Samsung សហការជាមួយ សែលកាត រៀបចំបញ្ជរលក់ផលិតផលនៅការិយាល័យសែលកាត ផ្ដល់ជូនដល់អតិថិជន ក្នុងតម្លៃពិសេស | សែលកាត

Samsung សហការជាមួយ សែលកាត រៀបចំបញ្ជរលក់ផលិតផលនៅការិយាល័យសែលកាត ផ្ដល់ជូនដល់អតិថិជន ក្នុងតម្លៃពិសេស

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

Samsung ដែលជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំបំផុតមួយនៅកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ឈានមុខគេមួយនៅ កម្ពុជាដើម្បីផ្ដល់ទីតាំងគោលដៅលក់ថ្មីមួយទៀតដល់អតិថិជនសម្រាប់ ផលិតផលទូរស័ព្ទ និងថេប្លេត Samsung ស៊េរីទំនើបថ្មីៗបំផុតនៅការិយាល័យ សែលកាត។

តាមរយៈកិច្ចសហការជាដៃគូនេះ ក្រុមហ៊ុន Samsung នឹងតាំងបង្ហាញ ផលិតផល ទំនើបថ្មីបំផុតរបស់ខ្លូនដែលមានយ៉ាងតិច 6ម៉ូដែល (រួមទាំងទូរស័ព្ទទំនើប និងថេប្លេត) នៅការិយាល័យ សែលកាត ដោយចាប់ផ្ដើមនៅការិយាល័យកណ្ដាល សែលកាត នៅតាមបណ្ដោយមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ខណៈដែល នៅមានផលិតផលយ៉ាងតិច10ម៉ូដែលទៀត នឹងមានដាក់លក់ តាមរយៈ សែលកាត។

កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ សែលកាត ក្នុងការផ្ដល់បទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជនជាមួយវិស័យ សេវាកម្មទូរស័ព្ទចល័ត។

យោងតាមប្រសាសន៍របស់លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន សែលកាត បានឲ្យដឹងថា៖ “អាជីវកម្មយើងផ្ដោតយកចិត្តទុកដាក់លើវិស័យទំនាក់ទំនងទូរគមនាគមន៍ ប៉ុន្តែដំណើរការទាំងស្រុងនៃការភ្ជាប់ទំនាក់ទំនងរបស់មនុស្ស ចាប់ផ្តើមពីឧបករណ៍ទំនាក់ទំនងជាមុន។ ទស្សនវិស័យ គឺការបង្កើតបញ្ជរសែលកាតជាទីតាំងលក់នៅនឹងកន្លែងផ្ទាល់តែមួយ ដែលអាចឲ្យអតិថិជនថ្មីចាស់របស់យើងមករកទិញឧបករណ៍បច្ចេកវិទ្យាតាម តម្រូវការដូចជាទូរស័ព្ទ និងថេប្លេតជាដើម ព្រមទាំងទទួលបានគម្រោងពិសេសសម្រាប់ទូរស័ព្ទនៅកន្លែងតែមួយ។”

ក្រៅពីផលិតផល Samsung មួយចំនួនដែលទាក់ទាញបំផុតមានដាក់លក់នៅបញ្ជរសែលកាតនោះ កិច្ចសហការនេះនឹងអាចឲ្យក្រុមហ៊ុន Samsung  និងសែលកាត ផ្ដល់ជូននូវតម្លៃពិសេសលើផលិតផលសំខាន់ៗប្រភេទម៉ូដែលដូចជា Galaxy S6 Edge+, Galaxy Note5, Galaxy A8, Galaxy A5, Galaxy Tab S2 and Galaxy Tab A។

ការសម្ពោធជាផ្លូវការនូវផលិតផល Samsung ថ្មី ក៏មានផែនការដាក់លក់នៅបញ្ជរសែលកាតផងដែរដែលរួមទាំងតម្លៃដំបូង និងរង្វាន់ផ្ដល់ជូនឥតគិតថ្លៃមានតែ សម្រាប់ Samsung ដែលទិញនៅបញ្ជរសែលកាតប៉ុណ្ណោះ។ Some of the upcoming launch events and promotions will include here. ព្រឹតិ្តការណ៍សម្ពោធថ្មីៗទៀត និងកម្មវិធីផ្ដល់ជូនពិសេសផ្សេងៗ នឹងមាននៅទីនេះ។

បើតាមការលើកឡើងរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន SUMSUNG ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា “យើងរីករាយណាស់ក្នុងការបង្កើតសម្ព័ន្ធភាពជាមួយសែលកាត។ យើងគិតថា នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា។ ម្យ៉ាងវិញទៀត វាក៏អាចឲ្យយើងបង្កើនគោលដៅលក់ផលិតផលថ្មីមួយទៀតដែលអាចឲ្យ សែលកាតផ្ដល់នូវអត្ថប្រយោជន៍ផ្ដល់ជូនដ៏អស្ចារ្យដល់អតិថិជនរបស់ ខ្លួនដែលគ្មានកន្លែងណាផ្សេងទៀតអាចផ្ដល់ជូនបានដូច្នេះឡើយ។”

ផលិតផលទូរស័ព្ទនិងថេប្លេត Samsung ឥឡូវនេះមាននៅការិយាល័យកណ្ដាលសែលកាត ទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។ សម្រាប់ការិយាល័យផ្សេងទៀតនឹងមាននាំផលិតផល Samsung មកក្នុងពេលឆាប់ៗនេះ។

អតិថិជនដែលអញ្ជើញមកកាន់ការិយាល័យកណ្ដាលសែលកាត អាចរីករាយទទួលបានការលក់ជូនពិសេសដូចខាងក្រោម ចាប់ពីថ្ងៃនេះតទៅ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!