ក្រុមហ៊ុនសែលកាតរៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនសរុបទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ | សែលកាត

ក្រុមហ៊ុនសែលកាតរៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនសរុបទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​ពុធ 11, 2019

ក្រុមហ៊ុន​ សែលកាត​ (Cellcard) រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនរបស់ខ្លួនដែលមានទាំងសាច់ប្រាក់និងរង្វាន់ផ្សេងៗជាច្រើនទៀតសរុបជាង ២០ ម៉ឺនដុល្លារ។

ក្នុងឆ្នាំនេះ កម្មវិធីនេះបានប្រារព្ធឡើងជាលើកទី១០ សម្រាប់ផ្តល់ជូនដល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ជាច្រើនក្នុងកំឡុងខែសីហាកន្លងមកនេះ។

ការប្រគល់រង្វាន់ចាប់ផ្តើមពីម៉ោង ៤ល្ងាច​ នៅសាខាក្រុមហ៊ុនម៉ូតូយ៉ាម៉ាហា ជិតសាលាបាក់ទូក ដែលមានសាធារណៈជន និងបណ្តាអ្នកសារពត៌មានចូលរួមយ៉ាងច្រើនកុះករ។

អតិថិជនដែលមានសំណាងទាំងនេះ បានឈ្នះរង្វាន់ពីកម្មវិធីដូចជា  កម្មវិធី iKnow iKnow កម្មវិធី ស្ទូចយកម៉ូតូរដូវកាលទី៧ និង កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

អតិថិជនដែលឈ្នះរង្វាន់សរុបមាន ១៦រូប ដែលរួមទាំងអ្នកមានសំណាងឈ្នះរង្វាន់ធំ ១០ម៉ឺនដុល្លារ និង ៩ម៉ឺនដុល្លារ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ នៅក្នុងខែសីហាកន្លងមក។

រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង ១៦រូប រួមមាន៖

  • ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៨ រង្វាន់ (កម្មវិធី ស្ទូចយកម៉ូតូ រដូវកាលទី៧)
  • ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៥ រង្វាន់ (កម្មវិធី iKnow iKnow)
  • ទូរស័ព្ទ iPhone XS Max អ្នកឈ្នះរង្វាន់ចំនួន ១ រង្វាន់ (កម្មវិធី iKnow iKnow)
  • ទឹកប្រាក់សុទ្ធ ១៩ម៉ឺនដុល្លារ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)

ការផ្តល់ជូនពិសេសពីក្រុមហ៊ុន សែលកាត (Cellcard) នឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវការភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាសដល់អតិថិជនក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមលើការផ្តល់ជូនពិសេសរបស់ក្រុមហ៊ុន សែលកាត (Cellcard) រង្វាន់ និងរបៀបក្នុងការចូលរួមលេងដើម្បីឈ្នះរង្វាន់ សូមចូលទៅកាន់៖ www.cellcard.com.kh និងតាមដាន Facebook និងInstagram របស់ក្រុមហ៊ុន សែលកាត (Cellcard)

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ច័ន្ទ 28, 2020

កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត បា...

តុលា, ថ្ងៃ​ព្រហស្បតិ៍ 01, 2020

សែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តដ៏មានទំនុកចិត្តខ្ពស់ និងលឿនជាងគេបំផុតនៅក្នុងប្រ...

កញ្ញា, ថ្ងៃ​ពុធ 23, 2020

ថ្ងៃនេះ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបានការអញ្ចើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍...

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 10, 2020

ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ វគ្គ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត