Cellcard និង Microsoft បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់សិទ្ធិអនុញ្ញាតឱ្យ ក្រុមហ៊ុន សែលកាត ដាក់លក់ផលិតផលទូរស័ព្ទ Microsoft ក្នុងហាងរបស់ខ្លួន។
ការផ្ដល់ជូនផ្ដាច់មុខក្នុងការលក់ផលិតផលទូរស័ព្ទ Lumia របស់ Microsoft ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ហើយផ្តល់សម្រាប់តែចំពោះអតិថិជនសែលកាតប៉ុណ្ណោះ។
ទូរស័ព្ទ Lumia រួមបញ្ចូលប្រព័ន្ធប្រតិបត្តិការ Microsoft OS ចុងក្រោយបំផុត ប្រើWindows 10 មាន One Drive ដែលធានាផ្តល់នូវបទពិសោធពេញលេញគ្រប់ ទូរស័ព្ទរបស់អ្នក។ ប្រព័ន្ធប្រតិបត្តិការ OS ចុងក្រោយនេះ បានដាក់បញ្ចូលមុខងារពិសេសៗរួមមាន ម៉ឺនុយបើកដែលអាចបញ្ជាបានតាមតម្រូវការ និងការបង្ហាញកម្មវិធី កម្មវិធី Browser ទំនើបថ្មី បច្ចេកវិទ្យា Microsoft ដែលបានដាក់បញ្ចូល Cortana មានមុខងារជា Webnote ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរគូសវាសនៅលើទំព័រវែបនានា Action Center កំណែថ្មី និងមុខងារជាច្រើនទៀត។
“យើងមានការរំភើបយ៉ាងខ្លាំងក្នុងសហការជាដៃគូជាមួយ សែលកាត និងមានអតិថិជនរបស់ខ្លួនបានប្រើប្រាស់ស្មាតហ្វូនម៉ាក Lumia ផ្សេងៗរបស់យើងដែលដំណើរការដោយ Windows 10។ យើងជឿថា Microsoft នឹងមានផលិតផលជាច្រើនទៀតដើម្បីផ្តល់ជូន និង ពង្រីកវត្តមានសកម្មភាពចុះផ្ទាល់របស់យើងបន្ថែមទៀតតាមរយៈដៃគូសហការ ដែលក្រុមហ៊ុនទូរស័ព្ទចល័តធំនិងឈានមុខគេមួយនៅកម្ពុជា គឺជាអ្វីដែលយើងមានសុទិដ្ឋិនិយមបំផុត។” នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជា។
ការផ្ដល់ជូនកម្មវិធីពិសេសនៅក្នុងហាងផ្ទាល់ មានទាំងគម្រោងពិសេសផ្សេងៗ ការបញ្ចុះតម្លៃ និងកាដូឥតគិតថ្លៃ សម្រាប់ការជ្រើសទិញទូរស័ព្ទរបស់ក្រុមហ៊ុន Microsoft ។
លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន សែលកាត បានឲ្យដឹងថា “គំនិតផ្ដួចផ្ដើមកម្មវិធីហាងក្នុងហាង (SIS) នេះ មានគោលបំណងឱ្យអតិថិជនយើងទទួលបាននូវបទពិសោធងាយស្រួលនៅក្នុង ហាងផ្ទាល់តែម្ដង។ ដោយបានចុះហត្ថលេខាជាមួយដៃគូជាច្រើន យើងប្រមើលមើលឃើញពីការប្រែក្លាយការិយាល័យរបស់យើងឲ្យទៅជា កន្លែងប្រមូលផ្ដុំម៉ូដែលទូរស័ព្ទមួយដែលមានលើពិភពលោក អាចឱ្យអតិថិជនយើងរកទិញតាមតម្រូវការរបស់ ខ្លួនដោយមានដំណោះស្រាយសម្របសម្រួលពីដើមដល់ចប់ ក៏ដូចជាទទួលបទពិសោធជាមួយទូរស័ព្ទទំនើបចុងក្រោយក្នុងប្រើដៃជាលើកដំបូង។ យើងសប្បាយរីករាយណាស់ដោយមាន Microsoft ចូលរួមក្នុងកិច្ចខិតខំរបស់យើង បង្កើតបាននូវបទពិសោធប្រើទូរស័ព្ទកាន់តែប្រសើរសម្រាប់អតិថិជន។ យើងក៏មានក្ដីរំភើបក្នុងការធ្វើការរួមគ្នាដើម្បីបង្កើត នូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយរួមបញ្ចូលធនធានរបស់ក្រុមហ៊ុនយើងទាំងពីរ ដើម្បីផ្តល់ឱ្យអតិថិជនកាន់តែច្រើនសមនឹងការចំណាយរបស់ពួកគាត់។”
ផលិតផលទូរស័ព្ទរបស់ Microsoft នឹងមានលក់នៅការិយាល័យកណ្ដាល សែលកាត សាខាផ្លូវកម្ពុជាក្រោម និងសាខាទួលគោក ចាប់ពីថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2015 តទៅ។ អតិថិជនដែលមកកាន់សាខាទាំងនេះ នឹងទទួលបានគម្រោងផ្ដល់ជូនដំបូងដូចខាងក្រោម៖
ម៉ូដែល |
តម្លៃនៅសែលកាត |
គម្រោង ឥតគិតថ្លៃ |
កាដូឥតគិតថ្លៃ |
Lumia 535
|
$123
|
– ជូនលេខពិសេសមួយលេខ (មានតម្លៃស្មើ $60)
– ថែម $270 ឥតគិតថ្លៃ ($90/ខែ សម្រាប់ 3ខែ) |
– ថែមទូរស័ព្ទ N105SS 1គ្រឿង ឥតគិតថ្លៃ
– អាវភ្លៀង1 ឥតគិតថ្លៃ |
Lumia 430
|
$84
|
-ថែមទូរស័ព្ទ N105SS 1គ្រឿង ឥតគិតថ្លៃ
– អាវភ្លៀង1 ឥតគិតថ្លៃ |
Lumia 532
|
$94
|
ថែមទូរស័ព្ទ N105SS 1គ្រឿង ឥតគិតថ្លៃ
– អាវភ្លៀង1 ឥតគិតថ្លៃ |
Lumia 540
|
$159
|
– អាវភ្លៀង1 ឥតគិតថ្លៃ |
N105DS
|
$21
|
– ជូនលេខធម្មតា1លេខ
– ថែម $225 ($2.5/ថ្ងៃ សម្រាប់ 3ខែ) |
គ្មាន |