ដើម្បីចូលរួមគាំទ្រទិវាមួយម៉ោងសម្រាប់ភពផែនដីនៅឆ្នាំនេះ ក្រុមហ៊ុនសែលកាត បានកាត់បន្ថយការប្រើប្រាស់ទឹកសុទ្ធ នៅការិយាល័យកណ្តាលរបស់ខ្ឡួន និងជុំរុញឲ្យបុគ្គលិក ទាំងអស់ប្រើប្រាស់ ទឹកចម្រោះដោយប្រើដបដាក់ទឹក រៀងៗខ្លួន។
ជាមធ្យម ក្រុមហ៊ុនសែលកាតបានប្រើទឹកសុទ្ធអស់ 6480 កេស រៀងរាល់ខែ ដែលច្រើនជាង 77760 ដបក្នុងមួយឆ្នាំ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានលើកឡើងថា ការចូលរួមកាត់បន្ថយ សំរាមផ្លាស្ទិច គឺជាវិធីដ៏ល្អមួយ ដើម្បីជួយការពារបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា។
លោកបានបន្តទៀតថា ភ្នាក់ងារបរិស្ថានខ្លះ បានធ្វើការប៉ាន់ប្រមាណថា ប្រជាជននៅទីក្រុងភ្នំពេញជាមធ្យម ប្រើថង់ប្លាស្ទិចអស់ច្រើនជាង 2000 ថង់ ក្នុងមួយឆ្នាំ ដែលចំនួននេះគឺច្រើនជាងការប្រើប្រាស់នៅប្រទេសចិន និងទ្វីបអឺរ៉ុប រហូតទៅដល់ 10 ដង។
“ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាកម្មវិធីដ៏អស្ចារ្យមួយ ដែលធ្វើឲ្យប្រជាជន
យើងនិងក្រុមហ៊ុននានា មានស្មារតីភ្ញាក់រលឹក គិតពីផលប៉ះពាល់ របស់ពួកគេចំពោះ បរិស្ថានជុំវិញខ្លួន និង ពិភពលោក។”
“ សម្រាប់សែលកាត ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ទឹកសុទ្ធ ជារៀងរាល់ថ្ងៃ គឺជាជំហានមួយដ៏ត្រឹមត្រូវ ដើម្បីគាំទ្រសកម្មភាពទាំងនេះ។ យើងក៏បានជុំរុញបុគ្គលិករបស់យើង ឲ្យព្យាយាមកាត់បន្ថយ ការប្រើប្រាស់ថង់ផ្លាស្ទិចនៅពេលពួកគេ ទៅទិញឥវ៉ាន់ និងប្រើប្រាស់របស់របរផ្លាស្ទិចផ្សេងៗឡើងវិញតាមលទ្ធភាពដែលអាចទៅរួច។”
លោក Ian Watson បានបន្ថែមទៀតថា សែលកាតនឹងដឹកជញ្ចូនដបទឹកផ្លាស្ទិច ដែលបានប្រើប្រាស់របស់ក្រុមហ៊ុន ក្នុងរយះពេលប៉ុន្មានសប្តាហ៍នេះទៅឲ្យ សាលាដូង ដែលមានទីតាំង នៅលើឧទ្យានជាតិគីរីរម្យ ដែលជាកន្លែងអប់រំ និងកែច្នៃសម្ភារះ និងសំរាមផ្លាស្ទិចនានា ទៅជាការតុបតែងដ៏គួរឲ្យចាប់អារម្មណ៍។ឡានរបស់ក្រុមហ៊ុនយើង នឹងធ្វើការដឹកជញ្ចូនដបទឹកសុទ្ធទាំងនោះដល់កន្លែងតែម្តង។
លោក បានលើកឡើងបន្តទៀតថា សិស្សនៅទីនោះបានយកដបទឹក ទៅតុបតែងប្រកបដោយភាពច្នៃប្រឌិត ហើយសកម្មភាពរបស់យើងនេះអាចជួយ ផ្សព្វផ្សាយពីការកាត់បន្ថយសំរាម ។
សែលកាតចូលរួម ទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលជាយុទ្ធនាការបរិស្ថានដ៏ធំនៅក្នុង ពិភពលោក។ វាជាកម្មវិធីដែលរៀបចំឡើងរៀងរាល់ឆ្នាំ ដែលអ្នកចូលរួមនៅជុំវិញពិភពលោក ចូលរួមបិទភ្លើងរយះពេលមួយម៉ោង។ ឆ្នាំនេះ ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងធ្វើឡើងនៅមុខក្រសួងបរិស្ថាន នៅថ្ងៃ 24 មីនា ដែលរៀបចំដោយ WWF និងឧបត្ថម្ភធំដោយ ក្រុមហ៊ុនសែលកាត។
ឯកអគ្គរដ្ឋទូតសុឆន្ទះរបស់សែលកាត ក៏បានចូលរួមគាំទ្រកម្មវិធីនេះ តាមរយះការបង្កើតវីឌីអូជាមួយសារខ្លីៗ ដើម្បីផ្សព្វផ្សាយពីការអប់រំ និងជុំរុញប្រជាជនយើងឲ្យថែរក្សាបរិស្ថានទាំងអស់គ្នា។
ដើម្បីតាមដានយុទ្ធនាការរបស់សែលកាតក្នុងការគាំទ្រទិវាមួយម៉ោងសម្រាប់ភពផែនដី សូមចូលទៅកាន់ www.cellcard.com.kh/EarthHour ឬសែលកាត Facebook Page។