សែលកាតបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់យុវជនខ្មែរ | សែលកាត

សែលកាតបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់យុវជនខ្មែរ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ផ្តួចផ្តើមឡើងជាមួយនឹងបណ្តាផ្ទាំងរូបភាពពណ៌នាអំពីសហគ្រិនវ័យក្មេងដ៏ ចំ-ណានចំនួន៣រូប យុទ្ធនាការផ្សព្វផ្សាយនេះបានលេចមុខឡើងជាលើកដំបូង នៅថ្ងៃទី ៩ មេសា ក្នុងបរិវេណផ្សារទំនើប TK Avenue លើដែនដីទីក្រុងភ្នំពេញ។

លោក អៀន វ៉តសាន់ អគ្គនាយកក្រុមហ៊ុន Cellcard បានថ្លែងថា “យុទ្ធនាការ ផ្សព្វផ្សាយដើម្បីពង្រីកវិសាលភាពកិតិ្តនាមរបស់ខ្លួនឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន សែលកាត បានធ្វើការផ្តោតសំខាន់លើយុវជនយុវតីវ័យក្មេងដែលមានការខិត ខំ ប្រឹងប្រែងក្នុងជីវិត និងចង់បង្ហាញពីស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូល ហើយយុទ្ធនាការនេះក៏នឹងធ្វើឲ្យយុវជនវ័យក្មេងជាច្រើនទៀតយកតម្រាប់តាម និងកាន់តែមានទឹកចិត្តប្រឹងប្រែងបោះជំហានទៅមុខទៀតក្នុងវិស័យដែលពួកគេស្រឡាញ់។ ដោយបង្ហាញពីសហគ្រិនវ័យក្មេងចំនួន៣រូប យុទ្ធនាការនេះបង្ហាញ នូវគម្រូនៃដំណើរជីវិតជោគជ័យពិតៗតែម្តង ដើម្បីជម្រុញ និងលើកកម្ពស់តម្លៃ យុវជនខ្មែរ ដោយមិនត្រឹមតែជម្រុញឲ្យពួកគេតស៊ូឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួន ឯងនោះទេ តែត្រូវមានក្តីស្រម៉ៃមហិច្ឆតាឲ្យធំ ដើម្បីពុះពារគ្រប់ឧបសគ្គក្នុងជីវិត និងក្លាយជាបុគ្គលដែលពួកគេចង់បាន ព្រោះទាំងអស់គ្នា យើងអាចធ្វើបាន។”

យុទ្ធនាការផ្សព្វផ្សាយឆ្នាំ ២០១៦ របស់ក្រុមហ៊ុនសែលកាត គឺជាផ្នែកមួយដ៏ សំខាន់ក្នុងបណ្តាគម្រោងពង្រីកវិសាលភាពកិត្តិនាមទាំងមូល ដោយធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនអាចប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់កាន់តែរឹងមាំជាមួយអតិថិជន គោលដៅរបស់ខ្លួន ដោយមិនត្រឹមតែក្នុងរង្វង់បណ្តាញទូរគមនាគមន៍ និងបច្ចេក វិទ្យាតែប៉ុណ្ណោះទេតែផ្សាភ្ជាប់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃជាក់ស្តែងរបស់ អតិថិជនខ្លួនតែម្តង។ យុទ្ធនាការនេះមានគោលដៅក្នុងការលើកកម្ពស់មោននភាពជា ខ្មែរ បណ្តុះបណ្តាលគ្រឹះឲ្យរឹងមាំ និងពង្រឹងអត្ថន័យសារស្នូលដែលជាបាវចនា របស់ខ្លួននោះគឺ៖ #KhmerWeCan។

យុទ្ធនាការលើកកម្ពស់យុវជននេះរួមមានយុវជនខ្មែរ DK DARA អ្នកច្នៃម៉ូតូដ៏ប៉ិន ប្រសប់ និងជាម្ចាស់ហាងកែម៉ូតូ Mr. Boss លោកអៀ អ៊ុយ អ្នករចនាហ្គេមអាស្វា ដែលបានទទួលរង្វាន់ហ្គេមដែលមានក្រាហ្វិកហ្គេមស្អាតដៃគេក្នុងឆ្នាំ ២០១៤ នៅ កម្មវិធី Indie Prize Asia និងចុងក្រោយ យុវតីស្រស់សោភា Skelly Lang អ្នករចនា ម៉ូតសម្លៀកបំពាក់វ័យក្មេងដ៏ចំណាន ដែលបានច្របាច់បញ្ចូលគ្នានូវស្តាយខោអាវ បែបផាំងក៍ (Punk) សម័យទំនើប ជាមួយម៉ូតសម្លៀកបំពាក់ខ្មែរ ហើយSkelly ក៏ជា ម្ចាស់ហាង Skelly Urban Fashion Looks Shop ផងដែរ។

“ក៏ព្រោះតែក្តីស្រម៉ៃមួយនេះហើយ ដែលធ្វើឥ្យខ្ញុំឆ្លងឧបសគ្គច្រើនរាប់មិនអស់។ ពេលដំបូងៗ ខ្ញុំចេះតែគិតថាក្តីស្រម៉ៃវាគ្រាន់តែជាក្តីស្រម៉ៃ ខ្ញុំមិនអាចធ្វើឲ្យវាក្លាយ ជាការពិតទេ ដោយសារតែឧបសគ្គច្រើនអនេក ហើយមានរឿងផ្សេងៗដែល សំខាន់ត្រូវធ្វើ។ តែខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលខ្ញុំបានតស៊ូមិនបោះបង់ក្តី ស្រម៉ៃខ្ញុំ។ ការលះបង់ ការតស៊ូពិតជាមិនអត់ប្រយោជន៍នោះទេ។ ខ្ញុំរីករាយនឹង ចូលរួមជាផ្នែកមួយនៃយុទ្ធនាការនេះ ដើម្បីលើកទឹកចិត្តដល់យុវជនខ្មែរផ្សេង ទៀតដូចខ្ញុំដែរ។ បើអ្នកជឿជាក់លើខ្លួនឯង គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ ទាំងអស់គ្នា យើងអាចសម្រេចគោលដៅធំៗបាន។ យើងជាខ្មែរយើងអាចធ្វើ បាន!” លោកអៀ អ៊ុយ អ្នករចនាហ្គេមអាស្វា (Asva) បានថ្លែង។

យុទ្ធនាការដែលនឹងដាក់ឲ្យដំណើរការ អមនឹងស្ព៉តពាណិជ្ជកម្មទូរទស្សន៍រយៈ ពេល ៦០ វិនាទីនេះ ក៏បានបង្ហាញនូវឃ្លាយុទ្ធសាស្រ្តថ្មី (tagline)របស់ខ្លួនផង ដែរ។

ដោយផ្លាស់ប្តូរពីឃ្លាយុទ្ធសាស្រ្តចាស់ “ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ ១” ទៅឃ្លាថ្មី “មោទនភាពខ្មែរ” គឺជាស្នាស្នូលមួយដ៏សំខាន់ទាំងសម្រាប់បេតិក- ភ័ណ្ឌខ្មែរ និងអតិថិជនរបស់ខ្លួន។

Skelly Lang ម្ចាស់ហាង Skelly Shop បានថ្លែងថា “មានក្តីស្រម៉ៃ ត្រូវតែមានការតស៊ូ។ បើយើងមិនតស៊ូទេ ធ្វើម៉េចយើងដឹងថាយើងអាចជោគជ័យ ឬអត់នោះ? ធ្វើអ្វីដែលអ្នកស្រឡាញ់ ហើយខិតខំសម្រេចវាកុំរាថយ។ ខ្ញុំសង្ឃឹមថា ទន្ទឹមនឹងយុទ្ធនាការថ្មីរបស់សែលកាតនេះ យើងនឹងអាចជម្រុញលើកចិត្តដល់ យុវជនយ៉ាងច្រើន។ យើងអាចសម្រេចក្តីស្រម៉ៃណាក៏បាន ឲ្យតែយើងមានការ ប្តេជ្ញា សម្រេចវាឲ្យក្លាយជាការពិត។”

“វិថីជីវិតឆ្ពោះទៅកាន់ក្តីស្រម៉ៃរបស់យើង ពិតជាមិនងាយស្រួលនោះទេ។ មាន ពេលខ្លះ ខ្ញុំសឹងតែបោះបង់ក្តីស្រម៉ៃខ្ញុំចោលទៅហើយ តែបើខ្ញុំធ្វើអ៊ីចឹង វាមិន ខុសពីការបរាជ័យក្នុងជីវិតនោះទេ។ អ្វីដែលសំខាន់បំផុតគឺត្រូវជឿជាក់លើខ្លួន ឯង។ ចូរពួកយើងទាំងអស់គ្នាជឿជាក់លើខ្លួនឯង ជឿលើអ្វីដែលយើងធ្វើ។ ទាំងអស់គ្នា យើងអាចធ្វើបាន! អរគុណសែលកាត ដែលបានលើកទឹកចិត្តដល់ យុវជនខ្មែរ។” DK DARA ម្ចាស់ហាងកែម៉ូតូថ្លែង។

យុទ្ធនាការផ្សព្វផ្សាយរបស់សែលកាតនេះចាប់ផ្តើម ដោយមានការរៀបចំកម្មវិធី ផ្ទាល់តាមបណ្តាទីតាំងមួយចំនួនដូចជាផ្សារទំនើប TK Avenue និងពហុកីឡាដ្ឋាន ជាតិអូឡាំពិកដែលសាធារណជនអាចធ្វើការសរសេរ និង ចែករំលែកពាក្យពេជន៍ លើកទឹកចិត្តដល់យុវជនខ្មែរថែមទៀតផងដែរ។ កម្មវិធីបានធ្វើឡើងទន្ទឹមនឹងការ ចាប់ផ្តើមចាក់ផ្តើមចាក់ផ្សាយស្ព៉តពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ដ៏ជា យុទ្ធនាការលើបណ្តាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផងដែរ។

 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័ររបស់៖ https://www.facebook.com/CellcardFanPage

អ្នកក៏អាចអានផងដែរ

ឧសភា, ថ្ងៃ​ពុធ 10, 2023

វិបត្តិកូវិដ១៩ បានដាក់ការយកចិត្តទុកដាក់លើការថែទាំសុខភាព ធ្វើឱ្យសេវាសុខភាពស្ថ...

មេសា, ថ្ងៃ​ពុធ 26, 2023

នវានុវត្តន៍របស់ក្រុមហ៊ុនបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ក្រុមហ៊ុនដែលទទួលបានប្រា...

មេសា, ថ្ងៃ​អង្គារ 25, 2023

ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកមួយបានទទួលពានរង្វាន់ និងលិខិតសរសើរដ៏មានកិត្យនុ...

មេសា, ថ្ងៃ​ពុធ 05, 2023

ភ្នំពេញ ប្រទេសកម្ពុជា៖ ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ក្នុងកម្ពុជា...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!