កម្មវិធី Cellcard Lab បានធ្វើការបិទវគ្គបញ្ចប់កម្មវិធីបណ្ដុះគំនិតជុំទី4 ដោយបានរកឃើញជ័យលាភី ក្រោមគំនិតបច្ចេកវិទ្យាទំនើបបី ដែលមានលក្ខណៈពិសេសប្លែកអាចជួយផ្លាស់ប្ដូរបរិបទសង្គម ការអប់រំ និងអាជីវកម្មនៅកម្ពុជា។
កម្មវិធីដែលរៀបចំឡើងដោយសែលកាត និងសាលសហកិច្ចការ Impact Hub Phnom Penh ជុំទី4 រង្វាន់ធំបានទៅលើលោក ថៅ ពុទ្ធារិទ្ធ ជាមួយ App របស់គាត់ឈ្មោះថា Scan Seavphov (ស្កេនសៀវភៅ)។កម្មវិធីទូរស័ព្ទមួយនេះប្រើប្រាស់ដើម្បីស្កេនរូបភាពសខ្មៅនៅក្នុងសៀវភៅសិក្សាថ្នាក់វិទ្យាល័យហើយ ភ្ជាប់វាទៅកាន់មាតិកាអនឡាញដែលផ្ដល់ជារូបភាពស្កេននិងព័ត៌មានលម្អិត។
សម្រាប់ជ័យជម្នះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គាត់ យុវសហគ្រិនរូបនេះ ទទួលបានរង្វាន់ជាទឹកប្រាក់ $5,000 រួមជាមួយអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធើណិត សែលកាតរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃ។
ជ័យលាភីទីពីរអមដោយទឹកប្រាក់ $3,000 និងអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធើណិត សែលកាតរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃដែរនោះ បានទៅលើអ្នកច្នៃប្រឌិតថ្មីក្រុម បបរបម្រុង”នាទី”ដែលគំនិតរបស់ពួកគេគឺមានបំណងផ្ដល់អាហារូបត្ថម្ភស្រស់ថ្មីៗតាមរយៈរូបមន្តបបរឆ្អិនស្រេចរបស់ខ្លួន។
ចំពោះក្រុម Weddingate ដែលជា app បង្កើតឡើងដោយកញ្ញា ផេង សុភនារី និងកញ្ញា ចាន់ វណ្ណេត ជាអ្នកឈ្នះជ័យលាភីលេខបីអមដោយទឹកប្រាក់ $2,000 និងអត្ថប្រយោជន៍ពីសែលកាតដូចគ្នាដែរ។ កម្មវិធី Weddingate នេះជួយដល់អនាគតគូស្វាមីដែលត្រូវរៀបអាពាហ៍ពិពាហ៍ឆាប់ៗ ឲ្យងាយស្រួលភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្ដល់សេវាកម្មអាពាហ៍ពិពាហ៍ រៀបចំគម្រោងថវិកា និងបញ្ជីរាយនាមភ្ញៀវកិត្តិយសដែលធ្វើឲ្យពិធីអាពាហ៍ពិពាហ៍របស់ពួកគេប្រព្រឹត្តទៅបានដោយរលូន។
គំនិតដទៃទៀតដែលជាប់ក្នុងបញ្ជីជ្រើសរើសជុំទី4 មានដូចជា៖ កិច្ចខិតខំប្រឹងប្រែងក្នុងការផលិតជីកំប៉ុស្តសម្រាប់កសិករ និងអ្នកដាំដំណាំ, កម្មវិធី app ចំណែកលើកកម្ពស់សេវាសុខភាពក្នុងស្រុកតាមរយៈវេទិការួមប្រជុំ, បញ្ជីព័ត៌មានសម្រាប់ជួយដល់ជនពិការ និងសកម្មភាពផ្សេងៗក្នុងបំណងជួយដល់ជនចាស់ជរា។
ជ័យលាភីទាំងបីក្រុម នឹងចូលរួមជាមួយសមាជិកជ័យលាភីទាំងប្រាំបួនក្រុម តាំងពីជុំទី១ដល់ទី៣ របស់ Cellcard Lab ដែលមានដូចជា DoyDoy ហ្គេមផ្គុំរូប 3D ដែលឈ្នះក្នុងជុំទីមួយក្នុងខែកុម្ភៈ ហើយក្រុមLa Chhouk Recycled and Creative Fashion ឈ្នះក្នុងជុំទីពីរក្នុងខែមេសាដោយសារគំនិតច្នៃប្រឌិតច្នៃម៉ូតដោយប្រើសម្ភារៈចាស់ៗឡើងវិញ។ ក្នុងខែឧសភា ជ័យលាភីជុំទីបី បានទៅលើក្រុម Eco-Plastic ក្រោមគោលគំនិតប្រែក្លាយសំរាមប្លាស្ទិកឲ្យទៅជាកាដូអនុស្សាវរីយ៍។
ក្រៅពីរង្វាន់ធំជាទឹកប្រាក់សុទ្ធ និងអត្ថប្រយោជន៍ពីសែលកាត សមាជិកក្រុមឈ្នះទាំងអស់ នឹងរីករាយទទួលបានការឧបត្ថម្ភទាំងស្រុងលើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពួកគេនឹងចូលរួមវគ្គសិក្ខាសាលានៅកម្មវិធីបណ្ដុះគំនិត prestigious MaGIC (Malaysian Global Innovation & Creativity Centre) និងទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតគឺ Microsoft នៅរដ្ឋធានីប្រទេសនេះផងដែរ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា “គំនិតដើម និងប្រកបដោយភាពច្នៃប្រឌិត បានបង្ហាញក្នុងជុំនីមួយៗ បញ្ជាក់យ៉ាងច្បាស់ពីសក្ដានុពល និងភាពប៉ិនប្រសប់របស់យុវជនកម្ពុជា ហើយយើងមានមោទនភាពដែលអាចផ្ដល់នូវេទិកាមួយសម្រាប់ពួកគាត់ឲ្យពង្រីកចំណេះដឹង និងរឹតចំណងទំនាក់ទំនងជាមួយយុវជន ក៏ដូចជាបុគ្កលជំនាញដែលមានគំនិតដូចគ្នា ហើយអាចជួយពួកគាត់រៀបចំគម្រោងសម្រាប់គំនិតផ្ដួចផ្ដើមរបស់ខ្លួនផងដែរ។ ក្រៅពីក្រុមឈ្នះ យើងក៏ឃើញមានគម្រោងមានអត្ថប្រយោជន៍មួយចំនួនក្នុងការរក្សាស្ថេរភាពបែបផែនជីវិតរស់នៅ ការអប់រំ និងការដោះស្រាយបញ្ហាបរិស្ថាន ហើយគំនិតពួកគេកកំពុងក្លាយជាអ្នកដឹកនាំ និងអ្នកច្នៃប្រឌិតជំនាន់ថ្មីរបស់កម្ពុជាដែលនាំមកនូវក្ដីសង្ឃឹមសម្រាប់អនាគតដ៏ត្រចះត្រចង់។”
Cellcard Lab កម្មវិធីមានរយៈពេលប្រាំមួយសប្ដាហ៍ដែលជួយយុវជនខ្មែរក្នុងការចាប់ផ្ដើមគំនិតអាជីវកម្ម និងប្រែក្លាយគំនិតពួកគេឲ្យទៅជាឱកាសអាជីវកម្ម ហើយយើងបានកត់សម្គាល់ឃើញថាមានគំនិតអាជីវកម្មសង្គមដ៏មានសក្ដានុពលជាច្រើនដោយចាប់តាំងពីបានដំណើរការកម្មវិធីអស់រយៈពេលប្រាំខែកន្លងមកនេះ។
គំនិតកំពូលៗដែលបានពីជុំនីមួយៗត្រូវបានបណ្ដុះបណ្ដាល ក្រោមរូបភាពជាការណែនាំជាបុគ្គល សិក្ខាសាលាវគ្គជំនាញពិសេស ការគាំទ្រអាជីវកម្មផ្ទាល់ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត ដោយវាគ្មិនវ័យក្មេងពោរពេញដោយបទពិសោធដូចជាលោក នឹម ឈុន្នី Maelle Barbancon និង Laura Smitheman។ សម្រាប់ព័ត៌មានបន្ថែមអំពី Cellcard Lab សូមចូលទៅកាន់ http://www.cellcard.com.kh/en/cellcard-lab/