សែលកាត ចាប់ដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បើកការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដែលនឹងកើតមានឡើងចាប់ពីទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ជាជំហានមួយសម្រាប់ការប្រកួតស៊ីហ្គេមលើកទី ៣១ សម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុក។
កម្មវិធីសន្និសីទសារព័ត៌នេះប្រព្រឹត្តឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffle Le Royal ដើម្បីសម្ពោធការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដែលក្នុងនោះមានការចូលរួមពីលោក លន់ សាម៉ីឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា, លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត, លោក កាំង សុធា តំណាង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការ CAMSOC, និង លោក ពន់ សុខ តំណាងឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តឡើងនៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងហាណូយ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយសម្រាប់រដូវកាលក្រោយៗនៃការប្រកួតប្រភេទកីឡានេះ កីឡាអេឡិចត្រូនិកនឹងក្លាយជាព្រឹត្តិការណ៍ការប្រកួតមេដាយជាផ្លូវការ។ កម្ពុជានឹងជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ការប្រកួតមេដាយកីឡាអេឡិចត្រូនិកចំនួនបី រួមទាំងវិញ្ញាសាហ្គេមទូរស័ព្ទធំៗចំនួនពីរគឺ PUBGM និង Mobile Legends Bang Bang ។
ការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេមបើកសម្រាប់ការចុះឈ្មោះនៅថ្ងៃនេះតាមរយៈគេហទំព័រ Playgame។ ការប្រកួតនេះជាការស្វែងរកក្រុមកីឡាករអេឡិចត្រូនិកជម្រើសជាតិរួមមានវិញ្ញាសារ PUBGM និង MLBB ដែលក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នឹងត្រូវបានជ្រើសរើសជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) រួមដំណើរនៅក្នុងការប្រកួតស៊ីហ្គេមនេះផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា “សហគមន៍កីឡាអេឡិចត្រូនិកពិតជាអភិវឌ្ឍបានឆ្ងាយណាស់បើធៀបជាមួយនឹងពេលដែលយើងទើបតែចាប់ផ្តើមពីមុនមក ប៉ុន្តែយើងក៏នៅតែបន្តជំរុញបន្ថែមទៀត ដោយមិនត្រឹមតែព្យាយាមផ្តល់នូវការភ្ជាប់ទំនាក់ទំនងដែលចំាបាច់សម្រាប់ប្រភេទកីឡានេះឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសដល់ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាឱ្យជាទីទទួលស្គាល់ទាំងក្នុងស្រុកនិងក្រៅស្រុក។ ជាមួយនឹងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមដែលកាន់តែខិតជិតមកដល់នេះ សែលកាត រួមសហការជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា (MOEYs) បានរៀបចំគំនិតផ្តួចផ្តើមនូវការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម ដើម្បីធានាថាកម្ពុជានឹងបានចូលរួមនៅក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី ៣១ ការប្រកួតមេដាយកីឡាអេឡិចត្រូនិក”។
ខណៈពេលដែលថ្ងៃនេះមានការបើកឱ្យចុះឈ្មោះសម្រាប់ការប្រកួតថ្នាក់ជាតិដំណើរឆ្នោះទៅកាន់ស៊ីហ្គេម មានក្រុមកីឡាករអេឡិចត្រូនិកចំនួនពីរក្រុមរួចទៅហើយដែលបានជាប់ឈ្នោះនៅក្នុងការប្រកួតវគ្គ ៦៤ ក្រុមចុងក្រោយ។ ក្នុងនោះមានក្រុម APG Esports និង Orange Esports សម្រាប់ប្រកួតហ្គេម PUBGM ដែលជាពីរក្រុមដំបូងដែលបានជាប់ឈ្នោះដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតថ្នាក់ជាតិដំណើរឆ្នោះទៅកាន់ស៊ីហ្គេមនេះ តាមរយៈជ័យជម្នះរបស់ពួកគេក្នុងការប្រកួត Pre-SEAGAMES ដែលបានប្រព្រឹត្តឡើងកាលពីដើមឆ្នាំកន្លងមកនេះ។ ការប្រកួតដំណើរឆ្នោះទៅកាន់ស៊ីហ្គេម គឺជាផ្នែកមួយនៃរបៀបវារៈរបស់ក្រុមហ៊ុន សែលកាត ក្នុងការគាំទ្រ អភិវឌ្ឍនធនធានប្រកបដោយគុណភាព និងពង្រីកប្រភេទកីឡាអេឡិចត្រូនិកនិងសហគមន៍ហ្គេមនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុន។ ចាប់តាំងពីឆ្នាំ ២០១៩ មក សែលកាត បានរួមចំនែកក្នុងការអភិវឌ្ឍនូវប្រភេទកីឡានេះឱ្យកាន់តែរីកចម្រើន ជាមួយនឹងការដាក់ដំណើរការផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងនៅតែបន្តរៀបចំការប្រកួតកីឡាអេឡិចត្រូនិកដោយការរួមសហការផ្តាច់មុខជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ។
លោក Simon Perkins បានបន្ថែមទៀតថា “យើងនៅតែបន្តខិតខំប្រឹងប្រែងក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីៗដែលពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិក និងបន្តជំរុញនូវផែនការសម្រាប់ផលិតផលនិងសេវាកម្មរបស់ សែលកាត ដែលនឹងដាក់ដំណើរការនៅប៉ុន្មានខែខាងមុខនេះ”។
ចាប់ផ្តើមបើកឱ្យចុះឈ្នោះដោយឥតគិតថ្លៃសម្រាប់ការប្រកួតដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម គ្រាន់តែចូលទៅកាន់គេហទំព័រ www.unlimited.play.com.kh/arena
បិទការចុះឈ្នោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។