
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ – ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល បានប្រកាសភាពជាដៃគូផ្តាច់មុខ ជាមួយ ក្រុមហ៊ុនហ្វេង ស៊ុយ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានប្រារព្ធឡើងជាមួយនឹង ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងក្រុមហ៊ុនទាំងពីរ ដែលបានធ្វើឡើងនៅ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដោយនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។

នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល ក្រុមហ៊ុន សែលកាត យល់ច្បាស់អំពី ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) និងសក្តានុពលរបស់AI ក្នុងការបង្កើនភាពងាយស្រួល ក្នុងការប្រើប្រាស់តាមរយៈបណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត។ ទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវបានផ្លាស់ប្តូរទៅជាឌីជីថល ហើយថែមទាំងអាចដំណើរការដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន សែលកាត ជឿជាក់យ៉ាងមុតមាំថា ហុងស៊ុយបែបវិទ្យាសាស្រ្ត គឺមិនអាចជំនួសបានដោយបញ្ញាសិប្បនិម្មិត ឬ ដោយការធ្វើដោយស្វ័យប្រវត្តិនោះឡើយ។


ចំណុចនេះហើយ ដែលឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី និងកម្មវិធី My Destiny វាសនាខ្ញុំ ដែលទើបនឹងសម្ពោធថ្មីៗ បានដើរតួនាទីសំខាន់។ ដោយយល់ឃើញថា ពេលបច្ចុប្បន្ននេះ មានបញ្ហាប្រឈមជាច្រើន ជាពិសេស សម្រាប់យុវជន ក្នុងកំឡុងយុគ៩ ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី បានចាប់ដៃគូ ជាយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវលេខហុងស៊ុយ ដែលបានរៀបចំយ៉ាងពិសេស សម្រាប់ផ្តល់នូវតុល្យភាព ភាពសុខដុមរមនា និងថាមពលវិជ្ជមានសម្រាប់ជីវិត រួមជាមួយនឹងកញ្ចប់យុគ៩ ដែលភ្ជាប់មកជាមួយជម្រើស កញ្ចប់ប្រចាំសប្តាហ៍ និង ប្រចាំខែ ព្រមទាំងការចូលប្រើក្នុងកម្មវិធី My Destiny វាសនាខ្ញុំដោយឥតគិតថ្លៃផងដែរ។

លោក Kok Leong Yap អគ្គនាយកប្រតិបត្តិរង នៃក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម បានមានប្រសាសន៍ថា “យើងខ្ញុំកំពុងប្រើប្រាស់បណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាអាចឆែកមើលហុងស៊ុយផ្ទាល់ខ្លួនបាន។ ការសហការជាដៃគូផ្តាច់មុខ របស់ក្រុមហ៊ុនសែលកាត ជាមួយក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ បានបង្កើតចេញជាផលិតផលពិសេសមួយ ដែលរួមបញ្ចូលអានុភាពនៃបច្ចេកវិទ្យា ជាមួយនឹងវិទ្យាសាស្រ្តរបស់ហុងស៊ុយ។ ផលិតផលនោះ គឺស៊ីមកាតយុគ៩ និងកញ្ចប់យុគ៩”។

លោក Kok Leong Yap (KL) ក៏បានបន្តសង្កត់ធ្ងន់ផងដែរថា លេខស៊ីមកាត យុគ៩ ត្រូវបានជ្រើសរើសដោយផ្ទាល់ ដោយឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ហើយកញ្ចប់ យុគ៩ នឹងផ្តល់ជូននូវជម្រើសប្រចាំសប្តាហ៍ (តម្លៃ 3.8 ដុល្លារក្នុងមួយសប្តាហ៍ ទទួលបានទិន្នន័យ 12GB រួមជាមួយនឹង 120 នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 120 សារក្នុងប្រព័ន្ធ) និងប្រចាំខែ (តម្លៃ 8.8 ដុល្លារក្នុងមួយខែ ទទួលបានទិន្នន័យ 38GB រួមជាមួយនឹង 380នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 380 សារក្នុងប្រព័ន្ធ) ព្រមទាំងការចូលប្រើកម្មវិធី My Destiny វាសនាខ្ញុំ ដោយឥតគិតថ្លៃផងដែរ។

ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី បានសម្តែងនូវសេចក្តីរីករាយចំពោះភាពជាដៃគូនេះថា “ខ្ញុំពិតជាសប្បាយរីករាយក្រៃលែង ដែលបានចាប់ដៃគូ ដ៏មានអត្ថន័យនេះ ជាមួយក្រុមហ៊ុន សែលកាត ដែលជាអ្នកដឹកនាំពិតប្រាកដ ក្នុងវិស័យនវានុវត្តន៍ឌីជីថល។ យើងរួមគ្នា នឹងនាំយកគោលការណ៍ដ៏មានឥទ្ធិពល នៃហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលបានកែសម្រួល សម្រាប់បុគ្គលម្នាក់ៗ ទៅកាន់អ្នកប្រើប្រាស់ឌីជីថលកាន់តែច្រើន។ ស៊ីមយុគ៩ ត្រូវបានរចនាឡើង យ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចូលរូបមន្តហុងស៊ុយបែបវិទ្យាសាស្ត្រ ដ៏មង្គល និងចំណេះដឹងផ្នែកតារាសាស្ត្រ ដែលមានស្រាប់ក្នុងកម្មវិធី My Destiny វាសនាខ្ញុំ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃ សម្រាប់បុគ្គល ដែលកំពុងធ្វើដំណើរឆ្លងកាត់ភាពស្មុគស្មាញ នៃជីវិតសម័យបច្ចុប្បន្ន។ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន សែលកាត យើងលើកកម្ពស់ដល់ បុគ្គលម្នាក់ៗ អាចរៀបចំជោគវាសនារបស់ខ្លួន ប្រកបដោយភាពសកម្ម ជំរុញឱ្យមានភាពសុខដុមរមនា និងសុខុមាលភាព កាន់តែប្រសើរឡើង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគេគ្រប់ពេលវេលា”។
ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្រ្តាចារ្យហុងស៊ុយ ឡុង ណាលី សូមអញ្ជើញ អ្នកទាំងអស់គ្នាមកទទួលយក បទពិសោធ នៃការមើលហុងស៊ុយ បែបវិទ្យាសាស្រ្តផ្ទាល់ខ្លួននេះ តាមរយៈបណ្តាញសេវាទំនើប របស់ក្រុមហ៊ុន សែលកាត។ ស៊ីមកាត សែលកាត យុគ៩ ឥឡូវនេះមានលក់នៅគ្រប់ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ហើយអតិថិជនអាចពិនិត្យលេខហុងស៊ុយនៅលើគេហទំព័រ cellcard.com.kh បានដោយមានភាពងាយស្រួល។

សម្រាប់ព័ត៌មានលម្អិតបន្ថែម អំពីស៊ីមកាត យុគ៩ និងកញ្ចប់ យុគ៩ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ឬទាញយក សែលកាត អេប ឬអញ្ជើញទៅកាន់មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ដែលនៅជិតលោកអ្នក។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត )
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានភាពច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុនសែលកាតនៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកនិងពង្រឹងបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។
អំពី ក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ (ខេមបូឌា) ឯ.ក និង App My Destiny វាសនាខ្ញុំ
ក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ (ខេមបូឌា) ឯ.ក Feng Shui Center (Cambodia) Co., Ltd. ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ដោយ ឧកញ៉ាសាស្រ្តចារ្យ ឡុង ណាលី នៅចុង ឆ្នាំ២០២០នេះ ដែរ ក្រុមហ៊ុនបានសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលបច្ចេកវិទ្យាឌីជីថលមួយគឺ App My Destiny – វាសនាខ្ញុំ ជា App ហុងស៊ុយបែប វិទ្យាសាស្ត្រ ដែលបានផ្តល់ជាអត្ថប្រយោជន៍ យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស សម្រាប់ជួយសម្រួល និងកែប្រែវាសនា ដើម្បីទទួលបានការរស់នៅ ប្រកបដោយភាពសុខដុមរមនា សេចក្តីសុខ និង ភាពរីកចម្រើន។
App My Destiny – វាសនាខ្ញុំ បានប្រើប្រាស់ ក្បួនហុងស៊ុយជាច្រើន ដែលមានក្បួនច្បាប់ ត្រឹមត្រូវដូចជា ការគណនាតាមវិជ្ជា Bazi ដើម្បី មើលអំពីអតីតកាល និងអនាគត ដែលបម្រុង នឹងកើត ហើយក៏ជាវិជ្ជាមួយដែលអាច មើល ដឹងពីចំនុចខ្លាំង និងចំនុចខ្សោយរបស់រាសី យើងម្នាក់ៗ ពិសេសគឺ វីធីបង្ការគ្រោះភ័យ ក្បួន លេខសាស្ត្រ សម្រាប់គណនាលេខលេខទូរស័ព្ទ លេខផ្ទះ ស្លាកលេខយានយន្ត និងលេខធនាគារ និងវាស់ទិសឆុង ទិស ហេង ដែលអាចឲ្យយើងដឹងមុននូវទិសឆុង ទិស ហេងប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ហើយក៏មាន ក្បួនសំខាន់ៗផ្សេងទៀតដែរ សម្រាប់គណនា ។