ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាក្រុមហ៊ុនប្រតិបត្តិករដ៏ទុកចិត្តបំផុតប្រចាំឆ្នាំជាលើកទី២ ពី IDG ASEAN | សែលកាត

ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ជាក្រុមហ៊ុនប្រតិបត្តិករដ៏ទុកចិត្តបំផុតប្រចាំឆ្នាំជាលើកទី២ ពី IDG ASEAN

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​សៅរ៍ 15, 2018

រាជធានីភ្នំពេញ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៨៖ នៅរាត្រីនេះក្រុមហ៊ុន Cellcard មានមោទនភាពក្នុងការទទួលពាន ជាក្រុមហ៊ុនប្រតិបត្តិការណ៍ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨  (Cambodias Most Reliable Telecom Operator 2018 Award) ពី International Data Group (IDG) ASEAN នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards

កម្មវិធីប្រគល់ពាន់រង្វាន់នេះ ធ្វើឡើងនៅឯសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ងមានអ្នកចូលរួមជាកិតិ្តយសជាង១០០នាក់មកពីស្ថាប័នទូរគមនាគមន៍ សេដ្ឋចកិច្ច អេឡិចត្រូនិច (Telecoms and FinTech)​ និងរដ្ឋាភិបាល។

កម្មវិធីនេះ រាប់បញ្ចូលទាំងការប្រគល់ពានរង្វាន់ជាផ្លូវការ និងការធ្វើបទបង្ហាញពីការស្រាវជ្រាវលើទីផ្សារនៃបច្ចេកវិទ្យា 4G សេវាអ៊ីនធើណេត និងសេដ្ឋកិច្ចផ្នែកអេឡិចត្រូនិចជាមួយអ្នកឆ្លើយសំណួរជាង៤ម៉ឺននាក់។

ជាង៦០%នៃការសិក្សា ត្រូវបានធ្វើឡើងតាមរយៈអនឡាញ និង៤០% ធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់មាត់នៅក្រុងធំៗ ចំនួន៥ ដូចជា ភ្នំពេញ បាត់ដំបង ព្រៃវែង សៀមរាប និងព្រះសីហនុ។

នាយកប្រតិបត្តិក្រុមហ៊ុនរបស់ Cellcard លោក អៀន វ៉ាតសុន  (Ian Watson) បានមានប្រសាសន៍ថាលទ្ធផលនៃការសិក្សាបង្ហាញពីការកើនឡើងយ៉ាងរហ័សពីភាពពេញចិត្តរបស់អតិថិជន និងការគិតរបស់ពួកគេលើបណ្តាញសេវាទំនាក់ទំនងនៅគ្រប់វិស័យ។

លោកបន្តថា៖ «ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ អំឡុងពេលដ៏អស្ចារ្យរបស់ Cellcard ដែលបានទទួលស្គាល់ទូទាំងតំបន់ និងសកលលោកលើគុណភាពនិងល្បឿនបច្ចេកវិទ្យា 4Gរបស់យើង»

«ជាក់ស្តែង នៅឆ្នាំ២០១៨ជាឆ្នាំដែលក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់លើចក្ខុវិស័យក្នុងការក្លាយជាអ្នកដឹកនាំក្នុងការបង្កើតថ្មីនិងសម្រាប់អតិថិជន ហើយយើងសូមអរគុណដល់ប្រជាជនកម្ពុជាក្នុងការជឿទុកចិត្តលើក្រុមហ៊ុន Cellcard»

តារាងនៃភាពជោគជ័យរបស់ក្រុមហ៊ុន Cellcard ក្នុងឆ្នាំ២០១៧ និង២០១៨ រួមមាន៖ 

  • ខែកុម្ភៈឆ្នាំ២០១៨ នៅឯសន្និសីទទូរស័ព្ទដៃ (Mobile World Congress) នៅទីក្រុង Barcelona ពួកយើងទទួលបានពានរង្វាន់ជាលើកទីពីរពី Open Signal
  • ខែកក្កដាពួកយើងឈ្នះពានរង្វាន់ជាលើកទីពីរពី Speedtest Award នៅ Ookla ដែលបង្ហាញថាពួកយើងជាប្រតិបត្តិករតែមួយគត់ដែលបានបង្កើនល្បឿនអ៊ីនធើណេត។
  • នៅខែសីហាក្នុងសន្និសីទ 5G Asia Conference ក្នុងប្រទេសសិង្ហបុរី ពួកយើងបានឈ្នះពានរង្វាន់ដ៏ធំមួយ គឺ 5G Asia CXO Operator of the Year ដែលជាពានរង្វាន់ពីមហាជន (Peoples Choice Award)​ នេះជាការទទួលស្គាល់ពីក្រុមហ៊ុន ​Cellcard​ ក៏ដូចជាប្រទេសកម្ពុជា នៅក្នុងតំបន់លើការត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 5G
  • នៅខែវិច្ឆិកាពួកយើងបានឈ្នះពានរង្វាន់សកលលោកមួយ Most Reliable Telecom Operator Cambodia ពីទស្សនាវដ្តី Global Brands Magazine

ហើយទាំងនេះបាននាំយើងមកដល់កម្មវិធីក្នុងខែនេះ ខែធ្នូ ពួកយើងទើបតែទទួលបានដំណឹងថា ក្រុមហ៊ុន​ Cellcard ត្រូវបានចាត់ទុកជាក្រុមហ៊ុនមានការរីកចម្រើនជាងគេលើវិស័យទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៨ (Fastest Growing Telecommunications Company Cambodia 2018)

ហើយនៅរាត្រីនេះ យើងបានទទួលកិត្តិយសជាថ្មីដោយទទួលបានពានរង្វាន់ ពី IDG ASEAN ជាអ្នកប្រតិបត្តិការណ៍ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨ (Cambodias Most Reliable Mobile Operator 2018 Award)

សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេស និងសកម្មភាពផ្សេងៗពីក្រុមហ៊ុន Cellcard សូមចូលទៅកាន់  Cellcard Facebook Fan Page  ​www.cellcard.com.kh

 

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!