ឱកាសចុងក្រោយដើម្បីនាំយកគំនិតអាជីវកម្មទៅអនុវត្តជាក់ស្ដែងជាមួយវគ្គសិក្ខាសាលាសហគ្រិនសង្គម Launchpad | សែលកាត

ឱកាសចុងក្រោយដើម្បីនាំយកគំនិតអាជីវកម្មទៅអនុវត្តជាក់ស្ដែងជាមួយវគ្គសិក្ខាសាលាសហគ្រិនសង្គម Launchpad

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016
ភ្នំពេញ ថ្ងៃទី29 ខែមករា៖

មិនចំពោះថាលោកអ្នកជាសមាជិកគាំទ្រយ៉ាងសកម្មចំពោះការអប់រំពីសហគ្រិនសង្គម គំនិតច្នៃប្រឌិត និងភាពរីករាយក្នុងកម្មវិធី Launchpad ជាស៊េរី ឬជាសមាជិក ថ្មីដែលមិនធ្លាប់ចូលរួមពីមុនមកនោះទេ ប៉ុន្តែសម្រាប់ពេលនេះគឺជាឱកាសចុងក្រោយដើម្បីចុះឈ្មោះចូលរួមវគ្គសិក្ខាសាលា ហើយអាចនាំយកគំនិតអាជីវកម្មរបស់លោកអ្នកទៅអនុវត្តជាក់ស្ដែងដែលជះឥទ្ធិពលជា វិជ្ជមានចំពោះសង្គមផងដែរ។

កម្មវិធី Launchpad ជាស៊េរី ដែលត្រូវបានរៀបចំដោយសហគ្រិនសង្គមកម្ពុជា និងនាំមកជូនលោកអ្នកដោយ សែលកាត នឹងរៀបចំបញ្ចប់ជាលើកចុងក្រោយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី29-30-31 ខែមករានេះ។ ដោយបានកំណត់រៀបចំនៅសាកលវិទ្យាល័យ ហ្សាម៉ាន់ គំនិតផ្ដួចផ្ដើម Launchpad ចុងក្រោយនេះ នឹងអនុវត្តតាមស៊េរី Launchpad ដែលទទួលបានជោគជ័យកាលពីឆ្នាំមុន។ ក្នុងគោលបំណងបង្កើតការយល់ដឹង និងជំរុញស្មារតីសហគ្រិនភាពសង្គមក្នុងស្រុក កម្មវិធី Launchpad បានរៀបចំផ្ដល់ជូនបទបង្ហាញជាភាសាខ្មែរដើម្បីផ្សព្វផ្សាយ និងផ្ដល់អត្ថប្រយោជន៍ទូលំទូលាយជាចម្បងដល់សិក្ខាកាមខ្មែរ។

គំនិតផ្ដួចផ្ដើមនេះ ផ្ដល់ជូនដល់សិក្ខាកាមទាំងអស់នូវទិដ្ឋភាពទូទៅនៃសហគ្រិនភាពសង្គមតាមរយៈ9ជំហាន ក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ។ វគ្គសិក្ខាសាលាមានលក្ខណៈជាកិច្ចជជែកពិភាក្សា និងការណែនាំពីសហគ្រិនខ្មែរដែលមានបទពិសោធជោគជ័យ លើប្រធានបទជាច្រើនដែលមានដូចជាការកំណត់បញ្ហា និងដោះស្រាយបញ្ហាសង្គម ឬបរិស្ថាន ការបង្កើតដំណោះស្រាយដ៏មានប្រសិទ្ធភាព ការអភិវឌ្ឍគំរូអាជីវកមមប្រកបដោយភាពច្នៃប្រឌិត និងរឹងមាំ និងការកសាងគម្រោងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

ក្រុមនីមួយៗនឹងមានការជួយសម្របសម្រួលពីវាគ្មិនមានបទពិសោធខ្ពស់ និងការផ្ដល់ជូនជាករណីសិក្សាផ្សេងៗពីភាពជោគជ័យនៅកម្ពុជាសម្រាប់ឧទាហរណ៍ ក្នុងកម្មវិធីដែលមានរយៈពេល 56ម៉ោងនេះ។ នៅចុងបញ្ចប់នៃវគ្គសិក្ខាសាលា សិក្ខាកាមទាំងអស់នឹងប្រជែងដេញថ្លៃគំនិតគម្រោងអាជីវកម្មរបស់ខ្លួនដើម្បី ក្លាយជាអ្នកវិនិយោគ និងសហគ្រិនពិតប្រាកដមួយដែលត្រូវជ្រើសជ្រើសរើសសម្រាប់សំណើគម្រោងល្អបំផុត។

សំណើគម្រោងដែលបានឈ្នះកាលពីកម្មវិធី Launchpad ទាំង4 ពីឆ្នាំមុន ដែលមាននៅ ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ។ ហើយសំណើគម្រោងទាំងនោះ  រួមមានមជ្ឈមណ្ឌលមួយដែលទទួលផ្ដល់សេវាអប់រំ និងថែទាំកុមារអាយុចាប់ពី 3ឆ្នាំ ដល់ 5ឆ្នាំ ដើម្បីសម្រាលបន្ទុកឪពុកម្ដាយរបស់កុមារឲ្យមានពេលវេលាគ្រប់គ្រាន់ផ្ដោតលើ ការងារ ឬមុខរបរអាជីវកម្មរបស់ខ្លួនប្រកបដោយទំនុកចិត្ត នឹង ការច្នៃប្រឌិតផលិតចង្កឹះឫស្សីដែលផ្ដោតទៅលើតម្លៃស្នូលក្នុងការផ្ដល់ឱកាស ការងារដល់សហគមន៍តាមរយៈការលើកទឹកចិត្តឲ្យពួកគាត់ដាំកូនឫស្សីលើដីរបស់ខ្លួន។

ដើម្បីចុះឈ្មោះកម្មវិធី SE Launchpad នៅរាជធានីភ្នំពេញ ឬ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ phnompenh.impacthub.net ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!