ប្រជាជនកម្ពុជាអាចជជែក​កម្សាន្តកាន់តែច្រើន​នៅ​លើ | សែលកាត

ប្រជាជនកម្ពុជាអាចជជែក​កម្សាន្តកាន់តែច្រើន​នៅ​លើ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ខណៈពេលដែល Facebook ឥតកំណត់ បានដាក់ជូនឲ្យអតិថិជនប្រើប្រាស់បានមួយរយៈ កម្មវិធីបណ្ដាញសង្គមនិងជជែកកម្សាន្ដដ៏ទៃទៀត នៅពុំទាន់បានលេចចេញនៅឡើយរហូតដល់ប៉ុន្មានខែចុងក្រោយនេះ។ ការប្រកួតប្រជែងថ្មីៗហាក់ដូចជាកំពុងបង្ហាញវត្តមានលើទីផ្សារដោយ ផ្តោតយ៉ាងខ្លាំងទៅលើកម្មវិធីបណ្ដាញសង្គមនិងជជែកកម្សាន្ដ ការប្រកួតប្រជែងទាំងនោះអាចបណ្តាលមកពី Facebook និង Viber ឥតកំណត់របស់សែលកាតដែលសម្ពោធដាក់ឲ្យប្រើប្រាស់បន្តបន្ទាប់គ្នា ប៉ុន្មានខែចុងក្រោយនេះ។

ថ្ងៃនេះ ក្រុមហ៊ុន សែលកាត បានបង្ហាញកញ្ចប់ជជែកកម្សាន្តឥតកំណត់ថ្មីមួយ តាមយៈកម្មវិធី WhatsApp ដែលជាកម្មវិធីផ្ញើសារទំនាក់ទំនងលំដាប់កំពូលរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាអក្សរ រូបភាព វីដេអូ សារជាសំឡេង និងរូបភាព emoticons ។ ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងគេបង្អស់ដែលផ្តល់ជូនកញ្ចប់ឥត កំណត់សម្រាប់ទាំងកម្មវិធី WhatsApp និង Viber នៅក្នុងប្រទេសកម្ពុជា។ ត្រឹម 3សេន / ថ្ងៃ WhatsApp ឥតកំណត់អនុញ្ញាតឱ្យអតិថិជនសែលកាតអាចភ្ជាប់ទំនាក់ទំនង និងរីករាយ ប្រើប្រាស់សេរីដោយមិនមានការកាត់ទិន្នន័យអ៊ីនធើណិតពីក្នុង សមតុល្យដើមរបស់អតិថិជនឡើយ ។

“យើងចង់ផ្តល់ឱ្យអតិថិជនរបស់យើងនូវ ជម្រើសកាន់តែច្រើន និងបើកទូលាយឱ្យពួកគាត់ កាន់តែងាយស្រួលតាមដែលអ៊ិនធើណិតអាចផ្តល់ជូនបាន។ ក្រៅពី Facebook មាន កម្មវិធីផ្សេងទៀតដែលអាចបង្កើននិងលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលរបស់អតិថិជន យើង ហើយយើងចង់ផ្តោតលើការផ្តល់ឱ្យពួកគាត់នូវមធ្យោបាយជាច្រើនទៀត ក្នុងការភ្ជាប់ទំនាក់ទំនងក្នុងពិភពលោកដ៏ទាន់សម័យនេះ។ ” យោងតាមប្រសាសន៍លោក Niek Van Veen នាយកផ្នែកទីផ្សារក្រុមហ៊ុន សែលកាត។

ចាប់ពីថ្ងៃទី15 ដល់ទី21 ខែកក្កដា ឆ្នាំ2015 អតិថិជនសែលកាតទាំងអស់ អាចភ្ជាប់គម្រោង WhatsApp ឥតកំណត់ដោយមិនគិតថ្លៃ។ ដើម្បីភ្ជាប់គម្រោង: សូមចុច #6764# ។ សម្រាប់

ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់សែលកាត សូមចុចទីនេះ

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!