សែលកាតជុំរុញឲ្យបណ្តាក្រុមហ៊ុននានានៅកម្ពុជាគាំទ្រ CSR Platform | សែលកាត

សែលកាតជុំរុញឲ្យបណ្តាក្រុមហ៊ុននានានៅកម្ពុជាគាំទ្រ CSR Platform

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​ពុធ 13, 2017

សែលកាត​ ដែលជាក្រុមហ៊ុនទូរគមនាគមន៍ មានម្ចាស់ភាគហ៊ុន១០០%ជាខ្មែរ កំពុងតែជុំរុញឲ្យបណ្តាក្រុមហ៊ុននានា នៅកម្ពុជា ផ្តោតសំខាន់លើ បទដ្ឋាននៃទំនួលខុសត្រូវអាជីវកម្ម ដែលហៅកាត់ថា RBC ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានក្នុងការផ្លាស់ប្តូរ សង្គមឲ្យប្រសើរជាងមុន។​

សែលកាត ជាសមាជិកនៃ CSR Platform Cambodia ​​ ជា សមាគមមួយដែលមានក្រុមហ៊ុន និង អង្គការជាច្រើន ផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម។​

សមាគមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2015 ដែលយកចិត្តទុកដាក់លើការផ្សព្វផ្សាយពីការយល់ដឹងពី ទំនួលខុសត្រូវអាជីវកម្ម ទាំងក្នុង​​​​​​​​​​​ វិស័យឯកជន​ និងសាធារណះ ដែលសព្វថ្ងៃមានសមាជិកចំនួន 50 ក្រុមហ៊ុន។​

សមាគមនេះ សង្ឃឹមថានឹងអាចបង្កើនការយល់ដឹងពីការអនុវត្តន៍ ទំនួលខុសត្រូវអាជីវកម្ម តាម

រយៈការធ្វើសន្និសីទ ជាសាធារណះ លើកដំបូងរបស់ខ្លួនពី ប្រធានបទជាច្រើនទាក់ទងនឹងទំនួលខុសត្រូវអាជីវកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក  Ian Watson  បានលើកឡើងថា ការយកចិត្តទុកដាក់លើទំនួលខុសត្រូវ​​​​អាជីវកម្ម​ ហាក់បីដូចជានៅមានកំរិតនៅប្រទេសកម្ពុជា​ បើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់។​ ទាំងនេះ គឺត្រូវការការចូលរួមពីក្រុមហ៊ុនជាច្រើន ក្នុងការបោះជំហាននៃការបង្កើតកម្មវិធីទំនួលខុសត្រូវអាជីវកម្ម​​​​ផ្សេងៗជាច្រើន។​

លោកបានបន្តទៀតថា សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើន បានគាំទ្រសកម្មភាព សប្បុរសធម៌ និងគម្រោងសហគមន៍ ព្រមទាំងការជួយឧបត្ថម្ភកម្មវិធីជាច្រើនផងដែរ។​ ប៉ុន្តែយើងត្រូវបោះជំហានមួយកំរិតទៀត​​​​​​​​​​​ចំពោះ​​​ ទំនួលខុសត្រូវសង្គមដែលហៅថា CSR ដើម្បីធានាឲ្យបាននូវ

ការវិនិយោគដែលអាចវាស់វែងបាន និងមានឥទ្ធិពលជានិរន្តរភាពក្នុងសង្គម។​

សម្រាប់សែលកាត យើងចង់ឲ្យមានការយល់ដឹងកាន់តែច្រើនពី​ទំនាក់ទំនងព័ត៌មាននិងបច្ចេកវិទ្យា​ ដែលហៅថា ICT។

យើងផ្តល់តម្លៃសមរម្យក្នុងការប្រើប្រាស់អ៊ីនធើណិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានដល់ ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសរបស់ យើងតាមរយះការប្រើប្រាស់អ៊ីនធើណិត។​

លោក​ Watson  បានបន្ថែមទៀតថា ក្រុមហ៊ុននីមួយៗគួរតែប្រើប្រាស់យុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដោយផ្សារភ្ជាប់ទៅនិងការផ្លាស់ប្តូរជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង។

CSR Platform  អាចផ្សារភ្ជាប់ក្រុមហ៊ុន និងអង្គការនានា​ជាមួយនឹងការយល់ដឹង ព្រមទាំងការជួយជុំរុញការអនុវត្តន៍ទំនួលខុសត្រូវសង្គម។​

សន្និសីទប្រចាំឆ្នាំលើកទីមួយ​របស់​ CSR Platform ធ្វើឡើងនៅសណ្ឋាគារ Intercontinental ថ្ងៃ 30  វិច្ឆិកា ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច។​

អ្នកអាចធ្វើការចុះឈ្មោះតាមរយះ secretariat@csrcambodia.org

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!