សែ​ល​កាត​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់ Google សម្រាប់​សហគ្រិន តាម​រយៈ​ចុះ ហត្ថលេខា ទទួល​ឧបត្ថម្ភ​ផ្ដាច់មុខ​សម្រាប់​កម្មវិធី Startup Weekend 2015 | សែលកាត

សែ​ល​កាត​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់ Google សម្រាប់​សហគ្រិន តាម​រយៈ​ចុះ ហត្ថលេខា ទទួល​ឧបត្ថម្ភ​ផ្ដាច់មុខ​សម្រាប់​កម្មវិធី Startup Weekend 2015

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

សែលកាតគាំទ្រគំនិតផ្ដួចផ្ដើមរបស់ Google សម្រាប់សហគ្រិន តាមរយៈចុះ ហត្ថលេខា ទទួលឧបត្ថម្ភផ្ដាច់មុខសម្រាប់កម្មវិធី Startup Weekend 2015

កម្មវិធី Startup Weekend ជាព្រឹត្តិការណ៍រយៈពេល54ម៉ោងដែលនាំមកជាមួយនូវអ្នករចនា អ្នក អភិវឌ្ឍកម្មវិធី សហគ្រិន និងអ្នកជំនាញផ្សេងៗមកពី គ្រប់វិស័យដើម្បីសហការ បើក ដំណើរការ អាជីវកម្មផ្សេងៗចូលទៅក្នុងគោលដៅទីផ្សារ។
ដោយកាលពីឆ្នាំកន្លងទៅកម្មវិធីនេះត្រូវបានធ្វើឡើងនៅរាជធានី ភ្នំពេញ ឆ្នាំនេះអ្នករៀប ចំ កម្មវិធីក្រោមការឧបត្ថម្ភពី សែលកាត បាននាំមកនូវព្រឹត្តិការណ៍សហគ្រិនភាព នេះទៅ កាន់តំបន់ទីរួមខេត្តក្រុងផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើម ក្នុងខេត្ត សៀមរាបដែលប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះពីថ្ងៃទី29-31 ខែឧសភា។
តាមរយៈការលើកឡើងរបស់លោក សុខ លាភ សហចាត់តាំងកម្មវិធី Startup Weekend Cambodia បានគូសបញ្ជាក់ថា “យើងគិតថាមានឱកាសច្រើនណាស់នៅក្រៅពីរាជធានីភ្នំពេញសម្រាប់ កម្មវិធី Startup Weekend។ យុវជនវ័យក្មេងជាច្រើនដែលមានគំនិតយោបល់ គួរចាប់អារម្មណ៍ ផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗសម្រាប់អាជីវកម្ម ប៉ុន្តែបើគ្មានការណែនាំតម្រង់ទិស ការគាំទ្រ និងបណ្ដាញ ជាទុនមូលដ្ឋានទេនោះ វាក៏ជាឧបសគ្គសម្រាប់ពួកគេ ការយល់ដឹងពីគំនិតយោបល់ ទាំងនោះផងដែរ។ នេះគឺជាអ្វីដែលកម្មវិធី Startup Weekend រៀបចំឡើង។ យើងប្រមូលផ្ដុំបុគ្គល ដែលមានគំនិតដូចគ្នាដើម្បីរួមកិច្ចសហប្រតិបត្តិការ កែសម្រួលផែនការ និងចាប់ផ្ដើមកម្មវិធី Start Up ផ្សេងៗ។”
ការឧបត្ថម្ភរបស់សែលកាតពង្រីកការផ្ដល់ជូនការតម្រង់ទិសដល់អ្នក ឈ្នះក្នុងវគ្គសិក្ខាសាលាដែលរៀបចំឡើងដោយកម្មវិធី Startup Weekend ឆ្នាំ2015។ គំនិតផ្ដួចផ្ដើមទទួលបានពីការ ចូលរួមក៏ត្រូវបានលើកយកមកពិចារណាសម្រាប់ កម្មវិធី Start Up បង្កើតថ្មីៗ ដែលរួមដោះ ស្រាយរាល់តម្រូវការរបស់យុវជនកម្ពុជា និង/ឬវិស័យបច្ចេកវិទ្យា ច្នៃប្រឌិតថ្មីៗ ដែលមិនទាន់បានបំពេញ។
យោងតាមប្រសាសន៍លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារក្រុមហ៊ុន សែលកាត បានឲ្យដឹងថា “មានឱកាសច្រើនណាស់សម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតថ្មីៗនៅ កម្ពុជា ហើយយើងរីករាយឧបត្ថម្ភគាំទ្រអ្នកមានទេពកោសល្យកម្ពុជាក្នុងការ អភិវឌ្ឍគំនិតដ៏អស្ចារ្យ បង្កើតគោលបំណងផ្ទាល់ និងលើកទឹកចិត្តសម្រាប់ទីផ្សារអ្នកប្រើប្រាស់ដោយផ្គត់ផ្គង់នូវ ផលិតផល និងសេវាកម្មទាំងឡាយដែលអាចដោះស្រាយរាល់តម្រូវការមិនទាន់បានបំពេញ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងការបង្កើតថ្មី។ យើងរង់ចាំមើលថានឹងមាន កម្មវិធី Start Up អ្វីខ្លះដែលនឹងត្រូវបង្កើតឡើងក្នុងចុងសប្តាហ៏នេះ ហើយថាយើងអាចនឹងចូលរួមអ្វីខ្លះដើម្បីជួយអភិវឌ្ឍអាជីវកម្មទាំងនោះ ។”
កម្មវិធី Startup Weekend ខេត្តសៀមរាប ចាប់ផ្ដើមនៅថ្ងៃទី29-31 ឧសភា។ ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីម៉ោង6:30ល្ងាចតទៅនៅ The Coworking and Art Space ទីតាំងស្ថិតនៅផ្ទះលេខ211 ផ្លូវឧសភា(ផ្លូវមាត់ស្ទឹង) ភូមិទ្រាំង សង្កាត់ស្លក្រាម ខេត្តសៀមរាប។ លោក Oko Davaasuren នាយកប្រចាំតំបន់ក្រុមហ៊ុន Up Global មកពីប្រទេសម៉ាឡេស៊ី នឹងរៀបចំសិក្ខាសាលាស្ដីពីឧបករណ៍ក្នុងការបង្កើតអាជីវកម្មដោយគំនិត ច្នៃប្រឌិត និងយុទ្ធសាស្ត្រជោគជ័យ ហើយសិក្ខាសាលានេះនឹងផ្ដោតលើការប្រើប្រាស់ផ្ទាំងគំរូអាជីវកម្ម។ វាគ្មិនដទៃទៀតរួមមាន លោក ជេបពី ម៉ារីអេហ្គឺលេម ស្ថាបនិក Jeppe Mariager-Lam Sofware Solutions លោក សុខ សុភមង្គល សហស្ថាបនិក និងជានាយកប្រតិបត្តិនៅ Codingate និងលោក អាគីរ៉ា ម៉ូរីតា ទីប្រឹក្សាផ្នែកការរចនាច្នៃប្រឌិតប្រចាំ  Development Innovations ដែលជាគំនិតផ្ដួចផ្ដើមកម្មវិធីជំនួយ USAID ក្នុងផ្នែកការផ្លាស់ប្ដូរសង្គមនៅកម្ពុជា។
សំបុត្រចូលរួមមានលក់ក្នុងតម្លៃ 30ដុល្លារ/ម្នាក់។ យ៉ាងណាប្រសិនបើអ្នកកក់មុន នឹងទទួលបានការបញ្ចុះតម្លៃសល់ត្រឹមតែ 22ដុល្លារ/ម្នាក់។ សំបុត្រចូលរួមអាចជាវបានតាមអ៊ីនធើណិតលើគេហទំព័រ http://www.eventbrite.com/e/startup-weekend-siem-reap-tickets-16441952322?aff=UP+Community+Sites
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Startup Weekend សូមចូលទៅកាន់គេហទំព័រ http://www.up.co/communities/cambodia/siem-reap-cambodia/startup-weekend/6269.
កម្មវិធី Startup Weekend ខេត្តសៀមរាប កម្ពុជា ប្រព្រឹត្តទៅព្រមគ្នាជាមួយព្រឹតិ្តការណ៍កម្មវិធី Startup Weekend លើកទី31 នៅតាមបណ្ដាប្រទេសនានាដូចជា បារាំង អ៊ីតាលី សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ម៉ារ៉ុក ប្រេស៊ីល ជប៉ុន ឥណ្ឌា អាល្លឺម៉ង់ ចិន ក្រិក និង អេស្ប៉ាញ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ទាំងនេះ សូមចូលទៅកាន់គេហទំព័រ http://startupweekend.org/events/

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!