Cellcard Lab បញ្ចប់ជុំទី1ជាមួយគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត | សែលកាត

Cellcard Lab បញ្ចប់ជុំទី1ជាមួយគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត

ថ្ងៃចេញផ្សាយ: កុម្ភៈ, ថ្ងៃ​អង្គារ 07, 2017

ភ្នំពេញ ថ្ងៃទី2 កុម្ភៈ៖ ក្រុមយុវជននិងសហគ្រិនវ័យក្មេងប្រកបដោយភាពច្នៃប្រឌិតចំនួន3ក្រុម កំពុងស្វែងរកដំណោះស្រាយបញ្ហាសង្គមកម្ពុជា លើកស្ទួយអាជីវកម្មក្នុងស្រុក និងជុំរុញយុវជនខ្មែរ ឲ្យឈានទៅសម្រេចក្ដីសុបិនរបស់ខ្លួននៅពេលក្លាយជាជ័យលេភីក្នុងកម្មវិធី​ Cellcard Lab រៀបចំដោយ សែលកាត និង​ Impact Hub​ ។

គំនិតផ្ដួចផ្ដើមដែលជួយលើកស្ទួយយុវជនខ្មែរក្នុងការប្រែក្លាយគំនិតអាជីវកម្មសង្គមរបស់ខ្លួនក្លាយជាការពិត ​​ នៅពេលនេះបានបញ្ចប់ជាស្ថាពរនៃការប្រកួតប្រជែងជុំទី1​ ដោយ គម្រោងអាជីវកម្ម DoyDoy, Chelsy and Sweet Life ជាជ័យលាភី ។ ក្រុមទាំងបីបានឈ្នះរង្វាន់ជាប្រាក់សុទ្ធ និងអត្ថប្រយោជន៍ផ្សេងៗ​ពីក្រុមហ៊ុនទូរស័ព្ទក្នុងការជួយគាំទ្រគំនិតអាជីវកម្មរបស់ពួកគេមានវត្តមានលើទីផ្សារ។

ជ័យលេភីលេខ 1 បានទៅលើ DoyDoy ​​​ ដែលជាគម្រោងរបស់និស្សិត ឯម ច័ន្ទរិទ្ធកុរ មកពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។​ រិទ្ធកុរ បានពន្យល់អំពីតម្រូវការចាំបាច់សម្រាប់ល្បែងក្មេងលេងដើម្បីអភិវឌ្ឍបញ្ញាស្មារតី​ ដូច្នេះហើយទើប រិទ្ធកុរ បង្កើតនូវឧបករណ៍ល្បែងផ្គុំរូបដែលមានតម្លៃសមរម្យ សុវត្ថិភាព និងគួរឲ្យចូលចិត្តដោយតភ្ជាប់បំពង់បឺតជារូប3D។​

រិទ្ធកុរលើកលើងថា “ជាមួយ DoyDoy ខ្ញុំសង្ឃឹមថានឹង កុមារកម្ពុជាទាំងអស់អាចលេងល្បែងនេះដើម្បីជួយអភិវឌ្ឍជំនាញ និងគំនិតច្នៃប្រឌិតដល់ពួកគេ។” កុរបានបន្តទៀតថា “សព្វថ្ងៃមានល្បែងក្មេងលេងច្រើនណាស់ ប៉ុន្តែវាមានតម្លៃថ្លៃ ហើយហួសពីសមត្ថភាពគ្រួសារកម្ពុជាពិសេសអ្នកនៅតំបន់ជនបទ។”

“ពួកគេខ្លះគ្មានសូម្បីតែរបស់លេងនៅសាលារៀនផង ហើយជាមួយ​ DoyDoy ខ្ញុំសង្ឃឹមថានឹងផ្លាស់ប្ដូរស្ថានភាពនេះ។” នេះជាការបញ្ជាក់បន្ថែមរបស់លោក ច័ន្ទរិទ្ធកុរ ដែលជាជ័យលាភីឈ្នះរង្វាន់ជាសាច់ប្រាក់ $5,000 និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធើណិតឥតគិតថ្លៃមួយឆ្នាំ។

ជ័យលេភីលេខ 2 បានទៅលើក្រុម Chelsy’s Chhlat ជាគម្រោងមួយដែលជួយជុំរុញឲ្យយុវជនកម្ពុជាចូលរួមកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក និងថែរក្សា​​បរិស្ថានតាមរយៈការប្រើប្រាស់ដបបត់ចម្រុះពណ៌ប្រកបដោយភាពច្នៃប្រឌិតអាចដាក់ទឹកបានឡើងវិញ។​ ពូ ឈីងឈីង និង​ ញ៉ែម ចាន់ចាវ របស់ក្រុមឆ្លាត បានឈ្នះរង្វាន់​សាច់ប្រាក់ $3,000 និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធើណិតឥតគិតថ្លៃមួយឆ្នាំ។

“យើងមិននឹកស្មានថាពួកយើងបានឈ្នះឡើយដោយសារ បេក្ខភាពក្រុមចុងក្រោយរបស់ មានដំណោះស្រាយ និងគំនិតច្នៃបង្កើតថ្មីប្លែកពីគេ ប៉ុន្តែបន្ទាប់ពីទទួលបានដំបូន្មាន និងការណែនាំដំបូងពីវាគ្មិនបណ្ដុះបណ្ដាលរបស់ Cellcard Lab ពិតជាបានជួយជំរុញយើងអនុវត្តគំនិតអាជីវកម្មរបស់យើងកាន់តែប្រសើរ” នេះការលើកឡើងរបស់អ្នកទាំងពីរ។

គម្រោង Sweet Life កើតចេញពីគោលបំណងក្នុងការលើកកម្ពស់ការរស់នៅឲ្យប្រកបដោយសុខុមាលភាពតាមរយៈការដាំបន្លែសរីរាង្គនៅផ្ទះ។​ ដើម្បីដោះស្រាយបញ្ហានេះ សៅ សិរីសុធា  និង សៅ សុម៉ាឡែន បានផ្ដល់នូវការរចនា  និងដំឡើងកសិដ្ឋានបន្លែខ្នាតតូចមួយនៃ និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចកសិដ្ឋានដើម្បីលើកទឹកចិត្តឲ្យមានការទទួលទានបន្លែដែលគ្មានជាតិគីមី។

“Cellcard Lab ជាឱកាសដ៏ល្អបំផុត ដែលផ្ដល់នូវជំនាញ គំនិតស៊ីជម្រៅ ដើម្បីប្រែក្លាយគំនិតមួយឲ្យទៅជាអាជីវកម្មដែលមិនត្រឹមតែទទួលបានជោគជ័យនោះទេ ថែមទាំងផ្តោតលើនិរន្តរភាពទៀតផង។” នេះជាការលើកឡើងរបស់ដៃគូទាំងពីរដែលបានឈ្នះរង្វាន់​សាច់ប្រាក់ $3,000 និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធើណិតឥតគិតថ្លៃមួយឆ្នាំ។ អ្នកទាំងពីរបានបន្ថែមថា “ការឈ្នះនេះនឹងកាន់តែជួយជំរុញយើងឲ្យសម្រេចគោលដៅក្នុងការផ្ដល់ឲ្យប្រជាពលរដ្ឋកម្ពុជាងាកមកទទួលទានបន្លែស្រស់ៗដែលមិនប៉ះពាល់ដល់សុខភាព ពីកសិដ្ឋានរបស់ពួកគាត់ប្រចាំថ្ងៃ។”

Cellcard Lab ជាកម្មវិធីគំរូអាជីវកម្មមួយដែលមានរយៈពេល6សប្ដាហ៍សម្រាប់សហគ្រិនវ័យ18-30ឆ្នាំដែលចង់ប្រែក្លាយគំនិតអាជីវកម្មសង្គមរបស់ខ្លួនឲ្យទៅជាឱកាសក្លាយជាអាជីវកម្មពិតប្រាកដ និងនាំយកផលិតផលរបស់ខ្លួនដល់ទីផ្សារផងដែរ។ Cellcard Lab ប្រកាសជ័យលាភីទាំងបីរៀងរាល់ត្រីមាសនៃអាជីវកម្ម។

Cellcard Lab ក៏ផ្ដល់ជូនបេក្ខភាពចុងក្រោយទាំងអស់នូវការហ្វឹកហ្វើន វគ្គសិក្ខាសាលា និង កាការគាំទ្រអាជីវកម្ម ដោយវាគ្មិនល្បីៗ។ ទាំងនេះរួមមាន អ្នកដឹកនាំកម្មវិធី Cellcard ChangeMaker លោក ញឹម ឈុននី, Maelle Barbancon ​អ្នកសម្របសម្រួលមកពី Friends International’s technical និង Laura Smitheman សហស្ថាបនិក Impact Hup Phnom Penh។

ទាំងបីចំណុច ផ្ដោតសំខាន់ទៅលើការជួយដល់បេក្ខភាពជុំចុងក្រោយបង្កើនគំរូអាជីវកម្មរបស់ខ្លួន ផ្ដល់នូវការបង្កើតក្រុម និងដំបូន្មានច្នៃប្រឌិត និងជួយសហគ្រិនក្នុងការអនុវត្ត និងប្រតិបត្តិលើគំនិតទាំងនោះឲ្យកាន់តែប្រសើរឡើង។ ជាការផ្ដល់រង្វាន់បន្ថែម ក្រុមទាំងប្រាំបីចុងក្រោយអាចប្រើប្រាស់សាលសហកិច្ចការបស់ Hub ។

លោក ឡាសស្លូ បារតា នាយកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានអបអរសាទរដល់ជ័យលាភី និងបានថ្លែងថា ទោះបីជាពួកគេនៅក្មេង​​ ប៉ុន្តែពូកគេបានបង្ហាញពីសមត្ថភាព គំនិតច្នៃប្រឌិត និងបានឆ្លុះបង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំក្នុងការនាំយកគំនិតរបស់ខ្លួនឲ្យលេចចេញលទ្ធផលជាផ្លែផ្កា និងឥទ្ធិពលដ៏ល្អមួយ។

ថ្លែងក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា  “​​ ស្តង់ដារទាំងមូលដែលទទួលបានគឺស្ថិតក្នុងលំដាប់ខ្ពស់ដែលកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងវគ្គដំបូងរបស់ Cellcard Lab ហើយបង្ហាញថាទេពកោសល្យកម្រិតណាដែលយើងរង់ចាំទទួលបាននូវការផ្ដល់ឱកាសមួយសម្រាប់ខ្លួន។” លោកបន្តទៀតថា “ផ្អែកលើកត្តានេះ និងសុទិដ្ឋិនិយមដែលបានបង្ហាញតាមរយៈសិក្ខាកាមរបស់យើងក្នុងការខិតខំព្យាយាមបង្កើតនូវអ្វីថ្មីប្លែក យើងមានជំនឿចិត្តថាយុវជនសព្វថ្ងៃ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយអាជីវកម្ម និងបរិយាកាសសហគ្រាសនៅកម្ពុជានាអនាគត។”

សម្រាប់ព័ត៌មានបន្ថែមអំពី Celclard Lab សូមចូលទៅកាន់ ​http://www.cellcard.com.kh/en/cellcard-lab/

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!