ក្រោយពីចុះហត្ថលេខានិងចេញផ្សាយនៅសប្តាហ៍មុននេះ កិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរឈានដល់បានសម្រេចលទ្ធ ផលជាផ្លែផ្កាជាមួយនឹងការផ្ដើមសកម្មភាពជាស៊េរីនៃវគ្គសិក្ខាសាលាមួយហៅ ថា SE Launchpad ។ ក្នុងគោលបំណងដំណើរការសកម្មភាពជាដំណើរទេសចរណ៍នៅទូទាំងខេត្តក្រុង សំខាន់ចំនួន5 សិក្ខាសាលា SE Launchpad នឹងអាចផ្តល់នូវចំណេះដឹង ជំនាញ និងការគាំទ្រដល់ការរីកចម្រើន និងបំណងប្រាថ្នាសហគ្រិនសង្គមកាន់តែច្រើននៅក្រៅរាជធានីភ្នំពេញ។
“យើងរំភើបរីករាយក្នុងការជំរុញសកម្មភាពគម្រោងនេះជាមួយសហគ្រាសសង្គម កម្ពុជា។ យើងត្រេកអរ និងមានមោទនភាពបំផុតក្នុងការផ្ដល់កិច្ចគាំទ្ររបស់យើងចំពោះគំនិតផ្តួ ចផ្តើមនេះ។ ការបង្រៀន ការលើកទឹកចិត្ត និងបំផុសគំនិតសហគ្រិនភាពជាពិសេសក្នុងចំណោមយុវជននិងអ្នកមាន ទេពកោសល្យរបស់កម្ពុជា នឹងផ្ដល់តែផលវិជ្ជមានដោយមិនត្រឹមតែសម្រាប់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសហគមន៍ពួកគេផងដែរ។” នេះបើតាមប្រសាសន៍លោក Laszlo Barta, នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត។
លោក Alberto Cremonesi សហស្ថាបនិកសហគ្រាសសង្គមកម្ពុជា បានលើកឡើងថា “សហគ្រិនភាពសង្គមផ្ដល់នូវវិធីសាស្រ្តមួយដ៏ល្អបំផុតដល់ការ បង្កើតឥទ្ធិពលវិជ្ជមានប្រកបដោយនិរន្តរភាព។ ដោយការប្រើប្រាស់គំរូអាជីវកម្មដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន សហគ្រិនភាពសង្គមគឺជាកម្លាំងអភិវឌ្ឍមួយ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងពីគោលគំនិតឬរបៀបធ្វើឱ្យ វាជោគជ័យសម្រាប់ទស្សនៈផ្ទាល់ខ្លួន ឬនៅក្នុងសហគមន៍របស់ពួកគេឡើយ។ ហេតុនេះហើយក្នុងឆ្នាំ2015 សហគ្រាសសង្គមក្នុងភាពជាដៃគូជាមួយសែលកាត មានក្ដីសោមនស្សរីករាយនាំមកនូវវគ្គសិក្ខាសាលា SE Launchpad បំផុតស្មារតី ជាក់ស្ដែង និងទាក់ទាញខ្លាំងក្លាបំផុតដល់តាមបណ្ដាខេត្តក្រុងទាំង5 នៅទូទាំងប្រទេស។”
ចំណុចមួយនៃគន្លឹះដ៏សំខាន់របស់ SE Launchpad គឺនឹងផ្ដល់ជូនទាំងស្រុងជាភាសាខ្មែរដោយមានកិច្ចពិភាក្សាបំផុសគំនិត និងមានការណែនាំពីសហគ្រិនខ្មែរនានាដែលទទួលបានជោគជ័យ ដែលធ្វើឱ្យសិក្ខាសាលានេះក្លាយជាវគ្គសិក្ខាសាលាដំបូងគេបង្អស់យ៉ាងហោច ណាស់នៅក្នុងបញ្ជីប្រធានបទរបស់ខ្លួន។ វាគ្មិន និងអ្នកណែនាំរួមទាំងស្ថាបនិកនិងនាយកប្រតិបត្តិមួយចំនួនរបស់ស្ថាប័ន My Dream Home លោក ហាវ គង់នី នាយកប្រតិបត្តិ Phare Performing Social Enterprise លោក ហួត តារា និងលោក នឹម ឈុននី ស្ថាបនិកនិងជានាយកនៃ បណ្ឌិតសភា អនាគត។
លោក គុយ សុភា សហស្ថាបនិកសហគ្រាសសង្គមកម្ពុជា បានឲ្យដឹងផងដែរថា “ទោះបីជាគោលគំនិតសហគ្រិនភាពសង្គមមិនមែនជារឿងថ្មីនៅកម្ពុជា ក៏មានមនុស្សជាច្រើន ពិសេសយុវជនក្មេងៗមិនបានដឹងពីវានោះទេ។ យើងគ្មានសូម្បីតែពាក្យភាសាខ្មែរសម្រាប់គោលគំនិតនេះនៅឡើយ។”
SE Launchpad ផ្តល់ទិដ្ឋភាពទូទៅនៃសហគ្រិនភាពសង្គម និងនៅក្នុងជំហានអនុវត្តជាក់ស្តែ ងទាំង9 បង្ហាញជូនសិក្ខាកាមអំពីរបៀបផ្លាស់ប្តូរគំនិតក្នុងសំណើអាជីវកម្ម មួយដែលសម្រេចបាន។ គោលដៅសិក្ខាសាលា គឺបង្រៀនសិក្ខាកាមពីរបៀបយល់ដឹងពីបញ្ហាសង្គមឬបរិស្ថានដែលប៉ះ ពាល់ដល់សហគមន៍ខ្លួន របៀបបង្កើតនូវដំណោះស្រាយដ៏មានប្រសិទ្ធភាព អភិវឌ្ឍការដោះស្រាយបញ្ហាដោយភាពរឹងមាំ និងគំរូអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិត កសាងផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បង្កើតចក្ខុវិស័យ និងបេសកកម្មលើកកម្ពស់ស្មារតី ធានាបានជាវិជ្ជមានចំពោះផលប៉ះពាល់ និងអាចវាស់វែងបានសម្រាប់ការប្រជែងដេញថ្លៃគម្រោងរបស់ខ្លួន ចំពោះក្រុមវិនិយោគិន និងសហគ្រិនពិតប្រាកដមួយ។ ប្រធានបទទាំងអស់នេះ មានរយៈពេល 56 ម៉ោង!
“ជំនាញដែលត្រូវបង្រៀនដល់សិក្ខាកាម គឺមិនត្រឹមតែពាក់ព័ន្ធនឹងការចាប់ផ្ដើមគម្រោងបណ្តាក់ទុន ថ្មីប៉ុណ្ណោះទេ។ ជំនាញទាំងអស់មាដូចជាការងារជាក្រុម ការថ្លែងក្នុងវេទិកាសាធារណៈ គំនិតច្នៃប្រឌិតថ្មីនិងការវិភាគសំខាន់ៗ នឹងត្រូវអភិវឌ្ឍក្នុងបរិយាកាសរីករាយស្និទ្ធស្នាល។ ត្រៀមខ្លួនក្រោកឈររាំជាមួយក្រុមរបស់អ្នក!” នេះជាការលើកឡើងរបស់លោក Alberto Cremenosi សហស្ថាបនិកសហគ្រាសសង្គមកម្ពុជា។
ដំណើរជើងទីមួយរបស់សិក្ខាសាលា SE Launchpad នឹងចាប់ផ្ដើមថ្ងៃទី3-5 ខែកក្កដា ក្នុងខេត្តសៀមរាបសហការជាមួយនឹងអ្នកផ្តើមអាជីវកម្ម វ័យក្មេងជាច្រើនរូបទៀត។ ខេត្តព្រះសីហនុ កំពត បាត់ដំបង និងរាជធានីភ្នំពេញ នឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការអនុវត្តក្នុងខែបន្តបន្ទាប់។ សម្រាប់ព័ត៌មានបន្ថែមស្តីពី SE Launchpad និងព្រឹត្តិការណ៍ថ្មីៗ សូមចូលទៅកាន់ socialenterprisecambodia.org ។