ពិព័រណ៍ទូរស័ព្ទ 4G ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ | សែលកាត

ពិព័រណ៍ទូរស័ព្ទ 4G ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​អង្គារ 19, 2016

ពិព័រណ៍ទូរស័ព្ទ4Gរបស់សែលកាត បានត្រឡប់មកវិញជាថ្មីក្នុងឱកាសអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ស្របពេលមានក្រុមហ៊ុនទូរស័ព្ទជាដៃគូចូលរួមកាន់តែច្រើន ដែលក្នុងនោះមានដូចជា LG, Oukitel, Infocus, Polaris, Oppo, Camfone, Meizu, Blackview, Xiaomi ធានាថា ពិព័រណ៍នេះប្រាកដទាក់ទាញអតិថិជនកាន់តែច្រើនដែលកំពុងត្រូវការទូរស័ព្ទ 4G ទំនើបចុងក្រោយលក់ជូនក្នុងតម្លៃពិសេសបំផុតជាក់ជាពុំខាន។

អតិថិជនទាំងអស់គ្នានឹងកាន់តែរីករាយនៅពេលដឹងថាគ្រប់ទូរស័ព្ទទូរស័ព្ទ ទាំងអស់ដែលបានដាក់លក់ក្នុងពិព័រណ៍នេះ សុទ្ធតែមានកញ្ចប់គម្រោងបន្ថែមសម្រាប់ទូរស័ព្ទ និងលេងអ៊ីនធើណិតឥតគិតថ្លៃ ហើយក៏ទទួលបានការផ្ដល់ជូនពីក្រុមហ៊ុនដៃគូមួយចំនួននូវគ្រឿងឧបករណ៍បន្ថែមជាកាដូ ឥតគិតថ្លៃរហូតដល់អស់ពីស្តុកផងដែរ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឲ្យដឹងថា “បន្ទាប់ទទួលបានលទ្ធផលជាវិជ្ជមានពីពិព័រណ៍ទូរស័ព្ទទំនើប4G លើកមុន យើងមានក្ដីសោមន្សរីករាយទាំងនោះ បាននាំមកជូនជាថ្មីម្ដងទៀតសម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ ហើយយើងក៏រំពឹងថាក្រុមហ៊ុនដៃគូរបស់យើងទាំងអស់នឹងផ្ដល់ជូនអតិថិជនទាំងអស់នូវ ទូរស័ព្ទ 4Gក្នុងតម្លៃពិសេសបំផុត។ សម្រាប់យើង (សែលកាត) វាហាក់មិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ដំណើរការប្រព័ន្ធប្រតិបត្តិការ 4G។ យើងចង់ឲ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនអាចប្រើប្រាស់ និងរីករាយទទួលបទពិសោធជាមួយ 4G តាមរយៈការផ្ដល់ជូនតម្លៃពិសេសសម្រាប់ទូរស័ព្ទ4Gទំនើបសម្បូរបែបសក្ដិសមតាម ថវិការបស់ខ្លួន។”

ព្រឹតិ្តការណ៍ពិព័រណ៍នេះប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី7 ខែមេសា តទៅនៅមុខការិយាល័យកណ្ដាលក្រុមហ៊ុនសែលកាត ដោយក្នុងនោះក៏មានផ្ដល់ជូនការបញ្ចុះតម្លៃទូរស័ព្ទរហូតដល់50%ផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីផ្ដល់ជូនក្នុងពិព័រណ៍ សូមចូលទៅកាន់ www.cellcard.com.kh

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

មិនា, ថ្ងៃ​សុក្រ 07, 2025

3 March 2025, Barcelona: Cambodia’s leading Mobile Network Operators &...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 06, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៦ មីនា ២០២៥]- ក្រុមហ៊ុន ខេម ជ្ជ...

កុម្ភៈ, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥] – អនាគត...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!