នៅថ្ងៃនេះ ក្រុមហ៊ុន Cellcard បានប្រកាសពីការឈ្នះពានរង្វាន់មួយទៀតហើយគឺជាបណ្តាញទូរស័ព្ទចល័តល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៩ ពីទស្សនាវដ្តី International Business Magazine។
ទស្សនាវដ្តីនេះ មានទីតាំងស្ថិតក្នុងទីក្រុងឌូបៃ ហើយត្រូវបានទទួលស្គាល់ថាជាទស្សនាវដ្តីដែលតែងតែធ្វើការតាមដាន និងផ្សព្វផ្សាយពីផលិតផលនិងម៉ាកល្បីៗទូទាំងពិភពលោកដែលមានជំនាញនិងនិន្នាការលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
សេចក្តីប្រកាសជាផ្លូវការនេះ ត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Cellcard ផ្ទាល់ ក្រោយពីការដាក់ពិន្ទុពីគណៈកម្មការ ក្រុមអ្នកកាសែត អ្នកវិភាគ និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មរយៈពេល៤សប្តាហ៍។ https://intlbm.com/award-winner-2019/
ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៤ផ្សេងទៀតដែលត្រូវបានទទួលស្គាល់និងផ្តល់ពានរង្វាន់ដោយទស្សនាវដី្ត រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Blackwell Global Investment។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា ពានរង្វាន់នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ក្រុមហ៊ុន Cellcard ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំឈានមុខគេក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់អាជីវកម្មជាជនជាតិខ្មែរ។
លោកបានបន្ថែមថា៖ «ក្រុមហ៊ុន Cellcard ត្រូវបានទទួលស្គាល់ពីគ្រប់ថ្នាក់តំបន់ និងទូទាំងពិភពលោកក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ»។
«មកទល់នឹងពេលនេះ ពួកយើងបានទទួលពានរង្វាន់ចំនួន១៦ហើយ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 4G»។
កាលពីដើមខែកក្កដា Cellcard បានប្រកាសពីពានរង្វាន់ Ookla Speedtest ដែលក្រុមហ៊ុន បានឈ្នះជាលើកទី៣ បន្តបន្ទាប់គ្នាក្នុងឆ្នាំ២០១៩។
ក្រុមហ៊ុន Cellcard ក៏បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង៣០ប្រចាំឆ្នាំ២០១៩ ធ្វើឡើងដោយទស្សនាវដ្តី Silicon Review Magazine ដែលនឹងត្រូវប្រកាសនៅខែនេះផងដែរ៕
អំពីទស្សនាវដ្តី International Business Magazine
ទស្សនាវដ្តីនេះ មានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយបានខិតខំយ៉ាងខ្លាំងដើម្បីប្រកួតប្រជែងក្នុងពិភពលោកទៅលើកំណត់ត្រាពានរង្វាន់ផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុ។ ចាប់ផ្តើមបង្កើតឡើងជាអ្នកជំនាញ និងអ្នកវិភាគស្រាវជ្រាវវ័យក្មេងប្រកបដោយភាពមោះមុត ការតាំងចិត្តនិងទេពកោសល្យខ្ពស់ ទស្សនាវដ្តីនេះផ្តោតសំខាន់លើការលើកកម្ពស់លើទេពកោសល្យ និងផ្តល់រង្វាន់ទៅលើផលិតផលនិងម៉ាកផ្សេងៗគ្នាដែលពិសេស និងប្លែកខុសពីគេជុំវិញពិភពលោក។ ពានរង្វាន់របស់យើងពិតជាអាចទុកចិត្តបានទាំងស្រុង និងធានានូវការពិនិត្យយ៉ាងម៉ត់ចត់លើកំហុសនានា។