រឿងខ្លីអំពី ទឹកចិត្តឪពុក ឈ្នះពានរង្វាន់ពីកម្មវិធីប្រកួតសែលកាត Film it! Challenge | សែលកាត

រឿងខ្លីអំពី ទឹកចិត្តឪពុក ឈ្នះពានរង្វាន់ពីកម្មវិធីប្រកួតសែលកាត Film it! Challenge

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ព្រហស្បតិ៍ 18, 2017

ភ្នំពេញ ថ្ងៃទី18 ខែឧសភា៖ ស្នាដៃរឿងខ្លីបង្ហាញពីទឹកចិត្ត និងការលះបង់របស់ឪពុក បានឈ្នះជ័យលាភីពីកម្មវិធី Cellcard’s Film it! Challenge ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ទេពកោសល្យ    ការផលិតភាពយន្តក្នុងស្រុកនៅលើស្មាតហ្វូន។

រឿងខ្លីដែលជាប់ជ័យលាភីមានចំណងជើងថា “សំបុត្រ” និយាយពីតួអង្គម្នាក់ជាអ្នកធ្វើការងារមិនរើសមុខ ហើយសន្យាទិញម៉ូតូមួយឲ្យកូនស្រីគាត់ពេលនាងប្រឡងជាប់នោះ។ ផលិតករវ័យក្មេង គីង រតនា ឈ្នះបានទូរស័ព្ទ iPhone 7 Plus មួយគ្រឿងសម្រាប់ស្នាដៃរឿងខ្លីរបស់ខ្លួន ដែលបានដាក់ឲ្យបោះឆ្នោតគាំទ្រជាសាធារណៈលើទំព័រហ្វេសប៊ុក ហើយទទួលបានការគាំទ្រដ៏ច្រើនលើសលប់។

ខ្សែភាពយន្តដែលមានរយៈពេលប្រាំបីនាទី ទទួលបានការកោតសរសើរខ្ពស់ពីលោក ចាប សោមច័ន្ទរិទ្ធិ ដែលជាម្ចាស់ជ័យលាភីផលិតករភាពយន្ត និងជាយុវទូត របស់ សែលកាត ដោយសារចំណុចពិសេសមួយចំនួនដូចជា​អត្ថបទរឿងដើម បច្ចេកទេស និងភាពច្នៃប្រឌិត។.

កម្មវិធី Film it! Challenge បានសម្ពោធធដំណើរការឡើងដើម្បីអបអរព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា (CIFF) ថ្មីៗនេះ ដែលមានវត្តមានចូលរួមពី សែលកាត ផងដែរ។ ការប្រកួតទាមទារឲ្យបេក្ខជនជ្រើសរើសប្រធានបទណាមួយដែលខ្លួនពេញចិត្ត ហើយបង្កើតជាភាពយន្តខ្លីផ្អែកលើប្រធានបទខ្លួនជ្រើសរើស។ ខ្សែភាពយន្តទាំងនេះ អាចផលិតបានដោយប្រើតែស្មាតហ្វូន ឬ ថេប្លេតប៉ុណ្ណោះ ប៉ុន្តែ​ក្នុងនោះក៏អាចអនុញ្ញាតឲ្យប្រើកម្មវិធីទូរស័ព្ទជាជំនួយបានផងដែរ។

នាយកផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនង ក្រុមហ៊ុន សែលកាត អ្នកស្រី Cherylmegan Gray បានថ្លែងថា គណៈកម្មការវាយតម្លៃកម្មវិធី​ Film it! មានក្ដីរំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិតប្លែកៗ និងការបង្ហាញទេពកោសល្យរបស់បេក្ខជនទាំងអស់។

អ្នកស្រីបញ្ជាក់ឲ្យដឹងថា ​“យើងពិបាកក្នុងការសម្រេចជ្រើសរើសអ្នកឈ្នះណាស់ ដូច្នេះហើយយើងបានសម្រេចឲ្យសាធារណជនជាអ្នកជ្រើសរើស ហើយអ្នកឈ្នះគឺអ្នកដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។”

អ្នកស្រីបន្តទៀតថា “ការប្រកួតជាមធ្យោបាយមួយទៀតដែល សែលកាត កំពុងបង្ហាញឲ្យឃើញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការលើកទឹកចិត្តយុវជនកម្ពុជាឲ្យស្វែងយល់អំពីពិភពអនឡាញ និងប្រើវាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងខ្លួនឯង។”

ខ្សែភាពយន្តខ្លីរបស់ រតនា នឹងត្រូវបង្ហាញលើទំព័រហ្វេសប៊ុករបស់ សែលកាត។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!