សែលកាតបន្ថែមសមាជិកឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ខ្ឡួន ម្នាក់ទៀត កញ្ញាតី ដែលជាអ្នកចម្រៀង និងជាអ្នកនិពន្ធ ដែលត្រូវបានគេស្គាល់កញ្ញាដោយ សារបទ វៃម៉ាលុយ និងវិឌីអូបទនេះដែលទើបនឹងចេញ។
តី នឹងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់សែលកាត ដូចកញ្ញា រ៉េត ស៊ូហ្សាណា និង ក្រុម Polarixដែរ។
ក្រៅពីឯកអគ្គរដ្ឋទូតសុឆន្ទៈ សែលកាតក៏មាន Young Influencers ដូចជាជ័យលាភី កម្មវិធី Cambodia’s Net Idols រដូវកាលទី 1 និងយុវទូតរបស់សែលកាតទាំងបីរូប។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានលើកឡើងថា កម្មវិធី ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់យើង គឺដើរតួនាទីយ៉ាងសំខាន់សម្រាប់យើងឲ្យយល់កាន់ តែច្បាស់ពីអតិថិជនដែលជាយុវជន និងយល់កាន់តែច្បាស់ពីតំរូវការរបស់ពួកគេ។
តី ជាសមាជិកថ្មីម្នាក់ទៀតក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់យើង ដែលយើងចង់គាំទ្រ អ្នកដែលមានទេពកោសល្យនៅក្នុងប្រទេសរបស់យើង និងលើកស្ទួយពួកគេ។
បទពិសោធន៍ក្នុងវិស័យសិល្បះដំបូងរបស់តី គឺជាអ្នករាំ។ កញ្ញា មានគេស្គាល់កាន់តែច្រើន បន្ទាប់ពីការបង្ហោះវីឌីអូចម្រៀងរបស់កញ្ញា នៅលើបណ្តាញសង្គម។ នៅក្នុងបទសម្ភាសមួយ តីបានលើកឡើងថា គោលបំណងរបស់កញ្ញាគឺ លើកស្ទួយវិស័យសិល្បះ តន្ត្រី និងធ្វើឲ្យគេទទួលស្គាល់ក្នុងឆាកអន្តរជាតិ។
តី បានបន្តទៀតថា ខ្ញុំពិតជាមានមោទនភាព និង សប្បាយចិត្តដែលបានធ្វើការជាមួយ សែលកាត និងរំភើបយ៉ាងខ្លាំងដែលក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈថ្មីរបស់ សែលកាត។ ខ្ញុំនឹងមានសកម្មភាពជាច្រើនជាមួយសែលកាត។
បទ វៃម៉ាលុយ របស់តី ទទួលបានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំងលើប្រព័ន្ធ អនឡាញ មុននឹងការចេញវីឌីអូជាផ្លូវការ។
អ្នកអាចទស្សនាវីឌីអូ បទវៃម៉ាលុយ នៅលើសែលកាត Facebook page ហើយអ្នកក៏ភ្ជាប់calltune នៅលើសែលកាត App ចុច #2727#728473#
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.cellcard.com.kh/en/music