កម្មវិធី Cambodian Net Idol នាំមកជូនដោយសែលកាត៖ MEGAMIND ក្លាយជាម្ចាស់ពានរង្វាន់ដំបូងគេនៅប្រទេសកម្ពុជា ទទួលបានរង្វាន់ទឹកប្រាក់ $2០,០០០ | សែលកាត

កម្មវិធី Cambodian Net Idol នាំមកជូនដោយសែលកាត៖ MEGAMIND ក្លាយជាម្ចាស់ពានរង្វាន់ដំបូងគេនៅប្រទេសកម្ពុជា ទទួលបានរង្វាន់ទឹកប្រាក់ $2០,០០០

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​ពុធ 27, 2017

ភ្នំពេញ, ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧៖ សែលកាតរកឃើញជ័យលាភីទាំង ៣នាក់ នៃកម្មវិធី Cambodian Net Idol ដែលជ័យលាភីលេខមួយបានទៅលើ ​Megamind រីឯ ជ័យលាភីលេខ២ និងលេខ៣ បានទៅលើ Bun Leng និង Rainie dara។ កម្មវិធីនេះកន្លងមកបានធ្វើការចាក់ផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់សែលកាត ដែលជាបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

ដើម្បីអបអរនូវភាពជោគជ័យនេះ សែលកាតបានប្រារព្ធ កម្មវិធីជប់លៀងមួយ ដែលចាប់ផ្ដើមពីម៉ោង 6 ល្ងាច ដល់ 9 យប់ ដោយមានការចូលរួមយ៉ាងអ៊ូអរពីសំណាក់បេក្ខជនចូលរួមប្រកួត មិត្តភក្ដិរបស់ពួកគេ គណៈកម្មការក្នុងកម្មវិធី ក្រុមការងាររបស់Cake Experiential Communications ក្រុមការងារ និងអ្នកគាំទ្ររបស់សែលកាត​ រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា៖ ‘‘Cake គឺជាដៃគូសហការដ៏ល្អ ក្នុងការស្វែងរកអ្នកដែលមានឥទ្ធិពលក្នុងអ៊ីនធើណិតដំបូងគេនៅកម្ពុជា ហើយយើងពិតជារីករាយនឹងលទ្ធផលនៃយុទ្ធនាការទាំងឡាយដែលបានផ្ដល់ឲ្យនូវចក្ខុវិស័យ សម្រាប់ត្រួសត្រាយយុទ្ធសាស្ត្រលើបណ្ដាញសង្គមក្នុងពេលអនាគត’’។

អ្នកនាង Natalie Saw អ្នកផលិតកម្មវិធី Net Idol ក៏ដូចជាអ្នកបង្ហាត់ដល់បេក្ខជនទាំងអស់ បានលើកឡើងថា៖ ‘‘ខ្ញុំពិតជាសប្បាយចិត្តដែលបានឃើញអ្នកទាំងអស់គ្នាបានឈានមកដល់ចំណុចនេះ ហើយចាប់តាំងពីពេលដំណើរការកម្មវិធីនេះរហូតមកដល់បច្ចុប្បន្ន គ្រប់រូបភាពទាំងអស់នៅតែដិតដាមក្នុងអារម្មណ៍របស់ខ្ញុំ ដោយសារភាពជិតស្និតនៃក្រុមការងារ និងបេក្ខជនទាំងអស់រួមបញ្ចូលគ្នា។
អ្នកនាង Natalie បានបន្ថែមថា “យុវជនកម្ពុជាពិតជាពោរពេញដោយសមត្ថភាព និងភាពក្លាហាន ហើយខ្ញុំរីករាយក្នុងការចូលរួមជួយបង្ហាត់ពួកគាត់ ដើម្បីអាចអោយគាត់បញ្ចេញសមត្ថភាពទាំងស្រុងរបស់ពួកគាត់”។

គួររំលឹកផងដែរថា មានតែបេក្ខជន 4នាក់ប៉ុណ្ណោះដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលមាន Rainiedara, Dalina, M. Megamind និង BunLeng ដោយ បេក្ខនារីដែលនៅសល់តែម្នាក់គត់គឺDalina ត្រូវបានជម្រុះចេញពីកម្មវិធីមុនវគ្គផ្ដាច់ព្រ័ត។

មុននឹងការប្រកួតចាប់ផ្តើម សែលកាតបានបង្ហាញពីការសង្ខេបខ្លីៗ អំពីការប្រកួតទាំង៨សប្តាហ៍ ដែលបានបង្ហាញពីចំណុចខ្លាំង និងខ្សោយនៃបេក្ខជនទាំងអស់រហូតអាចឈានមកចាប់ដំណែង ជាបេក្ខជនកំពូលទាំង 3 រូបចុងក្រោយ ដែលមានវត្តមាននៅលើឆាកនាថ្ងៃនោះ។

កម្មវិធី Cambodian Net Idol របស់សែលកាត ជាកម្មវិធីបែ​បជីវិតពិត ដែលប្លែកដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយបានទាក់ទាញអ្នកទស្សនាជាង ១០លាននាក់ក្នុងការប្រកួតនៃរដូវកាលទី១របស់ខ្លួន។

នៅក្នុងវគ្គផ្ដាច់ព្រ័ត បេក្ខជនចុងក្រោយទាំង 3 រូប ត្រូវឆ្លងកាត់វិញ្ញាសារបង្កើតជាវីដេអូខ្លីរយៈពេល ៣នាទី ស្តីអំពី “ថ្ងៃមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក”។ បន្ថែមពីនេះ ពួកគេ ត្រូវឆ្លើយសំនួរដោយឥតព្រាងទុក ដែលសួរដោយ ពិធីការនី កញ្ញា សារីតា ដែលជាសំណួរទាក់ទងនឹងចំណេះដឹងទូទៅ នៅលើបណ្តាញសង្គម និងឥទ្ធិពលនៃយុវជន។ មុនពេលការប្រកួតដល់ទីបញ្ចប់ បេក្ខជនបានឡើងបង្ហាញនូវសមត្ថភាពរបស់ពួកគេជាលើកចុងក្រោយដើម្បីដណ្តើមតំណែងជ័យលាភីលេខ១ ជាម្ចាស់ពានរង្វាន់ដំបូងគេនៃកម្មវិធី Cambodia Net Idol។

ជាចុងក្រោយ បន្ទាប់ពីការប្រកួតរដូវកាលទីមួយនេះបានបញ្ចប់ទៅ គណកម្មការទាំង 3 រូប បានបង្ហាញនូវឆន្ទៈក្នុងការនាំមកនូវភាពភ្ញាក់ផ្អើលបន្ថែមទៀត លើបណ្ដាញអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។ លលើសពីនេះទៅទៀត កម្មវិធី Cambodia Net Idol នឹងនៅទីនេះ ដើម្បីជួយដល់យុវជនដែលមានសមត្ថភាពនៅកម្ពុជា អោយបញ្ចេញសមត្ថភាពដែលខ្លួនមាន។

ប្រសិនបើអ្នកពុំទាន់បានទស្សនាវគ្គណាមួយនៃកម្មវិធីនេះ សូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់សែលកាត ដើម្បីតាមដានទស្សនាការប្រកួតនៃអាយដូលរបស់អ្នកតាមរយៈ www.facebook.com/CellcardFanPage/ ឬតាមរយៈ #NetIdolKH

សម្រាប់ព័ត៌មានបន្ថែម ស្តីពី Cambodian  Net Idol សូមចូលទៅកាន់ www.netidolkh.com.

###

អំពីក្រុមហ៊ុន Cake Experiential Communications

“សាកបិទភ្នែករបស់អ្នកមួយភ្លែត និងស្រម៉ៃថាមានប្រអប់ពណ៌ខៀវតូចមួយនៅក្នុងដៃរបស់អ្នក។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? ឥឡូវស្រមៃថាវាជាប្រអប់ពណ៌ក្រហមដែលមានស្រទាប់មាស។ តើអ្នកមានអារម្មណ៍ខុសគ្នាទេ? តែប្រសិនបើរបស់ទាំងពីរគឺជាចិញ្ចៀនពេជ្រវិញ ហេតុអ្វីបានជាមនុស្សម្នាក់នោះមានភាពស្រមៃច្រើនជាងអ្នកដទៃ?”

ជាក្រុមអ្នកជំនាញក្នុងវិស័យនេះ Cake Experiential Communications បានចាត់ទុកខ្លួនគេថាគឺជាអ្នកដែលមានគំនិតច្នៃប្រឌិតចំរុះ ទាំងការរៀបចំគ្រប់គ្រងកម្មវីធី ជាអ្នកគ្រប់គ្រងផ្នែកឌីជីថលដែលរួមផ្សំនូវជំនាញផ្សេងៗគ្នា ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការផ្សព្វផ្សាយផលិតផល។ បង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ក្រុមហ៊ុននេះបានវិវត្តន៍ខ្លួនជាបន្តរបន្ទាប់រហូតទទួលបានមេដាយប្រាក់ សម្រាប់ការគ្រប់គ្រង់ពិព័រណ៍ល្អជាងគេប្រចាំឆ្នាំ និងមេដាយប្រាក់សម្រាប់ការគ្រប់គ្រងកម្មវិធីនៃសហគមន៍គោលដៅល្អជាងគេប្រចាំឆ្នាំ បង្ហាញដោយ Enfagrow A + នៅក្នុងកម្មវិធីពានរង្វាន់ព្រឹត្តិការណ៍ទីផ្សារឆ្នាំ ២០១៥ ដែលផ្តល់រង្វាន់ដល់អ្នកចូលរួមក្នុងតំបន់សម្រាប់យុទ្ធនានៃការព្រឹត្តិការណ៍ល្អបំផុត។ បច្ចុប្បន្នក្រុមហ៊ុននេះមានទាំងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាដោយមានគម្រោងក្នុងការពង្រីកខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!