កម្មវិធីពួក ម៉ាក(Pouk Mak) បង្ហាញជាផ្លួវការហើយ! ដែលជាកម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត នាំមកជូនដោយក្តីស្រលាញ់ពីសែលកាត | សែលកាត

កម្មវិធីពួក ម៉ាក(Pouk Mak) បង្ហាញជាផ្លួវការហើយ! ដែលជាកម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត នាំមកជូនដោយក្តីស្រលាញ់ពីសែលកាត

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​ច័ន្ទ 15, 2021

នៅក្នុងពិធីសម្ពោធជាផ្លូវការនារាត្រីនៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា​​ ពួក​​ ម៉ាក (Pouk Mak)។

Pouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ​  គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។

លក្ខណៈពិសេសរបស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។

សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក៏មានរៀបចំនូវពិធីបង្ហោះគោមចំនួន 5000 ទៀតផង។

លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអោយដឹងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់ អាចផ្ញើសារជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់នូវការធានាថា ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយទៅកាន់ក្រៅប្រទេសនោះឡើយ។

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតួនាទីរបស់ពួកយើងក្នុងការដឹកនាំវិស័យឌីជីថលនៅកម្ពុជា និងដើម្បីធានាថាមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង អាចទទួលបាននូវបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជួយពួកគេក្នុងការទំនាក់ទំនង និងរក្សាភាពជិតស្និទ្ធនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។

លោកក៏បានបន្តថា៖ “តាមរយៈ Pouk Mak​ នេះ យើងកំពុងជួយជម្រុញអក្ខរកម្ម និងសមត្ថភាពឌីជីថលនៅគ្រប់ឃុំ និងខេត្ត​​ ក្រុង ទូទាំងប្រទេសកម្ពុជា ជូនដល់ពលរដ្ឋគ្រប់វ័យ ចាប់តាំងពីកុមាររហូតដល់មនុស្សចាស់ ពោលគឺផ្តល់ជូនពួកគេនូវសមត្ថភាពក្នុងការប្រើប្រាស់មធ្យោបាយទំនាក់ទំនងដែលឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ជាមួយនឹងភាសារបស់ពួកគេផ្ទាល់តែម្តង”។

“សព្វថ្ងៃនេះ កម្មវិធីផ្ញើសារ និងបណ្តាញទំនាក់ទំនងសង្គមភាគច្រើន នៅមិនទាន់អាចគាំទ្រភាសាខ្មែរបានទាំងស្រុងនៅឡើយទេ ម្ល៉ោះហើយក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% តែមួយគត់ សែលកាត ពិតជាមានមោទនភាពបំផុតក្នុងការផ្តល់ជូននូវសេវាកម្មនេះ”។

“គ្រប់យ៉ាងពាក់ព័ន្ធនឹងកម្មវិធីនេះ គឺសុទ្ធសឹងតែជារបស់ខ្មែរផ្ទាល់ ដោយរាប់ចាប់តាំងពីការដាក់ឈ្មោះ ភាសាប្រើប្រាស់ ហើយជាក់ស្តែងនោះ គឺក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរ បានអភិវឌ្ឍ គ្រប់គ្រងសេវាកម្ម និងផ្តល់ការការពារទិន្នន័យដោយផ្ទាល់”។

ដូចគ្នាទៅនឹងផលិតផល និងសេវាកម្មទាំងអស់របស់សែលកាតផងដែរ Pouk Mak មានភ្ជាប់មកជាមួយដោយការ ផ្តល់ជូនទិន្នន័យឥតគិតថ្លៃចំនួន 2GB ក្នុងមួយខែ ជូនដល់អតិថិជនទាំងអស់របស់សែលកាត ដែលប្រើប្រាស់កម្មវិធីនេះ​ សរបញ្ជាក់អោយឃើញថា​សែលកាត គឺតែងតែគិតគូរ និងតបស្នងជូនដល់សហគមន៍វិញជានិច្ច។

លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ស្របពេលដែលយើងចាប់ផ្តើមដំណើរការដាក់ឱ្យប្រើប្រាស់ Pouk Mak ជូនដល់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ពួកយើងក៏ចង់ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើងផងដែរ”។ “ទិន្នន័យឥតគិតថ្លៃនេះ នឹងជួយជា ប្រយោជន៍ដ៏សំខាន់សម្រាប់អតិថិជន ស្របពេលដែលពួកគាត់បានបណ្តុះទម្លាប់ប្រើប្រាស់អ៊ីនធើណិត និងបណ្តាញសង្គមកាន់តែច្រើនឡើងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។

“ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុបនោះ គឺថាកម្មវិធី Pouk Mak នឹងជួយពួកយើងក្នុងការដឹកនាំការផ្លាស់ប្តូរពីការតេ និងការផ្ញើសារតាមទម្លាប់ចាស់របស់អ្នកប្រើប្រាស់ ទៅកាន់ការហៅទូរស័ព្ទ និងការផ្ញើសារជជែកកម្សាន្តដោយឥតគិតថ្លៃ ដោយពុំចាំបាច់បារម្ភពីប្រភេទស៊ីមកាតដែលពួកគេប្រើប្រាស់នោះឡើយ”។

លោក វ៉ាតសុន បានបន្ថែមថា ការប្រើប្រាស់បណ្តាញ និងកម្មវិធីដូចជា Pouk Mak ជាដើម គឺជាកត្តាដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់សែលកាត ក្នុងការបង្កើត និងបំពេញនូវជីវិតទាន់សម័យបែបឌីជីថលរបស់មនុស្សគ្រប់គ្នា ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់បន្ទាប់ (Next Industrial Revolution)។

“យើងត្រូវប្រាកដថាកម្ពុជា នឹងមិនខកខាននូវឱកាសដ៏ល្អបែបនេះ ដើម្បីក្លាយខ្លួនជាប្រទេសដ៏លេចធ្លោមួយនៅក្នុងតំបន់លើផ្នែកនវានុវត្តន៍ និងអក្ខរកម្មឌីជីថល ដោយក្នុងនោះ សមត្ថភាពដែលអាចទ្រទ្រង់បាន គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកឱកាសទាំងនេះ”។

“ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសបំផុតមួយ ដែលពួកយើងបានបើកដំណើរការដាក់ឱ្យប្រើប្រាស់សេវាកម្ម Pouk Mak ទន្ទឹមគ្នានឹងការប្រារព្ធទិវានៃក្តីស្រឡាញ់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រជាជនកម្ពុជា ក្នុងនាមជាប្រតិបត្តិករដែលទទួលបាននូវទំនុកចិត្តខ្ពស់ និងតែងតែនៅគាំទ្រអតិថិជន និងប្រទេសជាតិជាប់ជានិច្ច មិនថាជាពេលវេលាដ៏អំណោយផល ឬលំបាកនោះឡើយ សែលកាត គឺនៅរួមសុខទុក្ខជាមួយពលរដ្ឋខ្មែរជានិច្ច”។

លោកអ្នកអាចទាញយកកម្មវិធី Pouk Mak មកប្រើប្រាស់បាន នៅលើប្រព័ន្ធ iOS​​ (App Store) និង Android (Play Store)។ សម្រាប់ការប្រើប្រាស់រៀងរាល់ថ្ងៃចុងសប្តាហ៍នីមួយៗ អតិថិជនសែលកាត នឹងទទួលបានទិន្នន័យបន្ថែម 500MB ដោយឥតគិតថ្លៃ ក្នុងពេលពួកគេធ្វើការតេចេញជាសំឡេង ឬតាមវីដេអូ។ សម្រាប់ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ អាចជាវស៊ីមសែលកាតបានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋាន ដោយក្នុងនោះរួមមាន Wing Mall, NAHM 24 និង Smile Shop៕

Pouk Mak អាចប្រើប្រាស់បានចាប់ពីថ្ងៃច័ន្ទនេះទាំងនៅលើ​App store និងPlay store (ថ្ងៃទី ១៥ ខែកុម្ភះ) អមដោយកម្មវិធីសម្ភោធពេញលេញនៃព្រឹត្តិការណ៍ដើម្បីចែករំលែកដល់ក្រុមគ្រួសារ និស្សិត និងអាជីវកម្មខ្នាតតូច។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!