់ដឹង និងកង្វះមធ្យោបាយសម្រាប់ប្រជាពលរដ្ឋខ្មែរចូលរួមចំណែកសម្រាប់គំនិត ផ្តួចផ្តើមទាំងនេះ គឺជាឧបសគ្គមួយ ដែលត្រូវជម្នះឲ្យបាន។ ក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារ USAID ការលើកឡើងនូវកម្មវិធី  តោះហ្វាន់ នេះ  គឺដើម្បីជម្នះរាល់ឧបសគ្គរារាំងទាំងនេះ។ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍មួយ យើងមើលឃើញថាវាមិនត្រឹមតែជាឱកាសមួយដើម្បីតបស្នងដល់សង្គមនោះទេ ប៉ុន្តែជាកាតព្វកិច្ចក្នុងការផ្តល់នូវទំនាក់ ទំនងដែលមិនគ្រាន់តែសម្រាប់ការកម្សាន្តនោះដែរ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រយោជន៍ជាច្រើនទៀតក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការដែលផ្ដល់សារៈសំខាន់ចំពោះពួកគេ ហើយផលប៉ះពាល់សម្រាប់ពួកគេ ក៏ជាផលប៉ះពាល់ដល់សហគមន៍ផង។ ”

ការសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់មុខងារកម្មវិធី តោះហ្វាន់ ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅក្នុង ខែកញ្ញា 2015 នេះ។ យុទ្ធនាការសាកល្បងខ្លះចំនួន 15 ត្រូវបានរំពឹងថានឹងបានជ្រួតជ្រាបយ៉ាង ទូលំទូលាយដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនធំឲ្យងាកមកគាំទ្រ និងចាត់ទុកថាវាមានសារៈសំខាន់ចំពោះខ្លួន។ ដោយផ្អែកលើចំនួនថវិកានៃមូលនិធិដែលប្រមូលបាន គម្រោងសាកល្បងពីបណ្ដាអង្គការចំនួន 15 អាចជួយសម្រួល និងបង្កើនទៅកាន់កម្រិតខ្ពស់ជាលំដាប់នាពេលអនាគតជាមួយជំនួយ មូលនិធិដែល បានពីវិស័យឯកជនផង និងជំនួយដែលបានមកពីការធ្វើយុទ្ធនាការដោយអង្គការដោយខ្លួនផ្ទាល់ ផង ដែរ។

លោក Cedric Jancloes អ្នកសម្របសម្រួលគម្រោង របស់អង្គការ  ACTION IEC បានឲ្យដឹងថា “ការប្រមូលមូលនិធិអនឡាញ (Crowdfunding) គឺជាគោលគំនិតថ្មីដែលទាមទារការខិតខំប្រឹងប្រែង អត់ធ្មត់ខ្ពស់ និងជំនាញបច្ចេកវិទ្យាដើម្បីឲ្យដំណើរការទៅបាននៅកម្ពុជា។ នេះជាមូលហេតុដែលយើង មានសំណាង និងត្រេកអរបំផុតដែលបានការជួយជ្រោមជ្រែងពេញទំហឹងពីសំណាក់ផ្នែក ទទួលបន្ទុក វិស័យអភិវឌ្ឍន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទ។ តោះហ្វាន់ គឺជាច្រកថ្មីមួយសម្រាប់អ្នកដែលចង់ជួយគ្នា ទៅវិញទៅមកនៅកម្ពុជា។ មានបុព្វហេតុដើម្បីសង្គមល្អៗច្រើនណាស់ ហើយក៏មានគំនិតអស្ចារ្យថ្មីៗ ច្រើនណាស់ដែរជារៀងរាល់ថ្ងៃ ដែលត្រូវការមូលនិធិ។ យើងត្រៀមផ្សារភ្ជាប់គោលគំនិតទាំងនោះ ទៅនឹងមនុស្ស និងសង្គម។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោក Cedric Jancloes
អង្គការ  Action IEC
អ៊ីម៉ែល៖ cedricjancloes8@gmail.com/info@actioniec.org
ទូរស័ព្ទ៖ +855 12 803 670

លោក Niek Van Veen
ក្រុមហ៊ុន CamGSM co. Ltd (សែលកាត)
អ៊ីម៉ែល៖ niek.vanveen@camgsm.com.kh
ទូរស័ព្ទ៖+855 89 999 700
លោក កាំង តុងងី មន្ត្រីទំនាក់ទំនង
គម្រោងច្នៃប្រឌិតអភិវឌ្ឍរបស់ទីភ្នាក់ងារ USAID
អ៊ីម៉ែល៖ tongngy_kaing@dai.com
ទូរស័ព្ទ៖ +855 016 335800

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!