Cellcard និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេង នៃកម្មវិធីសិក្សាកីឡាបាល់ទាត់ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់។
កម្មវិធីបិទនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី 31 ខែមីនា ចាប់ពីម៉ោង 1 រសៀលរហូតដល់ម៉ោង 4 រសៀលនៅវិទ្យាល័យហ៊ុនសែន ខ្លាកូន ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរក៏មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង 3000 នាក់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមហ៊ុនCellcard និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ទាំងអស់ដែលចង់ឃើញក្រុមចុងក្រោយដែលមកពីខេត្ត កណ្តាល និង កំពង់ឆ្នាំង មកប្រកួតគ្នាដើម្បីជយ័លេភីធំ។
ឯកឧត្តម ឧត្តមសេនីយ៍ សៅសុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងដឹកនាំពិធីបិទកម្មវិធីនេះ។
ក្រុមហ៊ុនCellcard គឺបានជួយជាផ្នែកមួយ ក្នុងការជំរុញឱ្យមានកម្មវិធីសម្រាប់រយៈពេលពីរឆ្នាំកន្លងមកនេះ ដែលគាំទ្រការបង្កើតការប្រកួត ផ្តល់នូវឧបករណ៍កីឡា និងរង្វាន់ និងជាពិសេសរៀបចំកម្មវិធីកម្សាន្តដើម្បីឱ្យសិស្សចូលរួម និងរីករាយ។
ភាពជាដៃគូរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនCellcard ត្រូវបានចុះហត្ថលេខាកាលពីខែឧសភាឆ្នាំ 2017កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់កីឡា ការផ្តល់ការបណ្តុះបណ្តាល ការចូលរួមជាមួយសហគមន៍មូលដ្ឋាន និងការជួយជំរុញអោយយុវជនមិនឱ្យទទួលរងឥទ្ធិពលអវិជ្ជមាន ដូចជាគ្រឿងញៀន ស្រា និងឧក្រិដ្ឋកម្ម ជាដើម។
Cellcard បានប្រើប្រាស់កម្មវិធីនេះដើម្បីបន្ថែមគំនិតផ្តួចផ្តើមក្នុងកិច្ចទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន(CSR) របស់ពួក គេតាមរយៈការបរិច្ចាគទៅមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀននៅក្នុងខេត្តដែលពួកគេធ្វើដំណើរទៅកាន់ការប្រកួត។
ជាសរុបរួម សាលាតម្រង់ទិសបាល់ទាត់ សម្រេចបានចំនួនសិស្សដែលចូលរួមជាង 2000 នាក់ទូទាំងប្រទេស ដែលក្នុងនោះដែរ យុវជនអាយុក្រោម 15 ឆ្នាំមានចំនួន 25 ក្រុម និង យុវជនអាយុក្រោម 17ឆ្នាំមានចំនួន 26 ក្រុម ។
បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយ និង ពិធីប្រគល់ពានរង្វាន់ Cellcard នឹងរៀបចំការប្រគុំតន្រ្តីសម្រាប់សិស្សានុសិស្ស ដែលមានការចូលរួមពី ឯកអគ្គរាជទូតសុឆន្ទៈរបស់ Cellcardគឺ កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា តី។