សែលកាត ទទួលបន្ទុកផ្សព្វផ្សាយការយល់ដឹងអំពីបច្ចេកវិទ្យា 4G LTE នៅកម្ពុជា | សែលកាត

សែលកាត ទទួលបន្ទុកផ្សព្វផ្សាយការយល់ដឹងអំពីបច្ចេកវិទ្យា 4G LTE នៅកម្ពុជា

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​អង្គារ 11, 2016

ភ្នំពេញ ថ្ងៃទី11 តុលា៖ សែលកាត គឺជាក្រុមហ៊ុនឧបត្ថម្ភមុនគេបង្អស់ក្នុងការរៀបចំសន្និសីទអន្តរជាតិស្ដីអំពីបច្ចេកវិទ្យា 4G LTE និងសុវត្ថិភាពពិភពលោក 2016 ដែលជាព្រឹត្តិការណ៍សម្រាប់ថ្នាក់គ្រប់គ្រងលំដាប់អន្តរជាតិ ដំណើរការនៅថ្ងៃទី11 តុលានេះ។

វេទិកាសន្និសីទទាំង72ប្រទេសនេះ អនុវត្តក្រោមគោលប្រធានបទ “ឥទ្ធិពលបណ្ដាញ 4G LTE ក្នុងការលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្ម និងបទពិសោធអតិថិជនក្នុងយុគសម័យអ៊ីនធើណិត (IoT)” និងនាំមកនូវអ្នកជំនាញផ្នែកបច្ចេកវិទ្យា អ្នកជំនាញប្រឹក្សា និងថ្នាក់ដឹកនាំអាជីវកម្មជាច្រើនរូបចូលរួមផងដែរ។

ប្រធានបទសំខាន់ៗដែលបង្ហាញជូនក្នុងសន្និសីទនេះមានដូចជា “ភាពខ្វះចន្លោះ និងបញ្ហាលំបាកស្មុគស្មាញក្នុងការវិនិយោគបច្ចេកវិទ្យា 4G ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា” ដែលនឹងបង្ហាញដោយលោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត ព្រមទាំងមានការបង្ហាញជូនជាបន្ទាប់នូវកិច្ចពិភាក្សាអំពី “ការអភិវឌ្ឍកម្មវិធីដ៏សម្បូរបែបលើបណ្ដាញ 4G LTE” ផ្ដល់ជូនដោយលោក ណាវាល ជេអា ប៊ីហ្គានី នាយកបច្ចេកវិទ្យា (CTO) ក្រុមហ៊ុន សែលកាត។ កម្មវិធីនេះផងដែរក៏មានវាគ្មិនសរុបចំនួន38រូប នឹងលើកឡើងពាក់ព័ន្ធប្រធានបទនានាដោយក្នុងចំណោមនោះរួមមាន ការផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថល សុវត្ថិភាពបណ្ដាញបច្ចេកវិទ្យា និងអ៊ីនធើណិត និងវិវឌ្ឍភាពនៃបណ្ដាញទូរស័ព្ទចល័ត ព្រមទាំងប្រធានបទដទៃទៀតជាច្រើន។

លោក អៀន វ៉ាតសុន មានប្រសាសន៍ឲ្យដឹងថា “សែលកាត ជឿជាក់ថា 4G LTE បច្ចុប្បន្ន គឺជា មុខងារសាកលមួយដ៏ប្រសើរបំផុតទាំងសម្រាប់អតិថិជន និងអាជីវកម្មក្នុងការភ្ជាប់ទំនាក់ទំនង ការទាញយកអត្ថប្រយោជន៍ប្រើប្រាស់អ៊ីនធើណិតតាមទូរស័ព្ទដ៏អស្ចារ្យបំផុតពីវា ហើយក៏បង្ហាញឲ្យយើងឃើញពីលទ្ធភាពដ៏សម្បូរបែបមិនចេះរីងស្ងួតក្នុងពេលអនាគតនៅពេលដែលមានល្បឿនអ៊ីនធើណិតកាន់តែលឿន ហើយបច្ចេកវិទ្យាអ៊ីនធើណិតក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ជីវិតយើងគ្រប់គ្នាផងដែរផងដែរ។”

“យើងបានកសាងសក្ដានុពល និងកិត្យានុភាពដ៏អស្ចារ្យក្នុងចំណោមក្រុមហ៊ុនឯករាជ្យគួរជាទីទុកចិត្តបំផុតនានានៅកម្ពុជា ហើយយើងក៏បានប្ដេជ្ញាពុះពាររាល់ឧបសគ្គចំពោះមុខដែរដើម្បីឲ្យប្រជាជនខ្មែរកាន់តែច្រើនអាចប្រើប្រាស់អ៊ីនធើណិតតាមគ្រប់មធ្យោបាយសម្រាប់អ្វីៗគ្រប់យ៉ាងដែលផ្ដល់នូវអត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ស្ថិតក្នុងដំណើរឈានឆ្ពោះទៅមុខជានិច្ច ក្រុមហ៊ុនដែលមានឈាមជ័រជាខ្មែរពិតៗ100%របស់ប្រទេសកម្ពុជាមួយនេះ គ្រោងពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើផ្នែកសេវាកម្មអ៊ីនធើណិតតាមទូរស័ព្ទជាមួយគំនិតផ្ដួចផ្ដើមពង្រីកវិសាលភាព 4G  LTE ឲ្យកាន់តែធំទូលំទូលាយបំផុតនៅកម្ពុជា ក្នុងត្រីមាសទីពីរឆ្នាំ2017 ជាមួយតំបន់សេវាគ្របដណ្ដប់អ៊ីនធើណិតចំនួន 2600 ទូទាំងប្រទេស។”

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់ ក្នុងគោលបំណងបង្កើតមុខងារដ៏ប្រសើរបំផុតដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្ដូរ ធ្វើបច្ចុប្បន្នភាពនិងកែលម្អ និងបង្កើនការអនុវត្តឲ្យកាន់តែប្រសើរក្នុងការអភិវឌ្ឍទាំងក្នុងនិន្នាការបច្ចុប្បន្ន និងពេលអនាគតសម្រាប់វិស័យទូរគមនាគមន៍។ វាក៏ស្វែងរកមធ្យោបាយភ្ជាប់ទៅកាន់គំនិតផ្ដួចផ្ដើមសំខាន់ៗ និងដំណោះស្រាយបញ្ហាបច្ចេកវិទ្យាដើម្បីឲ្យសេវាកម្ម 4G នៅកម្ពុជា កាន់តែមានភាពរីកចម្រើន និងប្រសើរឡើង។

សន្និសីទនេះ នឹងបង្ហាញអំពីដំណោះស្រាយ និងការបង្កើតបច្ចេកវិទ្យាថ្មីៗ ព្រមទាំងលើកឡើងអំពីបច្ចេកវិទ្យាទំនើបថ្មីបំផុត ក៏ដូចជាអនុញ្ញាតឲ្យមានការបង្ហាញពីការវិវត្តផលិតផលផ្សេងៗផងដែរ។ អ្នកចូលរួមទស្សនាក៏អាចបង្កើននូវចំណេះដឹងបទពិសោធអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាបច្ចុប្បន្នដែលអាចជួយជំរុញចំណង់ចំណូលចិត្តរបស់អតិថិជនផងដែរ។

សន្និសីទ 4G LTE នេះដំណើរការឡើងស្របគ្នាជាមួយវេទិកាសុវត្ថិភាពបច្ចេកវិទ្យាអ៊ីនធើណិតអាស៊ានលើកទី7 ដែលសហការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និង IDG ASEAN។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!