អតិថិជនជាច្រើនសប្បាយរីករាយដោយបានឈ្នះរង្វាន់ពីសែលកាត
ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃព្រហស្បតិ៍ 24, 2018
ក្រុមហ៊ុនសែលកាតនៅថ្ងៃនេះ មានប្រគល់រង្វាន់ដល់អតិថិជនជាច្រើន ដែលបានឈ្នះរង្វាន់ ពីកម្មវិធីពិសេសៗ ពីសែលកាតកាលពីប៉ុន្មានសប្តាហ៍មុន។
អ្នកឈ្នះភាគច្រើន គឺរស់នៅតាមបណ្តាខេត្តនានា ដែល នេះបានឆ្លុះបញ្ជាំងពីការខិតខំប្រឹងប្រែង ពង្រីកបណ្តាញសេវារបស់សែលកាតនៅតាមបណ្តាខេត្ត និងនៅជនបទ។

ពួកគាត់ គឺជាអ្នកឈ្នះពីកម្មវិធី ស្ទូចយករង្វាន់ Iknow Iknow និង កម្មវិធី Calltunes។ អ្នកឈ្នះ 14 អ្នក បានឈ្នះរង្វាន់រួមមាន ៖
- ម៉ូតូ YAMAHA FINO 2018 ចំនួន 8 គ្រឿង
- ម៉ូតូ YAMAHA QBIX 2018 ចំនួន 5 គ្រឿង
- និង ម៉ូតូ Honda Scoopy I 2018 2018 ចំនួន 1 គ្រឿង
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានលើកឡើងថា យើងបង្តើតកម្មវិធី ពិសេសៗទាំងអស់នេះ គឺដើម្បីទាក់ទាញអតិថិជនថ្មី និងផ្តល់រង្វាន់ដល់អតិថិជនដែលបានគាំទ្រនិង ចូលរួមកម្មវិធីរបស់យើង ។

កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងនៅម៉ោង 4 រសៀលថ្ងៃ 10 ឧសភា នៅបរិវេណខាងក្រៅ ការិយាល័យកណ្តាលសែលកាត។ ក្រៅពីការប្រគល់រង្វាន់ យើងមានកម្មវិធីលក់ទូរស័ព្ទ ដែលអតិថិជនក៏អាចមកយកស៊ីមឥតគិតថ្លៃ និងទិញទូរស័ព្ទជាមួយការបញ្ចុះតម្លៃពិសេស ព្រមទាំងថែមទទួលបានកាដូជាច្រើនទៀតផង។ ម៉ូដែលទូរស័ព្ទដែលបញ្ចុះតម្លៃមានដូចជា Nokia LG Zopo iTel Oukitel InFocus និង Philips។
ដើម្បីស្វែងយល់ពីព័ត៌មានបន្ថែមពីកម្មវិធីពិសេសរបស់សែលកាត សូមចូលទៅកាន់ http://www.cellcard.com.kh/en/promotions ឬសែលកាត Facebook Page។