ព្រឹត្តិការណ៍ បារខែម ដំបូងប្រចាំឆ្នាំ2016 ប្រមូលផ្តុំដោយអ្នកជំនាញព័ត៌មានវិទ្យា | សែលកាត

ព្រឹត្តិការណ៍ បារខែម ដំបូងប្រចាំឆ្នាំ2016 ប្រមូលផ្តុំដោយអ្នកជំនាញព័ត៌មានវិទ្យា

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​អង្គារ 19, 2016

ព្រឹត្តិការណ៍បារខែមអង្គរនៅខេត្តសៀមរាប មានបង្ហាញអំពីការអប់រំ បច្ចេកវិទ្យា និងការច្នៃប្រឌិតដល់អ្នកចូលរួមជាង 600នាក់។

ភ្នំពេញ ថ្ងៃទី07 ខែមីនាបារ ខែមអង្គរ ដែលជាព្រឹត្តិការណ៍ប្រមូលផ្ដុំបច្ចេកវិទ្យា និងការច្នៃប្រឌិតលើកដំបូងប្រចាំឆ្នាំនេះដែលរៀបចំដោយសែលកាត និងបារខែមកម្ពុជា បានបន្តអនុវត្តតាមគំរូគំនិតផ្ដួចផ្ដើមឆ្នាំ2015កន្លងទៅនេះ ដោយបានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលបានចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងគំនិតយោបល់ជុំវិញវិស័យព័ត៌មានវិទ្យា។

ព្រឹត្តិការណ៍បារខែមអង្គរ ដែលបានរៀបចំនៅថ្ងៃទី២៧-២៨ ខែកុម្ភៈ  នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប បានទាក់ទាញអ្នកចូលរួមចំនួន 650នាក់ និងវាគ្មិន25រូប ដែលមកពីវិស័យពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗគ្នាបានមកធ្វើបទបង្ហាញលើ ប្រធានបទចំនួន30 ដែលលើកឡើងស្ដីអំពីឥទ្ធិពលនៃអ៊ីនធើណិត និងបច្ចេកវិទ្យាថ្មីៗលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។  បទបង្ហាញទាំងនោះរួមបញ្ចូលពីបញ្ហាប្រឈមនឹង ហានិភ័យនៃការចាប់ផ្តើមអាជីវកម្ម មូលដ្ឋាននៃការថតរូប ការបង្កើតវេបសាយ គម្រោងអាជីវកម្ម ការបើកនិងការគ្រប់គ្រងសណ្ឋាគារ និងការប្រើប្រាស់ផែនទី Google ដើម្បីជម្រុញអាជីវកម្មក្នុងស្រុកជាដើម។

អ្នកចូលរួមក៏មានឱកាសបានទស្សនាស្តង់តាំងពិព័រណ៍របស់ក្រុមហ៊ុននានាផងដែរ រួមទាំងក្រុមហ៊ុន សែលកាត ដែលបានដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលរបស់ខ្លួន។

បារខែមអង្គរ ដែលជាការចាប់ផ្តើមបើកទំព័រដំបូងនៃស៊េរីព្រឹត្តិការណ៍បារខែមប្រចាំឆ្នាំ 2016នេះ បានប្រមូលផ្ដុំចម្រុះពីសំណាក់អ្នកជំនាញព័ត៌មានវិទ្យា ថ្នាក់ដឹកនាំអាជីវកម្មវិស័យបច្ចេកវិទ្យា អ្នកច្នៃបង្កើតថ្មី សហគ្រិន អ្នកមានគំនិតច្នៃប្រឌិត សាស្ត្រាចារ្យ និង សិស្ស និស្សិតជាច្រើនរូប។ ក្រៅពីគោលបំណងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធគ្នាទៅវិញទៅមក ព្រឹត្តិការណ៍នេះក៏រួមចំណែកដល់លើកទឹកចិត្ត និងណែនាំផ្លូវដល់អ្នកស្រឡាញ់ជំនាញបច្ចេកវិទ្យាដែលកំពុងមានគម្រោងចង់ប្រឡូក ក្នុងវិស័យបច្ចេកវិទ្យាពត័មានវិទ្យានេះ។

កម្មពិធីរយៈពេលពីរថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅម៉ោង 7.30នាទីព្រឹក គឺអនុញ្ញាតឲ្យចូលរួមដោយសេរី ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតលោក Ian Watson បានមានប្រសាសន៍ថា “ជាថ្មីម្តងទៀត ព្រឹត្តិការណ៍បាខែមជាលើកដំបូងសម្រាប់ឆ្នាំនេះគឺជាគំរូមួយសម្រាប់ការអនុវត្ត ន៍ក្នុងព្រឹត្តិការណ៍បន្តបន្ទាប់ទៀត” ។ ការវាយតម្លៃពីចំនួនអ្នកចូលរួម ចំនួនវាគ្មិន និងសកម្មភាពទាំងឡាយនៅអង្គរ បញ្ជាក់ថាយើងគ្មានមន្ទិលចំពោះព្រឹត្តិការណ៍បាខេមស៊េរីនៅឆ្នាំនេះនឹងមានបញ្ហា ឡើយ និងសូម្បីតែការចាប់ផ្តើមក៏មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ហើយយើងបន្តចែករំលែកដល់ប្រជាជនកម្ពុជាពីការវិវត្តន៍ថ្មី វិធីច្នៃប្រឌិតថ្មីដើម្បីទាញយកបច្ចេកវិទ្យានិងធ្វើឱ្យវាក្លាយជាផ្នែកមួយ នៅក្នុងអាជីពនាពេលអនាគតរបស់ពួកគេ»។

អ្នករៀបចំព្រឹត្តិការណ៍បារខែមកម្ពុជាយល់ឃើញថា គំនិតផ្ដួចផ្ដើមរយៈពេល4ឆ្នាំកន្លងមកនេះ សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រមូលផ្ដុំបុគ្គលជំនាញបច្ចេកវិទ្យា ព័ត៌មានឲ្យមកជួបជុំបង្កើតជាបណ្ដាញការងារតែមួយដែលអាចជួយគ្នាទៅវិញទៅមក និងចាប់យកជំនាញវិស័យសិល្បៈបច្ចេកវិទ្យា។ ព្រឹត្តិការណ៍បារខែមទាំង5ប្រចាំឆ្នាំ2015 បានទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលសុទ្ធតែមានបំណងចង់ទទួលបាន នូវបទពិសោធ និងបរិយាកាសសិក្សាព័ត៌មានវិទ្យាប្រកបដោយភាពរីករាយ ។

សម្រាប់ព័ត៌មានបន្ថែមអំពី បារខែមកម្ពុជា សូមអ៊ីម៉ែលទៅ info@barcampcambodia.org

ឬចូលទៅគេហទំព័រ www.2015.barcampcambodia.org

cc-barcamp-5-20160307

cc-barcamp-3-20160307

cc-barcamp-4-20160307

cc-barcamp-2-20160307

អ្នកក៏អាចអានផងដែរ

តុលា, ថ្ងៃ​ច័ន្ទ 14, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ – ក្រុមហ៊ុ...

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!