ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជាក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូលនៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។
ការអបអរសាទរចំពោះពានរង្វាន់ដ៏មានកិត្យានុភាព ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នេះ ដែលត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុននានា និងបណ្តាបុគ្គលនៅពីក្រោយការជោគជ័យនេះ។
ដោយសារមានបញ្ហាប្រឈមនឹងជំងឺរាតត្បាត ដូច្នេះហើយរង្វាន់ក្នុងឆ្នាំនេះរួមមានប្រភេទរង្វាន់ដែលបង្ហាញពីការទទួលស្គាល់នូវគំនិតផ្តួចផ្តើមការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានធ្វើឡើងនៅក្នុងសហគមន៍។
ក្នុងពិធីប្រគល់រង្វាន់នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា សែលកាត បានយកឈ្នះការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ផ្នែកក្រុមហ៊ុនធំក្នុងប្រភេទគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា សមិទ្ធិផលដ៏អស្ចារ្យនេះគឺត្រូវអរគុណដល់បុគ្គលិកគ្រប់រូបដែលបានខិតខំប្រឹងប្រែងដោយមិនមានការនឿយហត់ ដើម្បីជួយដល់សហគមន៍ដែលកំពុងប្រឈមនឹងទុក្ខលំបាកក្នុងគ្រាអាសន្ននេះ។
លោក Simon បានមានប្រសាសន៍បន្ថែមថា “យើងពិតមានមោទនភាពណាស់ដែលបានទទួលរង្វាន់នេះ។ វាអាស្រ័យលើការខិតខំប្រឹងប្រែង និងទង្វើដែលមិនគិតតែពីខ្លួនឯងរបស់បុគ្គលិកសែលកាត ព្រមទាំងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល និងលោកអគ្គនាយករបស់យើងដែលបានបង្ហាញឲ្យឃើញនៅក្នុងឆ្នាំនេះក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការសម្រាលបន្ទុករបស់សហគមន៍”។
យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% សែលកាត បានបញ្ចេញគំនិតផ្តួចផ្តើមមួយចំនួនក្នុងឆ្នាំនេះ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របជាមួយការផ្តល់ជំនួយដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត។
ក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្រុមការងារផ្នែកបណ្តាញសេវារបស់ សែលកាត បានធានាថា អ្នកដែលរស់នៅក្នុងតំបន់ក្រហមអាចបន្តទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់បាន តាមរយៈការពង្រឹងបណ្តាញសេវា និងដាក់ពង្រាយបណ្តាញអង់តែនបន្ថែមទៀតនៅទូទាំងតំបន់។
លើសពីនេះទៅទៀត ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ សែលកាត បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់នូវការផ្គត់ផ្គង់សំខាន់ៗឱ្យដល់អ្នករស់នៅតំបន់ក្រហម រួមទាំងអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត នៅពេលដែលពួកគេមិនអាចចាកចេញពីផ្ទះបាន។
បុគ្គលិកស្ម័គ្រចិត្តក៏បានលះបង់ពេលវេលារបស់ខ្លួនក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលចាក់វ៉ាក់សាំង រ៉ូយ៉ាល់គ្រុប គាំទ្រដោយក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ ដែលបានដំណើរការអស់រយៈពេលជាងមួយខែកន្លងមក ហើយបានចាក់វ៉ាក់សាំងដល់មនុស្សជាងមួយម៉ឺននាក់។
លោក Simon បានបន្ថែមថា “ជំងឺរាតត្បាតបានបង្ហាញពីពេលវេលាដែលមិនធ្លាប់មានពីមុនមក ហើយយើងប្តេជ្ញាគាំទ្រសហគមន៍ដែលយើងធ្វើការជាមួយតាមលទ្ធភាពដែលយើងអាចធ្វើបាន។ យើងទាំងអស់គ្នាបានឆ្លងកាត់និងពុះពារនូវជំងឺរាតត្បាតជាមួយគ្នា ហើយអាចអបអរសាទរដល់សមិទ្ធិផលទាំងនេះ នៅពេលយើងក៏កំពុងអបអរនូវការបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យម្តងទៀត”។
ការប្តេជ្ញាចិត្តរបស់ សែលកាត ចំពោះទំនួលខុសត្រូវសង្គម មិនត្រឹមតែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ និងបង្កើតជាផ្នែកស្នូលនៃប្រតិបត្តិការរបស់ខ្លួន។ ទូរគមនាគមន៍កំពុងឈានមុខគេនៅពេលនិយាយអំពីការលើកកម្ពស់ជំនាញ និងផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងវិស័យនវានុវត្តន៍ឌីជីថល។
នេះក៏រួមបញ្ចូលទាំងការគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អ្នកវិទ្យាសាស្ត្រវ័យក្មេងផ្នែកទិន្នន័យចំនួនប្រាំពីររូប។ នៅឆ្នាំនេះ សែលកាត ក៏បានសហការជាមួយអ្នកជំនាញការសរសេរកូដនិងមនុស្សយន្តពី SabaiCode ដើម្បីផ្តល់អាហារូបករណ៍ចំនួន 10 ក្នុងការចូលរួមវគ្គសិក្សាសរសេរកូដ Bootcamp រយៈពេល 12 ខែផងដែរ។
ដោយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ សែលកាត ក្នុងការកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលយកឧស្សាហកម្ម 4.0 សកម្មភាពចំពោះទំនួលខុសត្រូវសង្គម របស់សែលកាត ផ្តោតលើការច្នៃប្រឌិតផ្នែកឌីជីថលនឹងនៅតែជាអាទិភាពទៅអនាគត។
សែលកាត មានមោទនភាពដែលបានក្លាយជាសមាជិករបស់ AmCham Cambodia ។