សែលកាត បើកសម្ពោធកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow | សែលកាត

សែលកាត បើកសម្ពោធកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​ច័ន្ទ 10, 2020

ជាមួយការនាំមុខទៅលើភាពច្នៃប្រឌិតថ្មី ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow App ដោយមានផ្តល់ជូននូវរង្វាន់អាហារូបករណ៍ រយៈ​ពេល​ 1ឆ្នាំ​ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនាំមុខគេទាំងបីនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីច្នៃប្រឌិតថ្មីអមដោយភាពសប្បាយនេះ បានច្របាច់បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជម្រុញ និងលើកទឹកចិត្តដល់សិស្ស និស្សិតឱ្យខិតខំបង្កើនចំណេះដឹង និងក្លាយខ្លួនជាសិស្សពូកែ។

សាកលវិទ្យាល័យល្បីៗដែលចូលរួមមានដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​ (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)។

រាល់អ្នកប្រើប្រាស់កម្មវិធី iKnow iKnow ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំចំនួន 5រង្វាន់ជារៀងរាល់សប្តាហ៍។

ក្នុងនោះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវរង្វាន់ប្រចាំខែម៉ូតូ Yamaha QBIX 2020 ចំនួន 1រង្វាន់ សម្រាប់រយៈពេល 6 ខែផងដែរ។

ព្រឹត្តិការណ៍បើកសម្ពោធនេះមានរួមបញ្ចូលនូវពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនសែលកាត និងសាកលវិទ្យាល័យទាំងបីផងដែរ។ ភ្ញៀវកិត្តិយសដែលបានចូលរួមមានដូចជា៖

  • សាស្រ្តាចារ្យបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
  • ឯកឧត្តមបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
  • បណ្ឌិត ញ៉ សញ្ញេ អនុប្រធានផ្នែកកិច្ចការសាលានៃសាកលវិទ្យាល័យកម្ពុជា

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានថ្លែងឱ្យដឹងថា ការចាប់ទំនាក់ទំនងជាដៃគូជាមួយសាកលវិទ្យាល័យកំពូលៗទាំងបីនេះ គឺជាជោគជ័យដ៏ធំធេងមួយ សម្រាប់ក្រុមការងារគាត់ផ្ទាល់ ដែលពួកគេតែងខិតខំរៀបចំជូននូវរង្វាន់ជាទីពេញចិត្តទៅដល់អតិថិជន តាមរយៈប្រូម៉ូសិនដែលមានជារៀងរាល់ឆ្នាំ។

លោក Watson បានបន្តថ្លែងទៀតថា៖ ” កម្មវិធី iKnow iKnow App គឺជាមធ្យោបាយដ៏វិសេសបំផុតមួយសម្រាប់សែលកាត ក្នុងការជួយគាំទ្រទៅដល់សិស្សនិស្សិត ឱ្យពួកគេទទួលបានភាពសប្បាយរីករាយក្នុងការសិក្សា ហើយមានលក្ខណៈសមស្របទៅតាមជីវិតបែបឌីជីថលរបស់ពួកគេផ្ទាល់ផងដែរ ”

សិស្សនិស្សិតភាគច្រើនក្នុងសម័យនេះសុទ្ធតែមានស្មាតហ្វូន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយពួកគេថែមទាំងមានបទពិសោធន៍ច្បាស់លាស់ក្នុងការប្រើប្រាស់វាដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកឯកសារជាមួយមិត្តរួមថ្នាក់។

ដូច្នេះកម្មវិធី iKnow iKnow នឹងជួយជម្រុញបន្ថែមដល់ការសិក្សាតាមបែបឌីជីថលរបស់ពួកគេ ហើយថែមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្តទៀតផង។

លោក Watson បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនសែលកាត តែងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ហើយវិស័យអប់រំត្រូវបានចាត់ចូលជាចំណុចដ៏សំខាន់បំផុតមួយ។

លោកថ្លែងថា ” កម្មវិធី iKnow iKnow App នឹងជួយដល់ភាពរីកចម្រើននិងការអភិវឌ្ឍនៃចិត្តគំនិតរបស់យុវជនកម្ពុជា ដើម្បីធានាថាប្រទេសជាតិនឹងរីកចម្រើនទៅថ្ងៃអនាគត។​​ ”

កម្មវិធី iKnow អាចប្រើប្រាស់បាននៅលើស្មាតហ្វូន​ដើរដោយប្រព័ន្ធប្រតិបត្តិការទាំង iOS និង Android។ យុវជននិងសិស្សនិស្សិតខ្មែរ ជាពិសេសចាប់ពីថ្នាក់ទី9 ដល់ទី12 អាចប្រើប្រាស់កម្មវិធីនេះដើម្បីចូលសិក្សាកម្មវិធីសាលាបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ មុខវិជ្ជាទាំងអស់ដែលមានផ្តល់ជូននៅលើកម្មវិធី iKnow iKnow ត្រូវបានអនុលោមទៅតាមកម្មវិធីសិក្សាថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។

កមុ្មវិធីនេះ ផ្តោតជាពិសេសទៅលើយុវវ័យ ដោយមានផ្តល់ជូននូវ Sound Effect និងរូប Emoji អមដោយផ្ទាំងកម្មវិធីងាយស្រួលប្រើ ហើយថែមទាំងសប្បាយលេងផងដែរ។

លោកអ្នកអាចទាញយកកម្មវិធីនេះបានទាំងនៅលើហាងកម្មវិធីរបស់ iOS និង Android។ សិស្សនិស្សិតទាំងអស់អាចជាវនូវគម្រោងប្រើប្រាស់ឥតដែនកំណត់ដើម្បីដោះស្រាយលំហាត់ជ្រើសរើសចំលើយត្រឹមត្រូវ ដោយចំណាយត្រឹមតែ 30សេនប៉ុណ្ណោះក្នុងមួយសប្តាហ៍៕

អ្នកក៏អាចអានផងដែរ

មករា, ថ្ងៃ​ច័ន្ទ 06, 2020

ថ្ងៃនេះក្រុមហ៊ុន Cellcard បានបើកសម្ពោធ និងផ្សព្វផ្សាយជាពិសេសក្នុងឱកាសបុណ្យណូអ...

ធ្នូ, ថ្ងៃ​សុក្រ 27, 2019

ក្រុម​ហ៊ុន Cellcard ​​បាន​ធ្វើ​ការ​ប្រកាស​អំពី​ការ​ពង្រីក​ភាព​ជា​ដៃគូ​របស់​ខ្...

ធ្នូ, ថ្ងៃ​ច័ន្ទ 23, 2019

សែលកាត បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់សហគមន៍លេងហ្គេម នៅក...

ធ្នូ, ថ្ងៃ​អង្គារ 10, 2019

សែលកាតមានមោទនភាពក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុ...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !