Cellcard ចាប់ដៃគូជាមួយវេទិកាសេវាសុខភាពមួយ MyCLNQ Global និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ Visa ដើម្បីបើកដំណើរការសេវាសុខភាពអេឡិចត្រូនិកលើកទី១ របស់កម្ពុជា | សែលកាត

Cellcard ចាប់ដៃគូជាមួយវេទិកាសេវាសុខភាពមួយ MyCLNQ Global និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ Visa ដើម្បីបើកដំណើរការសេវាសុខភាពអេឡិចត្រូនិកលើកទី១ របស់កម្ពុជា

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ពុធ 10, 2023

វិបត្តិកូវិដ១៩ បានដាក់ការយកចិត្តទុកដាក់លើការថែទាំសុខភាព ធ្វើឱ្យសេវាសុខភាពស្ថិតក្នុងកិច្ចការអទិភាពរបស់រាជរដ្ឋាភិបាល ស្ថាប័នឯកជន សហគមន៍ និងអតិថិជន។

កំណើននៃចំណាប់អារម្មណ៍លើវិស័យសុខាភិបាលនេះ បានបង្ហាញពីឱកាសផ្សេងៗទៀតសម្រាប់ការអភិវឌ្ឍនក្នុងវិស័យនេះ ជាពិសេសគឺអ្នកផ្ដល់នវានុវត្តន៍ដើម្បីបំពេញតម្រូវការដល់ជំនាន់មនុស្សដែលពឹងផ្អែកលើឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

ក្នុងប្រទេសកម្ពុជា លទ្ធភាពក្នុងការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពគឺជាអទិភាពសំខាន់មួយដែលត្រូវបានគូសបញ្ជាក់ក្រោមគំនិតផ្តួចផ្ដើមនៃការធានារ៉ាបរងសុខភាពជាសកល (UHC) របស់រាជរដ្ឋាភិបាល ដែលណែនាំដល់ការអភិវឌ្ឍបរិក្ខាពេទ្យ អាជ្ញាប័ណ្ណបុគ្គលិកថែទាំសសុខភាព និងប្រព័ន្ធថែទាំសុខភាព។

បច្ចុប្បន្នCellcard ដែលជាប្រតិបត្តិករទូរស័ព្ទចល័តក្នុងស្រុកតែមួយគត់របស់ប្រទេសកម្ពុជា បង្ហាញពីរបៀបដែល ខ្លួនចែករំលែកទស្សនៈវិស័យសមភាពក្នុងការទទួលបានសេវាសុខភាពជាមួយនឹងការដាក់ដំណើរការ សេវា E-Health របស់ Cellcard ជាគម្រោងគំនិងផ្តួចផ្ដើមដំបូងគេក្នុងទីផ្សារ។

ក្នុង ភាពជាដៃគូជាមួយក្រុមហ៊ុនបណ្ដាក់ទុន Cambodia-Singapore HealthTech, MyCLNQ ព្រមគ្នាជាមួយនឹង Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេក្នុងពិភពលោកសេវា E-Health របស់ Cellcard មានគោលបំណងដើម្បីកាត់បន្ថយគម្លាតនៃការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ជាមួយនឹងវេទិកាសេវាសុខភាពដែលមនុស្សគ្រប់រូបអាចចូលប្រើប្រាស់បានតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។

នាយកប្រតិបត្តិរបស់ Cellcard លោក Simon Perkins មានប្រសាសន៍ថា៖ «យើងមានមោទកភាពចំពោះខ្លួនឯងដែលក្លាយជាអ្នកផ្ដល់លទ្ធភាពសម្រាប់របៀបរស់នៅឌីជីថលរបស់អតិថិជនរបស់យើង។ ការបន្ថែមនូវសេវាកម្មសុខភាពអេឡិចត្រូនិចទៅក្នុងបញ្ជីសេវាកម្មបន្ថែមរបស់យើង អនុញ្ញាតឱ្យយើងផ្ដល់តម្រូវការរបៀបរស់នៅរួមកាន់តែច្រើន។ ការបើកដំណើរការ សេវាកម្មសុខភាពអេឡិចត្រូនិចតាមទូរស័ព្ទដំបូងគេរបស់កម្ពុជា បើកឱកាសនិងភាពងាយស្រួលដល់ពិភពលោកថ្មី។ យើងបានសហការណ៍ជាមួយដៃគូដ៏ល្អបំផុតដើម្បីផ្ដល់នូវប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពឌីជីថលតែមួយគត់ដែលអនុញ្ញាតឱ្យអតិថិជនរបស់យើងទទួលបានសិទ្ធអទិភាពទៅកាន់កន្លែងថែទាំសុខភាព ការពិគ្រោះយោបល់បែបនិម្មិតជាមួយអ្នកជំនាញផ្នែកថែទាំសុខភាព សេវាព្យាបាលតាមទូរស័ព្ទនិងការថែទាំអ្នកជំងឺចល័តជាដើម។ វាគឺជាកម្មវិធីដ៏ស៊ីជម្រៅមួយនៃបច្ចេកវិទ្យា ហើយយើងពិតជារំភើបរីករាយណាស់ដែលបានបង្កើតសេវាកម្មនេះសម្រាប់ជាប្រយោជន៍មនុស្សគ្រប់គ្នា។»

សេវា E-Health របស់ Cellcard នឹងមានដំណើរការជាដំណាក់កាលដែលចាប់ផ្ដើមជាមួយនឹងសេវា E-Health ភ្ជាប់ជាមួយនឹងកញ្ចប់គម្រោង Tourist+ របស់Cellcard។ កញ្ចប់គម្រោងនេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីត្រៀមទទួលលំហូរភ្ញៀវទេសចរដ៏កុះករដែលនឹងមកចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងខែឧសភា និងមិថុនាខាងមុខនេះ។

កញ្ចប់គម្រោង Tourist+ មានពីរប្រភេទគឺប្រភេទ Standard និងប្រភេទ Pro ។ កញ្ចប់គម្រោងទាំងនេះនឹងត្រូវបានផ្ដល់ជូនពិសេសសម្រាប់ការជាវចាប់ពីថ្ងៃទី២៨ មេសា រហូតដល់ថ្ងៃទី៣១ ឧសភា ជាមួយនឹងការផ្ដល់ជូនស៊ីមកាតដោយឥតគិតថ្លៃ ឬស៊ីមកាតធម្មតា រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥ ដុល្លារ រហូតដល់ ១២ ដុល្លារ នៃគម្រោងប្រភេទ Standard និងសម្រាប់ប្រភេទ Pro គឺត្រឹមចំនួន ១៧ ដុល្លារ។ ជាមួយគ្នាផងដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ លើកញ្ចប់គម្រោងនឹងការជាវទាំងអស់សម្រាប់ការទូទាត់ប្រាក់តាមរយៈ Visa កាត។

នាយកប្រតិបត្តិរបស់ e-Health MyCLNQ លោក ប៊ិន សុជាតិ មានប្រសាសន៍ថា៖ «យើងមានក្ដីរំភើបរីករាយជាខ្លាំងក្នុងការចាប់ដៃគូជាមួយ Cellcard ដើម្បីដាក់ឱ្យដំណើការប្រព័ន្ធអេកូសុខភាពឌីជីថលដំបូងគេរបស់កម្ពុជា។
សហការជាមួយCellcard និង ក្រុមហ៊ុន Visa នឹងនាំមកនូវគំនិងផ្ដួចផ្ដើមជាច្រើនក្នុងការអភិវឌ្ឍ ដើម្បីផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់នៃក្រុមផ្សេងៗគ្នា។ e-Health MyCLNQ មាន គោលបំណងដើម្បីដោះស្រាយបញ្ហាសុខភាពទូទាំងទីផ្សារអាស៊ី ដោយចាប់ផ្ដើមពីប្រទេសកម្ពុជា និងតំបន់មេគង្គ។»

លោក Anwar Rafique ប្រធានផ្នែកធុរកិច្ចរបស់ e-Health MyCLNQ បានលើកឡើងថា៖ «យើងត្រកអរណាស់ដែលដែលឃើញវិស័យទេសចរណ៍មានការរីកចម្រើនឡើងវិញក្រោយពីជំងឺរាតត្បាត តែទោះជាយ៉ាងណាក៏ដោយក៏សុខភាពគឺចំណុចអទិភាពមួយសម្រាប់បុគ្គល និងគ្រួសារ ហើយវាកាន់តែសំខាន់ទៅទៀតនោះនៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេសជាមួយមនុស្សជាទីស្រឡាញ់។ ភាពជាដៃគូរបស់យើងជានឹង Cellcard និង ក្រុមហ៊ុន Visa អនុញ្ញាតឱ្យមានការថែទាំភ្ញៀវទេសចរដោយមិនមានការរំខាន រួមជាមួយនឹងកញ្ចប់ទិន្នន័យដែលផ្ដល់នូវការថែទាំសុខភាពជាមូលដ្ឋានដល់អ្នក និងការចែកចាយដល់ទីតាំងរបស់អ្នក។»

ភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Visa ផ្ដល់នូវអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់គម្រោង Tourist+ ។ ការទូទាត់នៃការជាវតាមរយៈ Visa កាត ផ្ដល់ការបញ្ចុះតម្លៃបន្ថែម ១០ភាគរយ លើការជាវ ក៏ដូចជាការបញ្ចុះតម្លៃ ១០ភាគរយ លើវិក្កយបត្រវេជ្ជសាស្ត្រ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ការដាក់ឱ្យដំណើរការនូវសេវា e-Medicare ដំបូងបង្អស់សម្រាប់ភ្ញៀវទេសចរ ក្នុងភាពជាដៃគូ ជាមួយ Cellcard និង e-Health MyCLNQ គឺដើម្បីជួយដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ យោងតាមទិន្នន័យ VisaNet យើងបានឃើញគន្លងកំណើននៃលំហូរការធ្វើដំណើរកម្សាន្តមុនជំងឺរាតត្បាតមានសន្ទុះរីកចម្រើនគួរជាទីមោទន។ យ៉ាងណាមិញ ការធ្វើដំណើររបស់អ្នកប្រើប្រាស់គឺមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ៧៨ភាគរយ នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានអះអាងថា ពួកគេមានការប្រុងប្រយ័ត្នចំពោះសុខភាព និងអនាម័យ នៅពេលជ្រើសរើសគោលដៅសម្រាប់ការធ្វើដំណើរកម្សាន្ត ណាមួយ។ តាមរយៈការផ្តល់ជូនម្ចាស់ប័ណ្ណនូវផលិតផលដំបូងបង្អស់ដែលផ្តោតលើដំណោះស្រាយបញ្ហាសុខភាពតាមបែបឌីជីថលក្នុងតម្លៃមួយដ៏សមរម្យ និងមានសុវត្ថិភាពដែលគួរឱ្យទុកចិត្តបាន ការសហការក្នុងភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់សុវត្ថិភាព និងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលភ្ញៀវទេសចរអាចរំពឹងទុកនៅពេលមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ផលិតផល Cellcard’s Tourist+ គឺជាការច្នៃប្រឌិតដ៏ឈ្លាសវៃ ហើយយើងមានមោទកភាពដែលបានសហការជាមួយ Cellcard និង eHealth MyCLNQ សម្រាប់គំនិតផ្តួចផ្តើមមួយនេះ”។

កញ្ចប់គម្រោង Tourist+ របស់ Cellcard មានលក់ផ្ដាច់មុខនៅស្តង់របស់ Cellcard ក្នុងអាកាសយានដ្ឋានក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហានុ និងខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្ដល់ជូនទាំងនេះ សូមចូលទៅកាន់វេបសាយ៖ www.cellcard.com.kh

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!