សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយ សែលកាត រៀបចំការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ | សែលកាត

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយ សែលកាត រៀបចំការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​សុក្រ 03, 2021

ក្រុមអត្តពលិកកីឡាអេឡិចត្រូនិកដែលកំពុងរីកចម្រើននៅកម្ពុជានឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិលើកទីមួយរបស់ប្រទេសកម្ពុជា ហើយអ្នកឈ្នះនឹងជាតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និង សែលកាត បានសហការគ្នាក្នុងការបើកការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំលើកទីមួយ ជាមួយនឹងប្រាក់រង្វាន់សរុប 32 លានរៀល ដែលក្រុមអត្តពលិកកីឡាអេឡិចត្រូនិករបស់កម្ពុជាអាចចុះឈ្មោះប្រកួតសម្រាប់ហ្គេមទូរស័ព្ទចំនួនពីរគឺ PUBG Mobile និង League of Legends: Wild Rift ។

អ្នកដែលឈ្នះនឹងបន្តទៅប្រកួតជាមួយប្រទេសចំនួនប្រាំបួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការប្រកួត Pre Sea Games ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិករបស់ប្រទេសវៀតណាមក្នុងខែមករានេះ បន្ទាប់ពីនេះពួកគេក៏នឹងមានឱកាសចូលរួមប្រកួតក្នុងវគ្គ 8 ក្រុមចុងក្រោយនៃការប្រកួត Road to SEA Games ដែលរៀបចំឡើងដោយ សែលកាត និង EFC ក្នុងខែកុម្ភៈខាងមុខនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បាននិយាយថា ការចាប់ផ្តើមនៃការប្រកួតនេះ ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូដ៏រឹងមាំរវាង សែលកាត និង EFC ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងវិស័យអេឡិចត្រូនិក យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីឱកាសដ៏ល្អនេះដល់សហគមន៍កីឡាអេឡិចត្រូនិកដែលកំពុងតែរីកចម្រើននៅកម្ពុជា។ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ដោយមានការកើនឡើងពីអ្នកលេងត្រឹមតែ 2.9 លាននាក់ក្នុងឆ្នាំ2020 កើនដល់ 3.9 លាននាក់ក្នុងឆ្នាំ2021។

លោក Perkins បានបន្ថែមថា “កីឡាអេឡិចត្រូនិក កំពុងផ្តល់មានឥទ្ធិពលនិងលើកទឹកចិត្តដល់យុវជនកម្ពុជានិងផ្តល់នូវវេទិកាដើម្បីបង្ហាញពីសមត្ថភាពដ៏ជំនាញនៅលើឆាកអន្តរជាតិ” ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជាប្រធាន EFC បានមានប្រសាសន៍ថា ការប្រកួតនេះគឺជាជំហានដ៏ធំមួយទៀតនៃអត្តពលិកកីឡាអេឡិចត្រូនិករបស់កម្ពុជា ដែលអាចបង្ហាញទេពកោសល្យនៅលើឆាកអន្តរជាតិ។

“យើងចង់បង្កើតក្រុមដ៏រឹងមាំនៃអត្តពលិកកីឡាអេឡិចត្រូនិករបស់កម្ពុជា ដែលពោរពេញទៅដោយជំនាញវិជ្ជាជីវៈ ដែលអាចជាតំណាងឱ្យប្រទេសនៅលើឆាកអន្តរជាតិ។ យើង​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន សែលកាត ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍នេះកើត​ឡើងបាន»។

ក្រុមអត្តពលិកនឹងធ្វើការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ ដោយការប្រកួតទាំងអស់ត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Playgame និង EFC ដែលអាចចូលរួមទស្សានាជាមួយមិត្តភក្តិនិងក្រុមគ្រួសារផងដែរ។

ការប្រកួតនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការចុះឈ្មោះចាប់ផ្តើមពីថ្ងៃទី1 ដល់ថ្ងៃទី6 ខែធ្នូ។ វគ្គជម្រុះតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី8 ដល់ថ្ងៃទី10 ខែធ្នូ ដោយវគ្គបែងចែកក្រុមនិងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅចន្លោះថ្ងៃទី11 ដល់ថ្ងៃទី26 ខែធ្នូ។

ការប្រកួតចាប់ផ្តើមបើកឱ្យចុះឈ្នោះដោយឥតគិតថ្លៃសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់។ ដើម្បីចុះឈ្មោះចូលរូមការប្រកួត គ្រាន់តែចូលទៅកាន់គេហទំព័រ​ www.unlimited.play.com.kh/arena 

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!