សែលកាតអបអរ Juvie Lin ជាតំណាងរបស់កម្ពុជា ក្នុងការប្រកួតរាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច | សែលកាត

សែលកាតអបអរ Juvie Lin ជាតំណាងរបស់កម្ពុជា ក្នុងការប្រកួតរាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​សុក្រ 15, 2018

សែលកាត អបអរសាទរដល់យុវទូតរបស់ខ្លួន ជាតារាចម្រៀងនិងរាំ ដែលកំពុងតែរះចែងចាំង​ លោក Juvie Lin របស់ក្រុម Polarix បានឈានទៅដល់វគ្គ semin-finals ក្នុងការប្រកួតរាំ Seacon Streat International Challenge ក្នុងប្រទេសថៃ។

Juvie Lin មានស្រុកកំណើតនៅក្រុងសៀមរាប ហើយជាក៏អ្នកដឹកនាំក្រុម Cambodian Dance Crew Polarix បានធ្វើអោយគណកម្មការកោតសសើរលើភាពប៉ិនប្រសព្វ និងស្ទាយរាំរបស់គាត់ ហើយបានធ្វើអោយ យុវជនរបស់កម្ពុជាជាច្រើនស្រលាញ់គាំទ្រគាត់។

យុវជនវ័យ 23 ឆ្នាំរូបនេះបានចូលប្រកួត ជាមួយអ្នកប្រកួតចំនួន 54 រូបផ្សេងដែលមកពីតំបន់អាអាស៊ី​ប៉ាស៊ី​ហ្វិ​ច ហើយទទួលបានចំណាត់ថ្នាក់លេខ 4។

ការប្រកួត Season International Street Challenge បានចាប់ដំណើរការប្រកបដោយជោគជ័យជាប់គ្នារយៈពេលជាង 10 ឆ្នាំមកហើយ ក្នុងឆ្នាំនេះក៏ទទួលបានការចូលរួមពីសមាគមន៍រាំដ៏ល្បី​ United Dance Organisation (UDO)។

Juvie Lin បានក្លាយជាយុវទូតរបស់សែលកាតកាលពីឆ្នាំមុន ហើយគាត់បានរីកចំរើនទាំងសម្ថភាពនិងប្រជាប្រិយភាព យោងតាមសំដីរបស់នាយកប្រតិបត្តរបស់សែលកាត លោក Ian Watson។

សម្រាប់សែលកាត យើងជ្រើសយក Juvie Lin និង ក្រុម Polarix ដោយសារយើងជឿជាក់និងគាំទ្រទៅលើទេពកោសល្យរបស់យុវជនកម្ពុជាដែលពិតជាអាចសម្រេចនូវក្តីស្រមៃរបស់ខ្លួន លោក Ian Watson មានប្រសាសន៍។

លោក Ian Watson បានបន្ថែមទៀតថា “តាំងពីយើងបានទទួលយក Juvie Lin ជាយុវទូតរបស់យើង គាត់នៅតែបន្តខិតខំកសាងកេរ្តិ៍ឈ្មោះរបស់គាត់ ហើយសែលកាត ពិតជាមានមោទនភាពចំពោះក្តីសំរេចបានរបស់គាត់ ដែលជាជនជាតិខ្មែរម្នាក់​ បានចូលរួមក្នុងការប្រកួតដែលមានការគាំទ្រពីយុវជនរាប់លាននាក់ទូទាំងពិភពលោក។”

អ្នកក៏អាចអានផងដែរ

តុលា, ថ្ងៃ​អាទិត្យ 01, 2023

Cellcard is Cambodia’s fastest mobile network, serving over four milli...

កញ្ញា, ថ្ងៃ​ច័ន្ទ 18, 2023

ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខនៅកម្ពុជាបានចេញផ...

កញ្ញា, ថ្ងៃ​ច័ន្ទ 04, 2023

ក្រុមហ៊ុនសែលកាតដែលជាផ្នែកមួយនៃរ៉ូយ៉ាល់គ្រុបបានទទួលពានជាងលើកទី 2 សម្រាប់បទពិស...

សីហា, ថ្ងៃ​ពុធ 16, 2023

នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅកម្ពុជាបានធ្វើការបិទហិរញ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!