សែលកាត និង VIBER សហការជាដៃគូផ្ដល់ជូន ការប្រើប្រាស់ Viber ឥតកំណត់ | សែលកាត

សែលកាត និង VIBER សហការជាដៃគូផ្ដល់ជូន ការប្រើប្រាស់ Viber ឥតកំណត់

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

សែលកាត និង VIBER សហការជាដៃគូផ្ដល់ជូនការប្រើប្រាស់ Viber ឥតកំណត់

កាលពីពេលថ្មីៗក្នុងសប្ដាហ៍នេះ សែលកាត បានដំណើរការផ្ដល់ជូនគម្រោងថ្មីមួយដែលអាចអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនអាចទូរស័ព្ទ និងជជែកកម្សាន្តដោយឥតកំណត់តាមរយៈមុខងារ Viber ត្រឹមតែ 5សេន/ថ្ងៃប៉ុណ្ណោះ។

សែលកាត គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបង្អស់នៅកម្ពុជាដែលបានផ្ដល់ជូនគម្រោងពិសេសសម្រាប់ប្រើ Viber ជាជម្រើសថ្មីផ្សេងទៀតដល់អតិថិជន ដូចជាពេលកន្លងទៅថ្មីៗនេះក៏មានការផ្ដល់ជូនគម្រោងហ្វេសប៊ុកឥតកំណត់ជាដើម។

អតិថិជនដែលភ្ជាប់គម្រោង Viber ឥតកំណត់ថ្មីនេះ អាចប្រើប្រាស់ Viber បានច្រើនជាអតិបរមាដោយពុំមានប៉ះពាល់ដល់ការកាត់ទិន្នន័យអ៊ីនធើណិតពីលើតម្លៃភ្ជាប់គម្រោងឡើយ។ ការប្រើប្រាស់ត្រូវបានគិតបញ្ចូលក្នុងគម្រោងនេះដែលរូមមានទាំងការទូរស័ព្ទចេញ ការជជែកកម្សាន្ត ក៏ដូចជាការផ្ញើរូបSticker រូបភាព និងបន្ថែមដទៃទៀតលើទម្រង់មុខងារ Viber Chat។

លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារ ក្រុមហ៊ុន សែលកាត បានថ្លែងថា “ក្នុងនាមក្រុមហ៊ុន សែលកាត យើងមានជំនឿមុតមាំសម្រាប់បទពិសោធទាក់ទងបច្ចេកវិទ្យាឌីជីថល ព្រមទាំងចំណេះដឹងបច្ចេកវិទ្យាឌីជីថលរបស់អតិថិជន។ យើងចង់ភ្ជាប់អតិថិជនរបស់យើងទៅនឹងប្រើប្រាស់មុខងារកម្មវិធីណាក៏ដោយដែលពួកគាត់ពេញចិត្តដោយមិនបារម្ភខ្លាចចំពោះការគិតថ្លៃ។ យើងប្រាកដថាអតិថិជនយើងនឹងរីករាយស្វាគមន៍ចំពោះឧបករណ៍ទូរគមនាគមន៍បន្ថែមណាមួយ និងមានទស្សនៈជាវិជ្ជមានថាគម្រោង Viber ឥតកំណត់ នឹងដំណើរការបានប្រសើរលើទីផ្សារនេះ។”

ជាការផ្ដល់ជូនដំបូង អតិថិជនសែលកាតអាចភ្ជាប់គម្រោងដោយឥតគិតថ្លៃពីថ្ងៃទី27 មេសា ដល់ថ្ងៃទី3 ខែឧសភា។ អតិថិជនសែលកាតអាចប្រើ Viber ឥតគិតថ្លៃ បានយ៉ាងងាយដោយគ្រាន់តែទាញយកកម្មវិធី Viber លើទូរស័ព្ទឆ្លាតវៃរបស់ខ្លួនដើម្បីជជែកកម្សាន្តដោយឥតគិតថ្លៃ។ ដើម្បីភ្ជាប់គម្រោងViber ឥតកំណត់ សូមចុច #6762# រួចបញ្ជូនជាការស្រេច។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!