Time To Rise របស់ សែលកាត និង បារមី បានឈ្នះពានរង្វាន់យុទ្ធនាការទីផ្សារប្រចាំឆ្នាំ 2022 ពី CMO Asia | សែលកាត

Time To Rise របស់ សែលកាត និង បារមី បានឈ្នះពានរង្វាន់យុទ្ធនាការទីផ្សារប្រចាំឆ្នាំ 2022 ពី CMO Asia

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​សុក្រ 26, 2022

Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។

Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើករបស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រាដោយក្លាយជាចម្រៀងវីដេអូដំបូងគេដែលមានចំនួនអ្នកមើលលើសពីមួយលានដងក្នុងរយៈពេលតិចជាង 24 ម៉ោង។

ក្រោយពេលចេញផ្សាយបានមួយឆ្នាំ Time To Rise បានជម្រុញនូវការសហការណ៍រវាងដៃគូ ពោលគឺ ក្រុមហ៊ុន សែលកាត និង ផលិតកម្មរបស់លោក វណ្ណដា គឺ ផលិតកម្ម បារមី ដើម្បីបង្កើតគម្រោងសេវាកម្មមួយដែលមានឈ្មោះថា Time To Rise ដូចគ្នា។ ការដំណើរការនូវផលិតផលដ៏នាំមុខថ្មីរបស់ សែលកាត គឺ Time To Rise នេះបានរួមបញ្ចូលគ្នានូវបណ្ដាយដ៏ទូលំទូលាយរបស់ សែលកាត ឥទ្ធិពលរបស់ វណ្ណដា និង ណែនាំទៅកាន់វេទិកាស្ដាប់តន្ត្រីឈានមុខគេគឺ Spotify ។

Time To Rise ដែលត្រូវបានសម្ភោធដំណើរការនៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 វាក៏ត្រូវបានគាំទ្រដោយយុទ្ធនាការដ៏ធំមួយរួមបញ្ចូលទាំងបណ្ដាញក្នុងនិងក្រៅអ៊ីនធឺណេត ជាលទ្ធផលវាបានផ្សព្វផ្សាយនូវការយល់ដឹងយ៉ាងទូលំទូលាយ បង្កើននូវថាមពលគំឃើញនៃម៉ាកយីហោ និងភាពពាក់ព័ន្ធ។ ប៉ុន្តែយុទ្ធនាការនេះមិនត្រឹមតែបង្កើតឥទ្ធិពលក្នុងចំណោមទីផ្សារយុវជនខ្មែរតែប៉ុណ្ណោះនោះទេ វាក៏មានឥទ្ធិពលលើអ្នកគាំទ្ររបស់សិល្បករផងដែរ។

នៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2022 ត្រឹមតែរយៈពេលជាងមួយខែបន្ទាប់ពីការដំណើរនេះ CMO Asia ដែលជាវេទិកាលំដាប់ខ្ពស់ធ្វើការលើការផ្ដល់ការទទួលស្គាល់ដល់ឧស្សាហកម្មដែលមានឧត្តមភាព បានផ្តល់រង្វាន់ និងផ្ដល់នាមឱ្យ Time To Rise ជា យុទ្ធនាការទីផ្សារប្រចាំឆ្នាំ 2022 នៅក្នុងកម្មវិធី CMO Asia Awards លើកទី 13 សម្រាប់ ឧត្តមភាពក្នុងការបង្កើតម៉ាកយីហោ និងទីផ្សារ ដែលត្រូវបានប្រារព្ធធ្វើនៅសណ្ឋាគារ Pan Pacific ប្រទេសសិង្ហបុរី។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins បានមានប្រសាសន៍ថា ការឈ្នះពានរង្វាន់នេះបង្ហាញអំពីទិសដៅដែលម៉ាកយីហោកំពុងទទួលយកក្នុងការបង្កើតភាពខុសប្លែកគ្នា និងជារង្វាន់ដ៏មានតម្លៃ ជាមួយនឹងការលើកទឹកចិត្តដល់បុគ្គលិករបស់ សែលកាតដែលបានខិតខំធ្វើការក្នុងការអភិវឌ្ឍ និងដាក់ដំណើរការ Time To Rise។

កញ្ញា ឡរ៉ា ម៉ម នាយកប្រតិបត្តិរបស់ ផលិតកម្ម បារមី បានបន្ថែមថា ជ័យលាភីនេះគឺជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ភាពជាដៃគូ បារមី និង សែលកាត និងជាតឹកតាងនៃការងារដែលអាចសម្រេចបាន នៅពេលដែលឧស្សាហកម្មតន្ត្រី និងទូរគមនាគមន៍ធ្វើការសហការគ្នា។ “យើងពិតជាមានក្ដីរីករាយជាអនេកប្បការជាមួយនឹងដំណឹងដ៏អស្ចារ្យនេះ ហើយវាកើតឡើងចំពេលដ៏ល្អឥតខ្ចោះបំផុត ខណៈពេលដែលយើងកំពុងបង្កើតប្រវត្តិសាស្ត្រតន្ត្រីបន្ថែមទៀត ដោយចាប់ផ្តើមដំណើរទេសចរណ៍ប្រគុំតន្ត្រីសិល្បករទោល ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រតន្ត្រីខ្មែរសម័យទំនើប ជាមួយនឹងការប្រគុំតន្ត្រីរយៈពីរម៉ោងថ្មីរបស់ លោក វណ្ណដា “Skull Tour Concert Experience” ។ ដំណើរទេសចរណ៍ប្រគុំតន្ត្រីនេះត្រូវបានឧបត្ថម្ភដោយ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន សែលកាត។ យើងមានមោទកភាពខ្លាំងបំផុត ដែលមានអ្នកឧបត្ថម្ភកម្មវិធីជាក្រុមហ៊ុនដែលមានទស្សនៈវិស័យដ៏ល្អបំផុត និងរីកចម្រើនបំផុត ដើម្បីបង្កើតប្រវត្តិសាស្រ្តតន្ត្រីបន្ថែមទៀត និងបន្តផ្សព្វផ្សាយសារ Time to Rise ដល់ប្រជាជនកម្ពុជាគ្រប់ទីកន្លែង។

ជាផ្នែកមួយនៃយុទ្ធនាការ Time To Rise សែលកាត គឺជាអ្នកឧបត្ថម្ភកម្រិត Gold (Gold Sponsor) នៃកម្មវិធីប្រគុំតន្ត្រី Skull2 Concert Tour ទាំង 5 ខេត្ត ដោយចាប់ផ្តើមពីខេត្តបាត់ដំបងនៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2022។ ក្រុមហ៊ុន សែលកាត មានប្រូម៉ូសិនដែលកំពុងបន្តផ្តល់ជូនអតិថិជន និងអ្នកគាំទ្រនូវឱកាសឈ្នះសំបុត្រប្រគុំតន្ត្រី ហត្ថលេខារបស់ វណ្ណដា airpods 3 និងកាដូរបស់ Time To Rise ជាច្រើនទៀត រាល់ការភ្ជាប់គម្រោងថ្មី Time To Rise ដែលរួមមានទិន្នន័យការស្ដាប់តន្ត្រីគ្មានដែនកំណត់ក្នុង Spotify។

ក្រុមហ៊ុន សែលកាត និង ផលិតកម្ម បារមី ក៏កំពុងសហការផ្តាច់មុខក្នុងកម្មវិធី Asean Music Showcase ដែលជាមហោស្រពរយៈពេលពីរថ្ងៃ ដែលនឹងប្រារព្ធឡើងនៅប្រទេសសិង្ហបុរីក្នុង ខែកញ្ញា ដែលនឹងមានវត្តមាន VannDa ក្នុងចំណោមសិល្បករល្បីៗក្នុងតំបន់មួយចំនួន។

គម្រោង Time to Rise ផ្តល់ជូនកញ្ចប់រួមបញ្ចូលនូវទិន្នន័យស្ដាប់ Spotify ដែលគ្មានដែនកំណត់ ទិន្នន័យបន្ថែម ការហៅទូរស័ព្ទ និងសារ SMS ក៏ដូចជាការបង្វិលសមតុល្យរយៈពេលមួយឆ្នាំ។ គម្រោងនេះមានផ្តល់ជូនជាកញ្ចប់គម្រោងពីរប្រភេទ រួមមានគម្រោងប្រចាំសប្តាហ៏ មានតម្លៃ 4,000 រៀល ដែលនឹងផ្តល់ជូនទិន្នន័យ 5GB 500នាទីនិង 500សារសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ ជាមួយសុពលភាព 7ថ្ងៃ និងគម្រោងប្រចាំខែមានតម្លៃ 24,000 រៀល ដែលនឹងទទួលបានទិន្នន័យ 40GB 4000នាទីនិង 4000សារសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងមានសុពលភាព 35ថ្ងៃ។ សេវាកម្មប្រភេទភ្ជាប់គម្រោងនេះ គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនដែលមានស៊ីមសែលកាតស្រាប់ និងសម្រាប់អតិថិជនដែលចង់បានកញ្ចប់ស៊ីម Time To Rise ផ្តាច់មុខពិសេស ដែលនឹងអាចទទួលបានកាដូជាច្រើនពីវណ្ណដា ដូចជាម៉ាសក្រណាត់ រូបស្ទីកគ័រ និងរូបថតកម្ររបស់វណ្ណដាផងដែរ។

កញ្ចប់ស៊ីម Time To Rise ជាមួយគម្រោង 4,000 រៀល មាននៅគ្រប់ហាងចែកចាយទូទាំងប្រទេស។ ទន្ទឹមនឹងនេះផងដែរ កញ្ចប់ស៊ីម Time To Rise ដែលមានគម្រោង 24,000 រៀល និងកាដូ Time To Rise មានលក់នៅគ្រប់ហាងសែលកាត ផ្សារទំនើប និងកម្មវិធីដឹកជញ្ជូនដូចជា Nham24, SmileShop, WingMall ជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Time To Rise សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh ឬ Facebook Page របស់សែលកាត។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!