ស៊ន សៀវ​ម៉ី សហការ​ជាមួយ​សែ​ល​កាត បើក​ទូលាយ​ឱកាស​ដណ្ដើម​មេដាយមាស​កាន់តែ​ច្រើន​នា​ពេល​អនាគត ជាមួយ​ក្លឹ​ប​កីឡា​តេ​ក្វា​ន់​ដូ​ថ្មី | សែលកាត

ស៊ន សៀវ​ម៉ី សហការ​ជាមួយ​សែ​ល​កាត បើក​ទូលាយ​ឱកាស​ដណ្ដើម​មេដាយមាស​កាន់តែ​ច្រើន​នា​ពេល​អនាគត ជាមួយ​ក្លឹ​ប​កីឡា​តេ​ក្វា​ន់​ដូ​ថ្មី

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

នៅ ថ្ងៃទី31 តុលា 2015 មជ្ឈមណ្ឌលហ្វឹកហាត់តេក្វាន់ដូ បានសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ។ ក្លឹបកីឡាតេក្វាន់ដូថ្មីដែលស្ថិតក្រោមការឧបត្ថម្ភដោយ សែលកាត ដល់កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី ដែលដណ្ដើមបានជ័យជម្នះក្នុងការប្រកួតកាលពីឆ្នាំមុន ត្រូវបានអភិវឌ្ឍឲ្យរីកចម្រើនមិនត្រឹមតែសម្រាប់អ្នកភាគច្រើនដែល និយមចូលចិត្តកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាបាន សិក្សាហ្វឹកហាត់ ទទួលភាពរីករាយ និងពង្រឹងសមត្ថភាពកាន់តែខ្លាំងក្នុងវិស័យកីឡាតេក្វាន់ដូផងដែរ។ ក្លឹបថ្មីនេះ នឹងគ្រប់គ្រងផ្ទាល់ដោយកញ្ញា ស៊ន សៀវម៉ី និងគ្រួសាររបស់នាង ហើយគ្រប់វគ្គបណ្តុះបណ្ដាល និងការហ្វឹកហាត់ទាំងអស់ នឹងត្រូវត្រួតពិនិត្យមើលការខុសត្រូវដោយម្ចាស់មេដាយមាសផ្ទាល់។ក្នុងឱកាសនេះផងដែរ កញ្ញា ស៊ន សៀវម៉ី បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា “ខ្ញុំរីករាយណាស់ដែលបាននាំកម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិ ហើយគ្មានអ្វីដែលជាកិត្តិយសលើសពីនេះឡើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សែលកាតផងដែរដែលបានជួយឲ្យខ្ញុំមាន លទ្ធភាពអាចបណ្ដុះបណ្ដាលសិស្សរបស់ខ្ញុំឲ្យឈានឆ្ពោះទៅដណ្ដើមមេដាយមាស ដូចខ្ញុំ។”

មជ្ឈមណ្ឌលហ្វឹកហាត់តេក្វាន់ដូថ្មីនេះ មានទីតាំងនៅក្នុងវិទ្យាល័យ ឫស្សីកែវ ក្បែរស្ថានីយទូរទស្សន៍ ស៊ីធីអិន និងមានបើកបង្រៀនថ្នាក់តេក្វាន់ដូចាប់ពីកម្រិតដំបូង កម្រិតមធ្យម និងកម្រិតខ្ពស់។ កម្រិតថ្នាក់នីមួយៗ ត្រូវបង់ 12,5ដុល្លារ ក្នុងមួយខែ។ ចាប់ទទួលចុះឈ្មោះចូលហ្វឹកហាត់ចាប់ពីថ្ងៃទី01 វិច្ឆិកា 2015 តទៅ។
សម្រាប់ព័ត៌មានបន្ថែមឬចម្ងល់ផ្សេងៗ សូមទូរស័ព្ទទៅ 089 733 339។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 30, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥]– ដើម...

មេសា, ថ្ងៃ​សុក្រ 04, 2025

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – ក្រុមហ...

មេសា, ថ្ងៃ​ព្រហស្បតិ៍ 03, 2025

Cellcard was proud to be the Exclusive Platinum Annual Sponsor of the Intern...

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!