ការវិនិយោគលើបណ្តាញសេវា​4G របស់សែលកាតបានរួមចំណែកដល់កំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទនៅប្រទេសកម្ពុជា | សែលកាត

ការវិនិយោគលើបណ្តាញសេវា​4G របស់សែលកាតបានរួមចំណែកដល់កំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ព្រហស្បតិ៍ 31, 2018

ការពង្រីកបណ្តាញសេវាយ៉ាងឆាប់រហ័សរបស់សែលកាត​ លើសេវា 4G  នៅប្រទេសកម្ពុជានៅឆ្នាំ 2017 គឺ ជាកត្តាដ៏សំខាន់ដែលជុំរុញឲ្យមានកំណើននៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ និង កំណើន GDP កាលពីឆ្នាំមុន។​

របាយការណ៍ថ្មីមួយដែលនិយាយអំពី តួនាទី ក្រុមហ៊ុនទូរទមនាគមន៍ ក្នុងការផ្លាស់ប្តូរកម្ពុជា ដែលបានចេញផ្សាយដោយ Business2Business Cambodia (B2B) បានបញ្ជាក់ថា​ កាលពីឆ្នាំ 2017 ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទមានកំណើន 17% ដែលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង​ 610 លានដុល្លារ។​

យោងតាមទន្និន័យរបាយការណ៍នេះ ក៏បានបង្ហាញទៀតថា កំណើន 10% នៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ​ បានធ្វើឲ្យមានកំណើន GDP សរុបប្រមាណជាង ​0.6 – 2.8% ផងដែរ។

ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទរបស់អតិថិជននៅតាមបណ្តាខេត្តនានានៅក្នុងប្រទេស  កម្ពុជា មានកំណើន​ 28.2% ស្របពេលដែលក្រុមហ៊ុនសែលកាត​ បានចាប់ផ្តើមតំឡើងអង់តែន 4G ​ចំនួន 3000​ថ្មី បន្ថែមនៅទូទាំងប្រទេស។​

លោក​​ អៀនវ៉ាតសុន ​បានលើកឡើងថា “ យុទ្ធសាស្ត្ររបស់យើង​គឺដើម្បីផ្តល់ការប្រើប្រាស់ទន្និន័យអ៊ីន ធើណិតលើទូរស័ព្ទបានយ៉ាងងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពេលដែលយើងបាន     ចាប់ផ្តើម តំឡើងសេវា 4G កាលពីខែមករា ឆ្នាំ 2017។”

គោលបំណងរបស់យើង គឺធានាឲ្យបានថា មានសេវាគ្រប់ដណ្តប់ ហើយយើងផ្តល់នូវ   អត្រាតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទទួលបានបទពិសោធន៍ល្អ ក្នុងការប្រើអ៊ីនធើណិតលើទូរស័ព្ទ។

យើងបានសង្កេតឃើញថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទមានការកើនឡើង​ 400% នៅលើបណ្តាញសេវារបស់យើង ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ផ្នែកបណ្តាញសេវាផ្ទួនៗគ្នាពី​  ស្ថាប័នពិភពលោកដូចជា​ IDG ASEAN Ookla និង OpenSignal។

ឥឡូវនេះ​ យើងមានបណ្តាញសេវាធំជាងគេ លឿនជាងគេ និងជាទុកចិត្តបំផុត នៅប្រទេសកម្ពុជា ជាមួយការផ្តល់ជូននូវអត្រាតម្លៃសមរម្យបំផុត។

លោក​ វ៉ាត់សុន ​បានបន្តទៀតថា របាយការណ៍​ B2B នេះក៏បានបង្ហាញផងដែរថា​​​ សែលកាតមានភាព ឈានមុខលើសន្ទស្សន៍តម្លៃប្រើប្រាស់ ដែលបែងចែកជាប្រាំបីផ្នែក កំណត់ពីសេវាល្អឥតខ្ចោះសម្រាប់ អតិថិជន។

សែលកាតក៏មានភាពឈានមុខ ប្រាំពីរក្នុងចំណោមផ្នែកទាំងប្រាំបី ដែលបានបញ្ជាក់ថា​យើងបានផ្តល់នូវទន្និន័យអ៊ីនធើណិតជាមួយតម្លៃល្អបំផុត គុណភាពសម្លេង និងការផ្ញើសារ ព្រមទាំងអត្រាតម្លៃ​ច្បាស់លាស់ និងអាចភ្ជាប់ឡើងវិញបានយ៉ាងងាយស្រួល។​

លោកក៏បានគូសបញ្ជាក់ផ្នែកសំខាន់មួយនៃរបាយការណ៍ (ទំព័រទី 7)
ទាំងនេះ បង្កើតឱ្យមានចម្ងល់​ថា​ តើមានអ្វីដែលបានធ្វើអោយមានការកើនឡើងខ្សែក្រាប​ រហូតទៅដល់ 36% ភ្លាមៗនៅឆ្នាំ 2017 ឬជិត1/4 នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ។ ”

លោកបានលើកឡើងថា សែលកាត បានឈានមុខគេលើទីផ្សារ ក្នុងការផ្តល់នូវទន្និន័យអ៊ីនធើណិត ដែលមានតម្លៃសមរម្យ ដែលយើងបានចាប់ផ្តើមដំណើរការ សេវាដូរលុយអស្ចារ្យ $1=$100​ កាលពីខែមករាឆ្នាំ​ 2017 និងសេវា BIG LOVE $1 = $500 កាលពីខែកុម្ភះ។

កាលពិតទៅ​ សែលកាតគឺជាអ្នកឲ្យធ្វើអតិថិជនដែលរស់នៅតាមតំបន់ជនបទអាចប្រើសេវា 4G ដែលពួកគេមិនធ្លាប់ប្រើពីមុនមក។

របាយការណ៍ចេញដោយ B2B បានបង្ហាញថាយុទ្ធសាស្ត្ររបស់យើងដើម្បីផ្តល់នូវអត្រាតម្លៃសមរម្យ និង សេវាគ្រប់ដណ្តប់ គឺបានរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយះការវិនិយោគលើបណ្តាញសេវារបស់យើង។

របាយការណ៍ទាំងស្រុងអាចដោនឡូតនៅក្នុង​ The Role of Mobile Telecoms in Transforming Cambodia

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!