សែលកាត ចុះកិច្ចព្រមព្រៀងផ្តាច់មុខជាមួយ Aquarii BD ដើម្បីជំរុញយុទ្ធសាស្ត្រសាជីវកម្ម ឆ្ពោះទៅកាន់កម្រិតថ្មីមួយ | សែលកាត

សែលកាត ចុះកិច្ចព្រមព្រៀងផ្តាច់មុខជាមួយ Aquarii BD ដើម្បីជំរុញយុទ្ធសាស្ត្រសាជីវកម្ម ឆ្ពោះទៅកាន់កម្រិតថ្មីមួយ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 24, 2023

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានដើមកំណើតរបស់កម្ពុជា បានបង្កើតភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនយុទ្ធសាស្ត្រអាជីវកម្ម និងអភិវឌ្ឍន៍ Aquarii BD Cambodia។ ការសហការនេះនឹងធ្វើឱ្យ Aquarii និង សែលកាត មានការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញផលប័ត្រសាជីវកម្មរបស់ខ្លួន ដោយផ្តល់នូវការស្វែងយល់ថ្មីៗអំពីឧស្សាហកម្ម វិធីក្នុងការអនុវត្តល្អៗ និងឱកាសដើម្បីជំរុញការយល់ដឹងអំពីម៉ាកយីហោ និងភាពពាក់ព័ន្ធនៅក្នុងផ្នែកអាជីវកម្មក្នុងស្រុក និងក្រៅស្រុក។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បាននិយាយថា «សែលកាតរីករាយក្នុងការបោះជំហានទៅមុខជាមួយនឹងជំនាញរបស់ Aquarii»។លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ «តាំងពីដំបូងឡើង សែលកាត តែងតែបានជ្រើសរើសដោយបុគ្គលថ្នាក់ការងារ សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនជាច្រើន រួមទាំងសហគ្រាសតូច មធ្យម និងធំផងដែរ។ ទោះបីជាយើងបានឃើញអ្នកប្រើប្រាស់សែលកាតភាគច្រើនជាយុវវ័យក៏ដោយ ប៉ុន្តែអតិថិជនសាជីវកម្មរបស់យើងក៏ជាចំណែកដ៏ធំមួយនៃមូលដ្ឋានអតិថិជនរបស់យើងដែរ»។ «យើងមានគោលបំណងក្នុងការពង្រឹងផលប័ត្រសាជីវកម្ម និងយុទ្ធសាស្រ្តរបស់យើង ដើរទន្ទឹមគ្នាជាមួយនឹង Aquarii ដែលនឹងក្លាយជាដៃគូក្នុងការអភិវឌ្ឍ និងសម្រេចបាននូវគោលបំណងអាជីវកម្មរបស់យើងនៅក្នុងផ្នែកនេះទៅពេលខាងមុខ»។

បើនិយាយអំពីការសហការវិញ លោក Michael Tan នាយកប្រតិបត្តិរបស់ Aquarii BD CEO មានប្រសាសន៍ថា៖ «តាមពិតទៅក្រុមហ៊ុនទាំងពីរមានគោលបំណងរួមរួចមកហើយ ដែលនេះជាគ្រឹះក្នុងការបង្កើតឱ្យមានកិច្ចសហការនេះឡើង ដើម្បីឈានទៅរកឱកាសថ្មីៗជាច្រើនទៀតនាពេលខាងមុខ»។ «ពួកយើងបានឃើញនូវភាពត្រូវគ្នារវាងវិធីសាស្ត្រធុរកិច្ចរបស់ Aquarii និងលទ្ធផលដែលរំពឹងទុករបស់ សែលកាត ហើយពួកយើងក៏នឹងរំពឹងនូវភាពជាដៃគូដែលពោរពេញទៅដោយអត្ថប្រយោជន៍ និងផលិតភាពផងដែរ ដើម្បីជួយដល់ផែនការយុទ្ធសាស្ត្ររបស់ សែលកាត ក្នុងការអភិវឌ្ឍក្រុមហ៊ុន សេវាកម្ម និងសហគមន៍ធុរកិច្ចរបស់ខ្លួន»។

លោកក៏បានបន្ថែមថា «ក្នុងនាមជាអ្នកជំនាញប្រឹក្សាផ្នែកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នេះគឺជាក្ដីសោមនស្សមួយ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនជាតិឈានមុខគេក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកយើងនឹងពង្រឹងសកម្មភាព និងវត្តមានរបស់សែលកាតនៅក្នុងទីផ្សារឱ្យដើរដំណាលគ្នាជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចកម្ពុជា»។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!